ហេតុអ្វីពេលដែលមនុស្សមានគូ ច្រើនតែបែកសាច់ ឡើងទម្ងន់?



តើអ្នកធ្លាប់លឺរឺទេ ជាទូទៅ នៅពេលនរណាម្នាក់រៀបការរួច រឺមានដៃគូរស្នេហា អ្នកដទៃតែងតែបង្អាប់គេថាមើលទៅដូចជាបែកសាច់ជាងមុន? ហេតុអ្វីបានជាមនុស្សភាគច្រើនពេលដែលមានគូរស្នេហ៍ ច្រើនតែឡើងទម្ងន់ទៅវិញ?




ការឡើងទម្ងន់នៅពេលដែលអ្នកចាប់ផ្តើមស្នេហានោះគឺជារឿងពិត និងធម្មតាមួយ ប៉ុន្តែស្នេហានេះគឺគិតតែស្នេហាដែលមានសុភមង្គលតែប៉ុណ្ណោះ សម្រាប់ស្នេហាដែលមានតែរឿងឈឺក្បាល វាគឺជារឿងផ្សេង។
សម្រាប់ហេតុផលដែលមនុស្សភាគច្រើនតែងតែឡើងទម្ងន់នៅពេលដែលខ្លួនមានសុភមង្គលក្នុងរឿងស្នេហានោះគឺព្រោះតែ៖

១. មានអ្នកកំដរ

នៅពេលខ្លះ អ្នកមិនសូវឡើងទម្ងន់ពេលដែលនៅម្នាក់ឯង គឺព្រោះតែអ្នកមិនមានមនុស្សកំដរទៅញ៉ាំអាហារជាមួយគ្នា ដូច្នេះហើយជួនកាល វាអាចធ្វើអោយអ្នកខ្ជិលចេញទៅរកចំនីខាងក្រៅញ៉ាំ។ ប៉ុន្តែនៅដែលអ្នកមានអ្នកកំដរទៅណាជាមួយគ្នា អ្នកអាចនឹងញ៉ាំចំនីខាងក្រៅច្រើនជាងធម្មតា ដែលចំនីទាំងនោះហើយសុទ្ធតែអាហារដែលធ្វើអោយឡើងទម្ងន់។




២. សប្បាយចិត្តញ៉ាំច្រើនជាងមុន
អារម្មណ៍មនុស្សម្នាក់សុទ្ធតែអាចប៉ះពាល់ដល់ការឡើង និងស្រកទម្ងន់។ នៅពេលដែលអ្នកសប្បាយចិត្ត អ្នកច្រើនតែញ៉ាំអាហារច្រើនជាងនៅពេលដែលអ្នកពិបាកចិត្ត ដូច្នេះហើយទើបបានជាទំនាក់ទំនងដែលមានសុភមង្គលមួយអាចធ្វើអោយអ្នកឡើងទម្ងន់យ៉ាងខ្លាំង។




៣. គេងលក់ស្រួល
នៅពេលដែលអ្នកសប្បាយចិត្ត ខួរក្បាលអ្នកមិនហត់នឿយគិតរឿងច្រើននោះទេ ដូច្នេះហើយទើបអ្នកអាចគេងលក់បានយ៉ាងស្រួល។ ការគេងស្កប់លក់ល្អ អាចធ្វើអោយអ្នកឡើងទម្ងន់បានដែរ។ តែកុំបារម្ភអី! ការឡើងទម្ងន់នេះគឺបញ្ជាក់ថាអ្នកមានសុខភាពល្អជាងមុន។




៤. មិនមានពេលទំនេរច្រើនដូចមុន
សម្រាប់មនុស្សមួយចំនួន ពួកគេមានពេលទំនេរច្រើនប្រសិនជាពួកគេពុំមានស្នេហា ដូច្នេះហើយពួកគេអាចទៅកន្លែងហាត់ប្រាណជាដើម ដើម្បីហាត់ប្រាណរក្សាទម្ងន់ ប៉ុន្តែនៅពេលដែលអ្នកមានគូរ អ្នកប្រហែលជាមិនមានពេលចំនាយច្រើនដូចមុននោះទេ។




