![](https://pbs.twimg.com/media/DUzMnyeV4AA_egu.jpg)
មានការយល់ច្រឡំដ៏ធំអំពីប្រធានបទដល់ចំនុចកំពូលនៃការរួមភេទព្រមគ្នា។ នេះគឺនៅពេលដែលដៃគូរទាំងពីរនាក់ឈានទៅដល់ចំនុចកំពូលក្នុងពេលតែមួយ។វាច្បាស់ណាស់ដែលថា
មនុស្សភាគច្រើន ជាពិសេសស្ត្រីក្មេងៗគិតថា បុរស និងស្ត្រីត្រូវឡើងដល់ចំនុចកំពូលក្នុងពេលតែមួយ! នៅក្នុងពិភពលោកដ៏ពិតប្រាកដនេះ រឿងមួយនេះមិនមែនជាការពិតនោះទេ។
![](https://pbs.twimg.com/media/DUzMoT4U0AU1uQk.jpg)
ឧទាហរណ៍ ថ្មីៗនេះខ្ញុំបាននិយាយជាមួយអ្នកជំងឺស្រីម្នាក់ដែលបានរួមភេទច្រើនដងណាស់ក្នុងមួយឆាកជីវិតរបស់នាង។ ប៉ុន្តែនាងនិយាយថា វាមិនអាចកើតមានទៀតទេរហូតដល់នាងអាយុបាន ៤០ឆ្នាំ និងរកឃើញបុរសម្នាក់ដែលនាងអាចឈានដល់ចំនុចកំពូលជាមួយគ្នាបាន។
គំនិតយោបល់ដែលថា ការឡើងដល់ចំនុចកំពូលក្នុងពេលជាមួយគ្នាគឺជាបទដ្ឋានធម្មតានៃការយល់ខុសមួយប៉ុណ្ណោះ ដែលត្រូវបានបង្កើតឡើងអស់កាលជាងពីរទសវត្សន៍មកហើយ តាមរយៈរឿងប្រលោមលោក និងរឿងស្រើបស្រាលផ្នែករួមភេទរាប់រយរឿង។
![](https://pbs.twimg.com/media/DUzMo84VMAAMB4i.jpg)
ទោះបីដល់ថ្ងៃនេះទៅហើយក៏មនុស្សភាគច្រើនជឿជាក់ថា ដៃគូររួមភេទទាំងពីរនាក់ជាទូទៅឈានដល់ចំនុចកំពូលទាំងអស់គ្នា។
លទ្ធផលនៃការយល់ខុសទាំងអស់នេះគឺថាសព្វថ្ងៃនេះ ស្ត្រីក្មេងៗនិយាយថា "ខ្ញុំច្បាស់ជាមានអ្វីកើតឡើងមិនប្រក្រតីហើយលើរូបខ្ញុំដោយសារតែខ្ញុំមិនអាចឡើងដល់ចំនុចកំពូលដូចគ្នាជាមួយនឹងមិត្តប្រុសរបស់ខ្ញុំបាន។ ហើយគាត់ពិតជាអស់សង្ឈឹមជាខ្លាំងអំពីរឿងនេះ…"។
ការពិតតាមផ្នែកវេជ្ជសាស្ត្រ
ប៉ុន្តែការពិតគឺថា ខណៈពេលដែលការឡើងដល់ចំនុចកំពូលគឺវាល្អនោះ ពួកគេមានការពិបាកណាស់ដើម្បីអាចធ្វើទៅបាន ជាពិសេសនៅពេលដែលអ្នកមានវ័យក្មេង។វាទំនងជាច្រើនតែកើតឡើងនៅក្នុងទំនាក់ទំនងស្នេហាជិតស្និទ្ធមួយ ដែលដៃគូរទាំងពីនាក់បានរស់នៅជាមួយគ្នាច្រើនឆ្នាំ និងដឹងនូវរបៀបធ្វើយ៉ាងណាអោយអ្នកទាំងពីរឆ្លើយតបទៅនឹងការរួមភេទបានយ៉ាងល្អ។
![](https://pbs.twimg.com/media/DUzMpigVAAAZKQU.jpg)
ការសម្រប់សម្រួលដើម្បីទទួលបានចំនុចកំពូលគឺមិនទំនងកើតឡើងក្នុងពេលតែមួយយប់ ឬក្នុងពេលតែមួយភ្លែតនោះទេ លុះត្រាតែអ្នកទាំងពីរនាក់មានជំនាញច្រើនខាងផ្នែកភ្ញោចអារម្មណ៍ភេទ។ វាក៏ជួយច្រើនដែរប្រសិនបើបុរសមានការគ្រប់គ្រងបានយ៉ាងល្អទៅលើការបាញ់ទឹកកាមរបស់ខ្លួន ដែលវាមិនច្រើនតែកើតទៅលើបុរសវ័យក្មេងៗនោះទេ។ដូច្នេះមូលហេតុនៃការឈានដល់ចំនុចកំពូលដំណាលគ្នា គឺជារឿងពិបាកណាស់? មែនហើយ វាមានហេតុផលធំៗចំនួនពីរ៖
![](https://pbs.twimg.com/media/DUzMqPqVoAA_BxH.jpg)
