ជីវិត Kwan ប្រែប្រួលខ្លាំង ក្រោយទើបតែបែកគ្នា ពីសង្សាររួចថ្មីៗ



តួឯកស្រីនាង Kwan Usamanee ជាតារាសម្តែងមួយរូប ដែលទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ប៉ុន្តែក្រោយបានបែកចែកផ្លូវគ្នាជាមួយនឹងសង្សារគឺតារាសម្តែងលោក Golf Pichaya កាលពីពេលថ្មីៗនេះ Kwan ក៏ត្រូវបានមហាជនមានការអាណិតអាសូរខ្លាំងលើសដើមទៅទៀត ព្រោះតែជានាងបានក្លាយទៅជានារីអភ័ព្វម្នាក់ក្នុងរឿងស្នេហា។

តែទោះបីជាស្នេហា មិនសមបំណងជាច្រើនជាលើកច្រើនដង Kwan ក៏នៅតែជានារីតស៊ូម្នាក់ដើម្បីបំពេញតួនាទីជាកូនកតញ្ញូ ចំពោះម្តាយខ្លួន។

ជាក់ស្តែង នៅលើអ៊ីនស្តារក្រាមរបស់នាងម្សិលមិញនេះ បានបង្ហាញឱ្យដឹងថា Kwan កំពុងធ្វើការងារថ្មីមួយទៀតបម្រើវិស័យសិល្បៈក្នុងអាជីពការងាររបស់នាង គឺទៅថតដល់ឆ្នេរសមុទ្រ ឯណោះ ជាមួយនឹងក្រុមការងារជាច្រើននាក់ទៀត។

ទន្ទឹមនឹងនេះ Kwan ក៏បានផុសរូបជាច្រើនសន្លឹក ជាមួយក្រុមការងារប្រកបដោយភាពស្និទ្ធស្នាល និងមានទឹកមុខស្រស់ស្រាយសប្បាយរីករាយយ៉ាងខ្លាំង ក្នុងការបំពេញការងារមួយនេះខុសប្លែកកាលពីលើកមុនៗ។

ជាពិសេសនោះគឺទឹកមុខរបស់ Kwan ពេលនេះគឺហាក់ដូចជាស្តែងឱ្យឃើញថា នាងបានប្រើជីវិតរស់នៅយ៉ាងសប្បាយរីករាយ លើសពេលមុនទៅទៀត ទោះបីជាទើបតែបែកគ្នាជាមួយគូស្នេហ៍ និងជួបប្រទះតែរឿងអាក្រក់ៗរួចមកថ្មីៗនេះក៏ដោយ។

ហើយនេះក៏ត្រូវបានអ្នកគាំទ្រមើលឃើញថា គឺជាផ្លាស់ប្តូរមួយដ៏ធំក្នុងជីវិតរបស់ Kwan ដែលគ្រប់គ្នាមិនសូវបានឃើញពីមុនមក៕

ទស្សនាកម្រងរូបភាពរបស់ Kwan ដែលបានផុសនៅលើអ៊ីនស្តារក្រាមនាងដូចខាងក្រោមតទៅ៖  







តារាសម្តែងស្រី Kwan Usamanee នៅមាត់់សមុទ្រ






តារាសម្តែងស្រី Kwan Usamanee នៅមាត់់សមុទ្រ






តារាសម្តែងស្រី Kwan Usamanee នៅមាត់់សមុទ្រ






តារាសម្តែងស្រី Kwan Usamanee នៅមាត់់សមុទ្រ






តារាសម្តែងស្រី Kwan Usamanee






តារាសម្តែងស្រី Kwan Usamanee និងក្រុមការងារ






តារាសម្តែងស្រី Kwan Usamanee និងក្រុមការងារ






សម្តែងស្រី Kwan Usamanee






តារាសម្តែងស្រី Kwan Usamanee និងក្រុមការងារ






តារាសម្តែងស្រី Kwan Usamanee និងក្រុមការងារ






តារាសម្តែងស្រី Kwan Usamanee និងក្រុមការងារ






ជីវិតតារាសម្តែងស្រី Kwan Usamanee និងក្រុមការងារ






ជីវិតតារាសម្តែងស្រី Kwan Usamanee បច្ចុប្បន្ននេះ






ជីវិតតារាសម្តែងស្រី Kwan Usamanee បច្ចុប្បន្ននេះ






ជីវិតតារាសម្តែងស្រី Kwan Usamanee បច្ចុប្បន្ននេះ

Comments