៥. មិនខ្វល់ពីអ្នកដទៃស្រលាញ់រឺអត់
កត្តាមួយទៀតដែលអាចទៅរួចនោះគឺ នៅពេលដែលអ្នកមានស្នេហារួច អ្នកមិនខ្វល់ថាមានអ្នកដទៃផ្សេងទៀតស្រលាញ់អ្នករឺក៏អត់ទេ អញ្ចឹងហើយអ្នកមិនសូវខ្វល់ថែទាំទម្ងន់របស់ខ្លួនប៉ុន្មានឡើយ ព្រោះអ្នកដឹងថាមានមនុស្សម្នាក់ស្រលាញ់អ្នកទៅបានហើយ៕

អត្ថបទល្អផ្សេងទៀត៖ ដំណឹងល្អ! មានថ្នាំនេះអាចសម្រកទំងន់បានដោយមិនចាំបាច់តមអាហារ និងហាត់ប្រាណ!

តើអ្នកកំពុងមានបញ្ហារឿងឡើងទម្ងន់ ប៉ុន្តែអ្នកមិនអាចសម្រកវាបានដោយងាយព្រោះវាត្រូវតម្រូវអោយអ្នកតមអាហារ និងហាត់ប្រាណអោយបានទៀងទាត់មែនទេ? ប្រសិនជាអ្នកមានបញ្ហាបែបនេះមែន កុំបារម្ភអី ព្រោះថាពេលនេះគឺមានថ្នាំសម្រកទម្ងន់ដែលមិនតម្រូវអោយអ្នកធ្វើរឿងទាំងអស់នេះហើយ។




អ្នកវិទ្យាសាស្ត្រមួយក្រុមបានស្រាវជ្រាវរកថ្នាំសម្រកទម្ងន់ម្យ៉ាងនេះដើម្បីជួយអោយអ្នកដែលមានបញ្ហាធាត់អាចសម្រកទម្ងន់របស់បានដោយជោគជ័យ និងងាយស្រួល ទោះបីជាពួកគេមិនសូវមានពេលវេលាយកចិត្តទុកដាក់ទៅលើរបបអាហារប្រចាំថ្ងៃរបស់គេក៏ដោយ។ ថ្នាំនេះបានតួនាទីជួយសម្រកជាតិខ្លាញ់ដែលនៅក្នុងឈាម និងសម្រកទម្ងន់ក្នុងខ្លួនជារួមតែម្តង។



ថ្នាំនេះអាចធ្វើបែបនេះទៅបានគឺដោយសារតែវាបានចូលទៅទប់ស្កាត់មេតាប៉ូលីសនៃសារធាតុដែលធ្វើអោយមនុស្សឡើងទម្ងន់។ តាមការពិសោធន៍លើកណ្តុរសបានបង្ហាញថា នៅពេលដែលគេយកចាក់ថ្នាំនេះចូលទៅកណ្តុរសធាត់ៗពីរក្បាលរយះពេល១អាទិត្យ មិនថាកណ្តុរទាំងនោះស៊ីចំណីដែលអាចថ្វើអោយពួកវាឡើងគីឡូប៉ុណ្ណានោះទេ ពួកវាបែរជាស្រកទម្ងន់ដល់ទៅ៧%បើប្រៀបធៀបនឹងពីមុន ដោយប្រើរយះពេលអស់តែជាង១០ថ្ងៃប៉ុណ្ណោះ។



ថ្នាំនេះក៏បានចូលទៅកាត់បន្ថយជាតិកូឡេស្តេរ៉ូលដែលមាននៅក្នុងឈាមនោះអោយទាបមកនៅក្នុងបរិមាណស្តង់ដារផងដែរ។ លទ្ធផលនៃការរកឃើញនេះបានធ្វើអោយអ្នកវិទ្យាសាស្ត្រមានសង្ឃឹមខ្ពស់ថាពួកគេអាចនឹងប្រើប្រាស់វិធីសាស្ត្រនេះមកដាក់អោយមនុស្សប្រើប្រាស់ដើម្បីដោះសា្រយបញ្ហាធាត់នេះបាន៕

Comments