មុននឹងDrama និងផុសអ្វីៗ ក្នុងហ្វេសប៊ុក ត្រូវគិតរឿងទាំងនេះសិន បើមិនចង់មានរឿងបញ្ហាទៅថ្ងៃក្រោយ!



នៅក្នុងបណ្តាញសង្គមមួយចំនួន មិនថាហ្វេសប៊ុក ឫក៏អ៊ីនស្តារក្រាម តែងតែមានការបង្ហោះអ្វីប្លែកៗ មិនថារូបភាព ឫក៏សារដើម្បីបញ្ចេញអារម្មណ៍សប្បាយរីករាយ ឫក៏កើតទុក្ខជាដើម។

ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែ មានរឿងកើតទុក្ខ សប្បាយនៅក្នុងចិត្តតាមពេល ដូច្នោះពួកគេអាចបញ្ចេញអារម្មណ៍របស់ខ្លួនឯង តាមរយៈបណ្តាញសង្គមដើម្បីឲ្យអារម្មណ៍ទាំងអស់នោះ បានធូរស្បើយមួយកម្រិតទៀត។

តែពេលខ្លះការដែលធ្វើរឿងទាំងនេះ វាក៏អាចឲ្យយើងមានរឿងរ៉ាវល្អ និងមិនល្អ ខ្លះៗនៅក្នុងការផុសអ្វីៗផ្សេងៗដែលទាក់ទងនឹងរឿងគ្រួសារ ការងារ ឫក៏ស្នេហាផ្សេងៗព្រោះថា បណ្តាញសង្គមគឺ មិនមែនមានតែមនុស្ស ១០ទៅ២០នាក់លេងនោះទេ គឺមានច្រើនដែលយើងមិនអាចនឹងដឹងជាពិសេសនោះគឺពេលដែលយើងបង្ហោះដូច្នោះ គេនឹងអាចដឹងពីរឿងរ៉ាវផ្ទាល់ខ្លួនរបស់យើងបាន។

ជាពិសេស មុនអ្នកនឹងផុស គួរគប្បី យល់ឲ្យបានច្បាស់ពីចំណុចខាងក្រោមនេះសិន បើមិនចង់មានបញ្ហា៖

១) គិតមុននឹងផុសអ្វីមួយ

នៅពេលដែលអ្នកគិតថាចង់ផុសអ្វីម្យ៉ាង នៅក្នុងបណ្តាញសង្គមអ្នកគួរតែគិត ថានៅពេលដែលផុសនោះមានមនុស្សប៉ុន្មានអ្នកនឹងរង់ចាំមើល និងចង់ដឹងរឿងរ៉ាវផ្សេងៗពីរូបអ្នក។ ជាការពិតណាស់ អ្នកណាៗក៏ដោយឲ្យតែមានរឿងខឹង តែមិនបានគិតថា យើងធ្វើអ្វីនោះត្រូវ ឫខុសនោះឡើយ តែនៅពេលដែល អ្នកឈប់ខឹង បែរជាគិតខ្លួនឯងថាមិនគួរធ្វើរឿងបែបនេះ ដូច្នោះហើយនៅពេលដែលយើងខឹង នៅក្នុងបណ្តាញសង្គមនានា តែងបញ្ចេញកំហឹងក្តៅក្រហាយ តាមរយៈបណ្តាញសង្គម លុះដល់គិតម្តងទៀត នឹងឈប់ខឹងក៏មានចិត្តចង់លុបវាចោល ក៏ប៉ុន្តែ មានមនុស្សជាច្រើន បានមើលវា នឹងអានដឹងរឿងទាំងនោះរួចទៅហើយ។

ដូច្នោះ អ្នកត្រូវគិតពិចារណាមុននឹងផុសអ្វីមួយនៅក្នុងបណ្តាញសង្គម ដែលពាក្យចាស់តែងនិយាយថា គិតមុននឹងធ្វើនោះ។ 







