ហួសចិត្ត ដូចខ្វះកន្លែង! កូនកម្លោះក្រមុំ សម្រេចចិត្តរត់ទៅរៀបការ ស្បថសច្ចាក្នុងបន្ទប់ទឹក ដោយសារតែមូលហេតុមួយ... (មានវីដេអូ)



អាមេរិក៖

ជារឿងនឹកស្មានមិនដល់ ដែលគូស្នេហ៍ថ្មីថ្មោងមួយគូ បែរជាសម្រេចចិត្តនាំគ្នាទៅរៀបការ ស្បថសច្ចា នៅក្នុងបន្ទប់ទឹក ក្រោយម្តាយខាងប្រុស មានអាការមិនស្រួល ប៊ិះតែនឹងត្រូវលុបចោលថ្ងៃពិសេស។

កូនកម្លោះត្រូវបានគេស្គាល់ឈ្មោះថា

Brain

ចំណែកឯកូនក្រមុំមានឈ្មោះថា

Maria Schulz

។ ពិធីនេះបានធ្វើឡើងនៅក្នុងបន្ទប់ទឹក នៃសាលាកាត់ក្តី

Monmouth County Courthouse

ស្ថិតនៅក្នុងតំបន់ Monmouth County រដ្ឋ New Jersey សហរដ្ឋអាមេរិក ដោយមានការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិមួយចំនួន ដើម្បីអបអរដល់អ្នកទាំងពីរផងដែរ។

បើយោងតាមប្រភពព័ត៌មាន បានរាយការណ៍ឲ្យដឹងថា ចំពោះមូលហេតុ ដែលពិធីមង្គលការបែរជាត្រូវបានរៀបចំធ្វើឡើង ទាំងតក់ក្រហល់នៅក្នុងបន្ទប់ទឹកបែបនេះ ក៏ដោយសារតែ នៅពេលចាប់ផ្តើមកម្មវិធី មិនទាន់បានប៉ុន្មានផង ស្រាប់តែម្តាយកូនកម្លោះ (ម្តាយលោក Brain) មានអាការមិនស្រួល ថប់ៗពិបាកក្នុងការដកដង្ហើម ដូចជាជំងឺហឺត រហូតដល់ថ្នាក់រកកល់ចង់ដួល ទើបត្រូវបានខាងមន្រ្តីនគរបាលនៅទីនេះ លើកគ្រាគាត់ទៅក្នុងបន្ទប់ទឹក (ស្រ្តី) តែម្តង ដោយបានបំពាក់បំពង់អុកស៊ីសែន ជំនួយដល់ការដកដង្ហើម ដើម្បីរង់ចាំក្រុមគ្រូពេទ្យមកដល់។







កូនកម្លោះត្រូវបានគេស្គាល់ឈ្មោះថា Brain ចំណែកឯកូនក្រមុំមានឈ្មោះថា Maria Schulz

គូស្នេហ៍ថ្មីថ្មោងមួយគូនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខភាពម្តាយរបស់ពួកគេ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ថ្ងៃនោះគឺជាថ្ងៃពិសេស មិនថាមានរឿងអ្វីកើតឡើងទេ គឺពួកគេត្រូវតែរៀបការឲ្យទាល់តែបាន។
ប្រសិនណា បើលោក Brain និង Maria មិនបានរៀបការនៅក្នុងថ្ងៃនោះទេ ពួកគេទាំងពីរនឹងត្រូរង់ចាំ ៤៥ថ្ងៃទៀត ទើបអាចរៀបការបាន ដើម្បីស្នើសុំអាជ្ញាប័ណ្ណ ឬសំបុត្រអាពាហ៍ពិពាហ៍ (Marriage License) ។ ម្យ៉ាងក្នុងថ្ងៃរៀបការនោះ ក៏មិនអាចអវត្តមានម្តាយខាងកូនកម្លោះបានដែរ ក៏ព្រោះតែគាត់គឺជាអាណាព្យាបាល ដែលមានតួនាទីត្រូវតែចុះហត្ថលេខា លើសំបុត្រអាពាហ៍ពិពាហ៍របស់កូន។

ដោយសារតែបែបនេះហើយ ទើបកូនកម្លោះក្រមុំ សម្រេចចិត្តផ្លាស់ពីសាលធំ ស្នើសុំបន្តការរៀបការដល់ក្នុងបន្ទប់ទឹកតែម្តង ដែលមានវត្តមានអ្នកស្រី Katie Gummer ជាចៅក្រម ចូលរួមប្រកាស និងជ្រោមជ្រែងសម្រាប់អាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរផងដែរ។

គួរឲ្យដឹងដែរថា ហេតុការណ៍នេះបានកើតឡើងតាំងតែពីថ្ងៃទី២ មករា ឆ្នាំ២០១៨កន្លងទៅមកម្ល៉េះ។ ក្រោយពិធីបានប្រព្រឹត្តទៅចប់សព្វគ្រប់ ម្តាយរបស់កូនកម្លោះ ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  







ក្រោយពិធីបានប្រព្រឹត្តទៅចប់សព្វគ្រប់ ម្តាយរបស់កូនកម្លោះ ក៏ត្រូវបានគេរាយការណ៍ថា បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ










ស្នេហា

Comments