បញ្ហារបស់ស្ត្រីក្នុងការឈានទៅដល់ចំនុចកំពូលនៃការរួមភេទនៅពេលដែលមនុស្សនិយាយអំពីការឡើងដល់ចំនុចកំពូលក្នុងពេលជាមួយគ្នា ជាទូទៅន័យមួយនេះសម្រាប់និយាយអំពីអំឡុងពេលនៃការរួមភេទ។ ប៉ុន្តែការឡើងដល់ចំនុចកំពូលក្នុងពេលរួមភេទដោយឯងៗគឺមិនងាយស្រួលនោះទេ។រហូតដល់ទសវត្សរ៍ឆ្នាំ១៩៦០ អ្នកឯកទេសមួយចំនួនបានយល់ឃើញអំពីរឿងនេះ។នៅពេលខ្ញុំនិយាយសំអាងលើចំនុចនេះប្រាប់ទៅអ្នកឯកទេសខាងចិត្តសាស្ត្រម្នាក់ក្នុងទីក្រុងឡុង ដែលរូបគាត់ត្រូវបានចាត់ទុកថាជាអ្នកឯកទេសម្នាក់ខាងព្យាបាលបញ្ហាផ្លូវភេទ គឺគាត់បដិសេធនិងមិនជឿលើចំនុចមួយនេះទេ។
ប៉ុន្តែដល់ឆ្នាំ ១៩៧៦ អ្នកស្រាវជ្រាវខាងផ្នែកការរួមភេទរបស់សហរដ្ឋអាមេរិក អ្នកស្រី ស្យៀ ហីត (Ms. Shere Hite) បានចុះផ្សាយនូវការសង្កេតមួយដែលបានបង្ហាញយ៉ាងច្បាស់ នូវរឿងហេតុដូចដែលបាននិយាយខាងលើនេះ។ អ្វីដែលគួរអោយអស្ចារ្យ គឺការស្រាវជ្រាវរបស់អ្នកស្រីធ្វើអោយមានការប្រេះឆារយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក ដូច្នេះអ្នកស្រីក៏សម្រេចចិត្តចេញពីអាមេរិកទៅ។ដូច្នេះសរុបសេចក្តីមក វាមានការពិបាកណាស់សម្រាប់ធ្វើអោយស្ត្រីឈានដល់ចំនុចកំពូលដំណាលគ្នានឹងដៃគូរប្រុស ជាពិសេសប្រសិនបើនាងមិនអាចឈានដល់ចំនុចកំពូលបានក្នុងពេលរួមភេទ។ ហើយស្ត្រីភាគច្រើនមានការលំបាកណាស់ក្នុងការធ្វើដូច្នេះ។
![](https://pbs.twimg.com/media/DUzMqzMVAAIMrOm.jpg)
បញ្ហានៃពេលវេលាឈានដល់ចំនុចកំពូលរបស់បុរស
ចំនុចទីពីរ ទោះបីជាស្ត្រីអាចឈានដល់ចំនុចកំពូលក្នុងពេលរួមភេទក៏ដោយ ក៏មានសំនួរមួយថាបុរស់អាចកំណត់ពេលវេលានៃការបាញ់ទឹកកាមរបស់ខ្លួនដើម្បីសម្របគ្នាជាមួយនាងដែរ។ជាអកុសល្យ បុរសក្មេងៗជាច្រើនមិនអាចកំណត់ពេលវេលានៃការឈានដល់ចំនុចកំពូលរបស់ពួកគេបានទាំងអស់នោះទេ ជាពិសេសប្រសិនបើពួកគេមានការរងទុក្ខពីបញ្ហាឆាប់បាញ់ទឹកកាមចេញពេក។លើសពីនេះទៅទៀត ជាធម្មតាមានបុរសភាគច្រើនមិនចងកំណត់ពីពេលវេលានៃការឈានដល់ចំនុចកំពូលទេ។
ដូច្នេះម្តងហើយម្តងទៀត អ្វីដែលកើតឡើងគឺថាស្ត្រីត្រូវចាប់ផ្តើមគិតប្រហែលជានឹងត្រូវឈានអោយដល់ចំនុចកំពូលអោយបានលឿន។ បន្ទាប់មកភ្លាមៗនោះទើបដល់ពេលដៃគូររបស់នាងម្តង។
របៀបធ្វើដូចម្តេចទើបទទួលបានចំនុចកំពូលដំណាលគ្នា
សម្រាប់ដៃគូររួមភេទជាច្រើនគូរដែលចង់បានចំនុចកំពូលដំណាលគ្នាគឺមិននឹងអាចទៅរួចនោះទេ យ៉ាងហោចណាស់ក៏ត្រូវាមានមូលដ្ឋានមួយដែលទៀងទាត់ដែរ។ ភាគច្រើននៃពួកគេយល់ស្រប់នឹងយោបល់នេះ ហើយប្រហែលជាវាមិនមែនជារឿងអាក្រក់នោះទេប្រសិនបើពួកគេទាំងពីសប្បាយចិត្ត។
![](https://pbs.twimg.com/media/DUzMraAU8AA84DB.jpg)