រូបតំណាង

២)ត្រូវមានភាពច្បាស់លាស់ នៅពេលដែលយើងទទួលនរណាម្នាក់ធ្វើFriends ក្នុងបណ្តាញសង្គម
នៅក្នុងបណ្តាញសង្គមនីមួយៗតែងមានការ Accept friend ដូច្នោះ ហើយត្រូវមានភាពច្បាស់លាស់នៅក្នុងការធ្វើអ្វីមួយនៅក្នុងបណ្តាញសង្គម ជាពិសេសនោះគឺការទទួលយកនរណាម្នាក់នៅក្នុងបណ្តាញសង្គមតែម្តង។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺអ្នកដែលយើងមិនដែលស្គាល់ច្បាស់ រួចយើង Accept ពួកគេធ្វើFriend គឺវាអាចធើ្វឲ្យយើងមានមនុស្សមិនល្អបាន ដូច្នោះត្រូវមានការប្រុងប្រយ័ត្ន នៅក្នុងចំនុចនេះ តែបើយើងដឹងថា friend ដែលយើងទទួលនោះអាចជាអ្នកស្គាល់ជាការល្អ តែបើសិនជាអាចយើងក៏អាចបង្ហោះជាលក្ខណៈឃើញតែ Friend ដើម្បីកុំឲ្យអ្នកមិនស្គាល់តាមដានយើងបាន។ 

៣) កុំសូវបង្ហោះពីជម្លោះផ្ទៃក្នុងរបស់ខ្លួនឯង

ជាការពិតណាស់ បញ្ហាតែងកើតមានគ្រាប់ពេលដោយមិនដឹងខ្លួន មិនថាជម្លោះក្នុង និងក្រៅគ្រួសារ ដូច្នោះសូមកុំបញ្ចេញកំហឹងខ្លួន ឫក៏រៀបរាប់ពីបញ្ហាផ្សេងដែលកើតមាននៅក្នុងបណ្តាញសង្គម ព្រោះថាមានអ្នក ដែលប្រើប្រាស់ Facebook មួយចំនួនធំនៅក្នុងប្រទេសកម្ពុជាមានមិត្តភក្តិរាប់ពាន់នាក់ឯណោះ ហើយលោកអ្នកក៏មិនដឹងទេថា មិត្តភក្តិណាមួយជាមនុស្សអាក្រក់ឡើយ។ 

ដូច្នោះនៅពេលដែលអ្នកបង្ហោះអ្វីផ្សេងៗ ក៏មានមិត្ត ឫក៏Friend នៅក្នុងបណ្តាញសង្គមរបស់អ្នក ចង់ដឹងក៏សួរនាំខ្លះៗនៅក្នុងនោះ អ្នកក៏បានប្រាប់និងពិភាក្សាគ្នាតាមរយៈComment ដូច្នោះធ្វើឲ្យអ្នកដែលបានឃើញសារដែលយើងបង្ហោះនោះដឹងពីបញ្ហារបស់យើងពួកគេ ក៏អាចនិយាយអ្វីនៅក្រោយខ្នងយើងក៏អាចថាបាន ។ ជាការល្អ យើងគួរគប្បីផ្តល់ការពិភាក្សានៅខាងក្រៅវិញជាការល្អ នៅមនុស្សម្នាក់ដែលអ្នកគិតថាសាកសមនឹងប្រាប់ពួកគេ។ 







រូបតំណាង

៤) បញ្ហាទាំងឡាយអាចនិយាយជាលក្ខណៈ Private
ជាការពិតណាស់ បញ្ហាតែងកើតមាននៅក្នុងមនុស្សគ្រប់រូប មិនត្រឹមតែប៉ុណ្ណោះអ្នកដែលចង់ដឹងរឿងផ្ទៃក្នុងរបស់យើងក៏មានច្រើន ដូច្នោះនៅពេលដែលយើងមានរឿងអ្វី ដូចជាជម្លោះជាមួយនរណាម្នាក់នៅក្នុងបណ្តាញសង្គម យើងមិនគួរណាបញ្ចេញសកម្មភាព ផុសអ្វីផ្សេងៗពីរឿងរ៉ាវដែលបានកើតឡើងនោះទេ ។

ជាការល្អយើងគួរណា ហៅ និងនិយាយជាមួយគ្នាដោះស្រាយបញ្ហា នៅខាងក្រៅវិញវាជាការល្អជាង ការបង្ហោះសារផ្សេងៗនៅក្នុងបណ្តាញសង្គម ជាសាធារណៈបែបនេះ។ 







រូបតំណាង

៥) និយាយពាក្យមិនល្អនៅក្នុងបណ្តាញសង្គម
នៅក្នុងបណ្តាញសង្គម ពិតជាមានមនុស្សជាច្រើនដែលលេងវា ជាពិសេសនោះគឺហ្វេសប៊ុកតែម្តង មិនត្រឹមតែប៉ុណ្ណោះ មានមនុស្សជាច្រើនលេងវា មិនថាក្មេង ឫក៏ចាស់នោះទេ ដូច្នោះមុននឹងបង្ហោះឫចង់និយាយអ្វីមួយនៅក្នុងបណ្តាញសង្គមយើងគួរតែប្រើប្រាស់ពាក្យណាដែលល្អ និងសមរម្យ សម្រាប់ជាប្រយោជន៍ដល់អ្នកតាមដាន និងការនិយាយល្អៗពីអ្នកមើល។

