
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសកម្ពុជាបានធ្វើការវិវត្តន៍យ៉ាងលឿន ដោយក្នុងនោះសឹងតែគ្រប់វិស័យសុទ្ធតែមានការរីកចម្រើនទៅមុខយ៉ាងខ្លាំង។ ស្របជាមួយនឹងស្តង់ដារជីវភាពប្រជាជនកើនឡើងជាលំដាប់ វត្តមាននៃភោជនីយដ្ឋាន រឺកន្លែងកំសាន្តទំនើបក៏ចាប់ផ្តើមឃើញមានការកើនឡើងដើម្បីបំពេញសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់។

តួយ៉ាងដូចជាពេលថ្មីៗនេះ មានវត្តមានភោជនីយដ្ឋានលើអាកាសមួយ ដែលយើងចំណាំហៅថា Sky bar បានលេចឡើងយ៉ាងស្កឹមស្កៃនៅជាន់ទី ៣៧ ក្នុងអាគារពាណិជ្ជកម្មដ៏ប្រណិត គឺអាគារវឌ្ឍនះ។ លក្ខណះពិសេសរបស់ Sky bar នេះបើប្រៀបធៀបទៅនឹង ផ្សេងៗទៀតដែលមានបង្កើតឡើងនៅប្រទេសកម្ពុជា ពោលគឺទីក្រុងភ្នំពេញតែម្តង គឺត្រង់ថា គឺជា Sky Bar ដែលស្ថិតនៅកម្ពស់ខ្ពស់ជាងគេបំផុត។

Sora Skybar នេះគឺជាភោជនីយដ្ឋានដែលធ្វើឡើងរួមគ្នាជាមួយនឹងអូតែល Rosewood។ នៅលើ Sora Sky bar នោះ មានរៀបចំទទួលភ្ញៀវដោយម្ហូប និងភេសជ្ជះជាច្រើនមុខ ដែលសុទ្ធសឹងជាភេសជ្ជះដែលមានគុណភាពខ្ពស់ និងធ្វើចេញមកដោយចុងភៅ និងអ្នកក្រឡុកស្រាដែលមានបទពិសោធន៍មិនតិចឆ្នាំនោះឡើយ។

អ្វីដែលរឹតតែធ្វើអោយ Sora Sky bar នេះមានលក្ខណះពិសេសគឺថា អ្នកដែលចូលរួមនៅទីនោះត្រូវតែមានអាយុលើសពី១៨ឆ្នាំ ខណះដែលការស្លៀកពាក់របស់ពួកគេត្រូវតែសមរម្យបំផុត ពោលគឺទីនោះមិនអនុញ្ញាតអោយភ្ញៀវដែលពាក់ស្បែកជើងផ្ទាត់ រឺស្លៀកសម្លៀកបំពាក់សាមញ្ញហែលទឹកទៅចូលរួមនោះទេ៕


អត្ថបទល្អផ្សេងទៀត៖ មិនគួរអោយជឿ៖ សណ្ឋាគារលំដាប់ផ្កាយ៥ដំបូងនៅកម្ពុជា ប្ដូរឈ្មោះហើយ!!
InterContentinental Phnom Penh ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ដំបូងបំផុតនៅកម្ពុជាបានប្រកាសប្ដូរឈ្មោះជាផ្លូវការហើយ ដោយដាក់ឈ្មោះ The Great Duke Phnom Penh វិញ។

នេះជាសណ្ឋាគារវ័យចាស់ជាងគេនៅកម្ពុជា ហើយក៏ជាសណ្ឋាគារប្រណិតមួយផងដែរ ដោយដំណើរការជាង២០ឆ្នាំមកហើយ។ ដំបូងឡើយវាត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអង់គ្លេស InerContinental Hotel Group (IHG) តែក្រោយពីក្រុមហ៊ុន Regency Company Limited ចូលកាន់កាប់វិញក៏បានប្ដូរឈ្មោះសណ្ឋាគារនេះតែម្ដង។

សណ្ឋាគារ អីនធើខនធីណិនថលភ្នំពេញ គឺជាសណ្ឋាគារដ៏ល្អប្រណិតមួយ មានទីតាំងនៅ ចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញ។ វាមានបន្ទប់សរុប៣៤៦បន្ទប់ និងមានកន្លែងសម្រាប់ធ្វើពិធីជប់លៀង លំហែកាយ និងបន្ទប់សម្រាប់ជួលធ្វើពិធីធំៗថែមទៀតផង៕
Comments
Post a Comment