ប៉ុន្តែប្រសិនបើអ្នកពិតជាចង់ឈានដល់ចំនុចកំពូលដំណាលគ្នាមែន វាអាចធ្វើទៅបាន។
នេះគឺជាក្បួនខ្នាតសម្រាប់ជួយដល់អ្នក។
១, ចូរសិក្សានូវរបៀបធ្វើយ៉ាងណាអោយច្បាស់ថាដៃគូរខាងស្រីអាចទៅដល់ចំនុចកំពូលច្រើនឬតិច ក្នុងពេលរួមភេទ
ប្រសិនបើអ្នកធ្វើវាបានមួយរយៈពេលហើយ និងតែងតែមានសេចក្តីស្រលាញ់គ្នា បរិយាកាសរ៉ូមែនទិច មិនប្រញាប់ប្រញាល់នោះ វាមិនមែនជារឿងពិបាកក្នុងការឈានទៅដល់ចំនុចកំពូលជាមួយគ្នានោះទេ។ ល្បិចគឺ ត្រូវតែប្រាកដថាអ្នកអាចលូកទៅដល់ Clitoris (សេរ) របស់ស្ត្រី ដោយប្រើចុងម្រាមដៃក្នុងពេលរួមភេទ។ នៅពេលអ្នកទាំងពីររៀបនឹងឈានដល់ចំនុចកំពូលហើយ បន្ទាប់មកចូរត្រដុសវាថ្នមៗ ប៉ុន្តែត្រូវដាស់អារម្មណ៍ភេទអោយបានខ្លាំង។
![](https://pbs.twimg.com/media/DUzMr-mVoAEEREJ.jpg)
២, ទាញរកផលប្រយោជន៍នៃការឈានទៅដល់ចំនុចកំពូលនៃការរួមភេទច្រើនដង
ប្រសិនបើដៃគូរខាងស្រីបានសិក្សាពីរបៀបធ្វើយ៉ាងណាទើបបានចំនុចកំពូលច្រើនដងហើយ ការធ្វើអោយមានចំនុចកំពូលដំណាលគ្នាគពិតជាងាយស្រួលច្រើនសម្រាប់គេ។ តើហេតុអ្វី? ព្រោះឥឡូវនេះខាងប្រុសមានគោលដៅមួយចំនួនខុសៗគ្នា។
![](https://pbs.twimg.com/media/DUzMsnOVQAE786c.jpg)
ម្យ៉ាងវិញទៀត ប្រសិនបើគាត់មិនត្រៀមខ្លួនរួចជាមួយក្នុងការទទួលបានចំនុចកំពូលតាមដែលខាងស្រីមានទេ គាត់អាចធ្វើវាបានទៀតនៅពេលដែលខាងស្រីឈានដល់ចំនុចកំពូលជាលើកទីពីរ ទីបី ឬទីបួន។ប៉ុន្តែសមត្ថភាពក្នុងការឈានទៅដល់ចំនុចកំពូលច្រើនដងគឺមិនច្រើនកើតមានទៅលើស្ត្រីវ័យក្មេងទេ។ ចំនុចបញ្ជាក់ការពិតទាំងនេះចង់ប្រាប់អោយដឹងថា ការដល់ចំនុចកំពូលដំណាលគ្នាគឺមានភាពងាយស្រួលសម្រាប់ដៃគូររួមភេទណាដែលប្រើពេលវេលានៅជាមួយគ្នាយូរមកហើយ និងយល់ដឹងច្រើនពីគ្នាទៅវិញទៅមក។
![](https://pbs.twimg.com/media/DUzMtOiVQAI026b.jpg)
៣, ចូរប្រាកដថា បុរសបានសិក្សាពីរបៀបកំណត់ពេលវេលានៃការឈានដល់ចំនុចកំពូល
និយាយដោយភាពស្មោះត្រង់ ការធ្វើបែបនេះប្រហែលជាអាចប្រើពេលច្រើនឆ្នាំ! បុរសជាច្រើនដែលមានវ័យ ៤០ទៅ៥០ឆ្នាំជាធម្មតាអាចរួមភេទរហូតដល់ច្រើនម៉ោង ហើយបន្ទាប់មកធ្វើការបាញ់ទឹកកាមនៅពេលខាងស្រីត្រៀមខ្លួនរួច៕
ចុចអានអន្ដបន្ដទៀត៖
ចំនុច ៧យ៉ាងដែលអ្នកត្រូវចងចាំទុកមុន និងក្រោយពេលរួមភេទ!ចុចលើរូបភាពដើម្បីមើល!
ថ្ងៃនេះសូមនែនាំពី វិធីសាស្រ្ដរួមភេទឲ្យឆាប់មានកូនឆាប់មានកូន១០០%?
មូលហេតុអាក្រក់៤យ៉ាងដែលធ្វើឱ្យអាអូនតូចបុរសខ្លី ហើយតូច!ចង់ដឹងចុចលើរូបភាពដើម្បីមើល!
![](https://pbs.twimg.com/media/DUzMtzcUQAAHUA1.jpg)
Comments
Post a Comment