បើសិនជាយើងនិយាយពាក្យមិនល្អ អ្នកទាំងនោះ នឹងគិតមិនល្អមកលើយើង ដូចជាពាក្យថាស្តីផ្សេងៗ។







រូបតំណាង

៦) កុំបង្កើតបញ្ហានៅក្នុងបណ្តាញសង្គម
នេះគឺជារឿងមួយ ដែលយើងមិនគួរឲ្យវាមានការកើតឡើងនៅក្នុងបណ្តាញសង្គម គឺការឈ្លោះគ្នា ប្រើប្រាស់សម្តីមិនសមរម្យនៅក្នុងបណ្តាញសង្គម ជាការពិតណាស់ នៅពេលដែលអ្នកមានរឿង និងបង្ហោះបញ្ហាទាំងនោះនៅក្នុងបណ្តាញសង្គម គឺធ្វើឲ្យគេចង់ដឹង និងតាមដានយើង ជាពិសេសនោះគេក៏អាចនិយាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានធ្វើឲ្យយើងប៉ះពាល់ដល់ឈ្មោះ។ 

តែទោះជាយ៉ាងណាក្តី រឿងខ្លះយើងក៏មិនអាចទុកវាក្នុងចិត្តបានដែល មានតែការបង្ហោះនិងសរសេរអ្វីផ្សេងៗនៅក្នុងបណ្តាញសង្គមដើម្បីសម្រាលបញ្ហា និងបន្ធូរអារម្មណ៍តែយើងគួរតែដឹងថា អ្វីដែលយើងចង់បង្ហោះនោះ វាមិនអាក្រក់ហួសហេតុពេក។

៧)ការបង្ហោះពីទីតាំងដែលអ្នកកំពុងនៅ (Check-In)

ការបង្ហោះទៅទីតាំង ដែលយើងកំពុងនៅវាក៏ជាការបង្កបញ្ហាមួយសំរាប់យើងដែរ ព្រោះថានៅក្នុងបណ្តាញសង្គមយើងមិនដឹងថាអ្នកណាល្អ ឫក៏អាក្រក់នោះទេ ដូច្នោះនៅពេលដែលយើងCheck-in កន្លែងដែលយើងកំពុងនៅ និងបង្ហោះរូបនៅទីនោះ។ ជាការពិត មានការបង្កបញ្ហាជាច្រើនមកហើយនៅប្រទេសកម្ពុជាយើង នៅពេលដែលអ្នកប្រើប្រាស់ Facebook ប្រាប់ពីទីតាំងដែលខ្លួនកំពុងតាំងនៅ។

ចុះប្រសិនបើចោរប្រើប្រាស់ Facebook ដែរ ហើយដើរតាមយើង តើវានឹងមានរឿងអ្វីកើតឡើង? ជម្រើសដ៏ល្អនោះអ្នក គួរចាកចេញពីកន្លែងនោះសិន ចាំ Post ពីទីតាំងដែលអ្នកបានតាំងនៅ។ 







រូបតំណាង

៨) កុំឧស្សាហ៍បង្ហោះរបស់ដែលអ្នកមាន
ការបង្ហោះលុយ ឡានទំនើប ផ្ទះ ម៉ូតូថ្មី នៅក្នុងបណ្តាញសង្គមក៏ជាកត្តាមួយដែលធ្វើឲ្យយើងងាយនឹងបាត់បង់វាដែល ដូចដែលតាមកាតបកស្រាយខាងលើនេះយ៉ាងដូច្នោះ ព្រោះមិនថាមនុស្សល្អ ឫអាក្រក់នោះទេ ពេលខ្លះអាចជាចោរជា friend របស់យើងក៏ថាបាន យ៉ាងណាក៏យើងមិនអាចដឹងព្រោះមនុស្សមិនអាចមើលតែសម្បកក្រៅនោះទេ ដូច្នោះកុំសូវបង្ហោះរូបភាពរបស់របរដែលយើងមាន ជាពិសេសមាសពេជ្រ តែម្តង ដែលទាំងនេះ ក៏វាអាចបណ្តាលអោយមានចោរកម្មកើតឡើងចំពោះអ្នកដែរ។

ដូច្នោះ ប្រិយមិត្តដែលបានអានរួច គួរតែចៀសវាងបញ្ហាទាំងនេះ តាមរយៈការលេងតាមបណ្តាញសង្គម ៕







រូបតំណាង

Comments