កប់! រឿងអីថាប្រុសៗមិនតម្រង់ជួរគ្នា ចាំទិញសាច់កាប់នោះ បើថៅកែលេងជួលសុទ្ធតែស្រីស្អាត ស្លៀកវាលក្រោម និងបញ្ចេញដើមទ្រូងខ្ចីល្ហក់ ឈរលក់បែបនេះ!
ដោយសារតែ បច្ចុប្បន្នមានទីផ្សារប្រកួតប្រជែងគ្នាច្រើន ទៅលើរឿងរកស៊ីលក់ដូរ ទើបធ្វើឲ្យម្ចាស់អាជីករ និងអ្នកជំនួញជាច្រើន តែងព្យាយាមរិះរកតិចនិក ឬវិធីសាស្រ្តបែបប្លែកៗ ដើម្បីធ្វើយ៉ាងណាឲ្យទាក់ទាញចិត្តអតិថិជន ងាកមកចាប់អារម្មណ៍ទំនិញ ក៏ដូចជាផលិតផលរបស់ខ្លួន។
ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ទីតាំងលក់សាច់កាប់ ឬសាច់ផាកឡូវមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងស្រុក Beitun ទីក្រុង Taichung កោះតៃវ៉ាន់ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនប្រុសស្រីជាច្រើន ឈរតម្រង់ជួរគ្នាចាំទិញ ក្រោយថៅកែលេងជួលសុទ្ធតែស្រីស្អាត ស្លៀកពាក់ស៊ិចស៊ីឲ្យឈរលក់។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ម្ចាស់តូបលក់សាច់កាប់ខាងលើនេះ បានជួលស្រីស្អាតសាច់.សខ្ចី ដូចបណ្ដូលចេក ដែលនាងក៏ជាតារាម៉ូដែលមួយរូបផងដែរ មានឈ្មោះថា
Little Peach (小桃子)
ដោយជួលនាង ត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះ ជាមួយនឹងការស្លៀកពាក់ វាលក្រោម (ខោខូវប៊ូយខ្លីខើច កប់ក្រលៀន) និងបង្ហាញល្វែងលើ បញ្ចេញដើមទ្រូងមូលក្លុំ គួរជាទីទាក់ទាញ ដើម្បីឈរលក់សាច់កាប់ជូនអតិថិជន។
ការធ្វើបែបនេះ ក៏ដោយសារតែ ថៅកែចង់ដឹងថា តើនឹងមានកំណើនភ្ញៀវប៉ុន្មានភាគរយ ដែលនឹងចាប់អារម្មណ៍ ចូលទិញសាច់កាប់នៅតូបលក់របស់ខ្លួន បើមានស្រីស្អាតឈរលក់បែបនេះ។
ជាលទ្ធផល ម្ចាស់តូបលក់សាច់កាប់ខាងលើនេះ បានសង្កេតឃើញ ពិតជាមានភ្ញៀវជាច្រើនបានឈរតម្រង់ជួរគ្នា រង់ចាំទិញមែន។ ជាពិសេស គឺភ្ញៀវប្រុសៗតែម្តង រហូតធ្វើឲ្យការលក់កើនឡើង ឬលក់ដាច់ ចំណេញសឹងតែ៤ដងឯណោះ ខុសពីថ្ងៃធម្មតា។
អ្វីដែលពិសេសជាងនេះទៅទៀតនោះ ស្រីស្អាតខាងលើនេះ ថែមទាំងត្រូវបានគេដាក់រហស្សនាមឲ្យថា
«Braised Sister»
ឬ ស្រីស្អាតលក់សាច់កាប់ ថែមទៀតផង។
ស្រីស្អាតរូបនេះ បានបង្ហោះសារខ្លីមួយ បង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួន នៅលើផេកហ្វេសប៊ុករបស់នាងថា
«ពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំង ដែល Little Peach ទទួលបានអតិថិជនជាច្រើន អញ្ជើញមកទិញ ភ្លក់នូវរសជាតិសាច់ផាកឡូវដ៏ឆ្ងាញ់ពិសារ»
។
គួរឲ្យដឹងដែរថា រូបភាពជាច្រើនសន្លឹករបស់ស្រីស្អាត Little Peach ឬ Braised Sister ត្រូវបានគេថតនឹងបង្ហោះចែកចាយ ព្រោងព្រាតនៅលើបណ្តាញ ដោយទទួលបានការកោតសរសើរយ៉ាងខ្លាំង ពីរូបសម្រស់របស់នាង ៕
ទស្សនារូបភាពខាងក្រោម៖
Comments
Post a Comment