ទង្វើជារៀងរាល់ថ្ងៃរបស់គូស្នេហ៍អាចបង្ហាញប្រាប់អ្នកបានថា គេនៅតែមានអារម្មណ៍ចំពោះអ្នកដូចពីមុន ឬក៏អត់ ។
ទង្វើទាំងនេះក៏អាចឱ្យមើលដឹងថា អារម្មណ៍របស់អ្នកទាំង ២លែងមានចំពោះគ្នាទៀត ។
ក្នុងអត្ថបទនេះយើងនឹងបង្ហាញពីសញ្ញា ១០យ៉ាងដែលនឹងជួយឱ្យអ្នកដឹងបានថា ស្វាមីអ្នកនៅតែមានអារម្មណ៍ចំពោះអ្នកដូចមុន ឬក៏អត់៖
លែងបង្ហាញក្តីស្រឡាញ់ដូចមុន
បើសិនអ្នកសង្កេតឃើញថា ស្វាមីអ្នកលែងចាប់អារម្មណ៍លើអ្នក ហើយអ្វីៗទាំងអស់ដែលគាត់កំពុងព្យាយាមធ្វើ ដើម្បីបង្ហាញតែអ្នកផ្សេង នេះជាសញ្ញាប្រាប់ថា ស្នេហាត្រូវបញ្ចប់ហើយ ។
តែងតែគិតពីអ្វីផ្សេង
សញ្ញានេះងាយនឹងមើលដឹងបំផុត ។ ដូចនេះ ប្រសិនបើអ្នកសង្កេតឃើញថា គូស្នេហ៍អ្នកលែងចាប់អារម្មណ៍លើអ្នក អារម្មណ៍ និងភាពដឹងឮរបស់គាត់តែងតែនៅកន្លែងផ្សេង ។
គ្មានប្រធានបទសន្ទនានឹងគ្នា
បើសិនដៃគូអ្នកលែងចាប់អារម្មណ៍លើជីវិតអ្នក គេនឹងគ្មានប្រធានបទទូទៅនិយាយគ្នាជាមួយអ្នក ។ អ្នកទាំង ២លែងមានអារម្មណ៍ចំពោះគ្នា ។
គូស្នេហ៍អ្នកតែងតែបន្ទោសអ្នកចំពោះរឿងអ្វីទាំងអស់ដែលកើតឡើង
បើសិនស្វាមីអ្នកតែងតែបន្ទោសអ្នកលើអ្វីៗគ្រប់យ៉ាងដែលកើតឡើង យល់ល្អអ្នកអាចចាកចេញពីគាត់ ។
អ្នកទាំង ២លែងចេះជួយគ្នាទៅវិញទៅមក
គូស្នេហ៍អ្នកលែងនៅចាំជួយដោះស្រាយកើតឡើង គាត់ធុញទ្រាន់នឹងអ្នក ហើយគាត់ធ្វើបាបអ្នក អ្វីៗដែលអ្នកធ្វើមិនដែលគ្រប់គ្រាន់សម្រាប់គាត់ ។
តែងតែដោះសារពេលមិនចូលផ្ទះ
គាត់តែងតែធ្វើដំណើរ លេងហ្គេម និងផឹកជាមួយមិត្តភក្តិ ហើយមិនដែលយកអ្នកទៅជាមួយ ។ ករណីនេះបញ្ជាក់ថា គាត់លែងស្រឡាញ់អ្នក ហើយគាត់ប្រហែលជាមានអ្នកថ្មីហើយ ។
អ្នកលែងជាមនុស្សនៅក្នុងក្តីសុបិន្តរបស់គាត់
បើអ្វីៗដែលគាត់ធ្លាប់មានក្តីសុបិន្តពីមុនជាមួយអ្នកលែងមានទៀត ហើយគាត់មានក្តីសុបិន្តផ្សេងដែលគ្មានវត្តមានរបស់អ្នក យល់ល្អគួរចែកផ្លូវគ្នា ។
គាត់លែងគោរពអ្នក
គូស្នេហ៍អ្នកតែងតែភ្លេចពីពេលវេលាល្អធ្លាប់មានជាមួយគ្នា ហើយមានតែធ្វើឱ្យអ្នកឈឺចាប់ប៉ុណ្ណោះ ។ អ្នកព្យាយាមផ្សះផ្សាគ្នា តែនៅតែមានប្រយោជន៍ យល់ល្អអ្នកត្រូវប្រញាប់ចែកផ្លូវគ្នាភ្លាម ។
គាត់មិនផ្តល់ហេតុផលឱ្យអ្នកបានយល់
ជាធម្មតា គូស្នេហ៍អ្នកមិនចាត់ទុកអ្នកជាចំណែកនៃជីវិតរបស់គាត់ ហើយគាត់គិតថា គាត់មិនចាំបាច់ត្រូវពន្យល់ហេតុផលដល់អ្នកពីអ្វីដែលគាត់ធ្វើឡើយ ។
អ្នកស្អប់ និងធ្វើឱ្យខ្លួនឯងឈឺចាប់
ការកុហក បោកប្រាស់ មិននិយាយរកអ្នក មិនប្រាប់អ្វីៗគ្រប់យ៉ាងដល់អ្នក គាត់តែងតែធ្វើឱ្យអ្នកឈឺចាប់ ធ្វើឱ្យអ្នកស្អប់ខ្លួនឯង ។ ត្រង់ចំណុចនេះអ្នកត្រូវដឹងថា ស្នេហាហួសហើយ ៕
Comments
Post a Comment