![](https://pbs.twimg.com/media/DUzLQQJU8AAFnh2.jpg)
តារាសម្តែងថៃ លោក Mark Prin និយាយថា លោកបានឲ្យនាង Kimmy Kimberley នូវការដូមួយ ប៉ុន្តែលោកមិនបានប្រាប់ថា ជាអ្វីមួយឲ្យប្រាកដនោះទេ ព្រោះនេះគឺជារឿងឯកជន ។
សម្រាប់វីដេអូក្នុងថ្ងៃខួបកំណើតដែល Mark Prin បានបង្ហោះនៅលើគណនីអុិនស្រ្តាក្រាមជូនមិត្តស្រីនោះ លោកបញ្ជាក់ថា គាត់បានធ្វើវាដោយផ្ទាល់ដៃ សម្រាប់មិត្តស្រីជាទីស្នេហា ។
![](https://pbs.twimg.com/media/DUzLRC9V4AAs5JI.jpg)
ចំពោះការថត MV សម្រាប់នាង Pimdao ដែលមានចំណងជើងថា "My favorite star" តារាសម្តែងវ័យ ២៧ ឆ្នាំរូបនេះ បានសារភាពថា ពិតជាងាយស្រួលក្នុងការរួមការងារ ព្រោះអ្នកទាំងពីរជិតដិតនឹងគ្នាស្រាប់ ។
![](https://pbs.twimg.com/media/DUzLRxxU8AAK-Yq.jpg)
Mark prin បន្តទៀតថា MV នេះ នឹងចាក់បញ្ចាំងជាផ្លូវការ នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ។ ហើយអ្វីដែលធ្វើឲ្យលោក Mark prin ភ័យខ្លាចបែកគ្នាជាមួយនិង Kimberly គឺ នៅក្នុងប្រទេសថៃមានជំនឿថា គូស្នេហ៍ដែលបានថត MV ជាមួយគ្នា នឹងបែកបាក់គ្នា ប៉ុន្តែតួប្រុសក្នុងរឿង "ស្នេហាអនឡាញ" សារភាពថា ខ្លួនក៏ភ័យខ្លាចចំពោះរឿងនេះ ៥០ ភាគរយដែរ តែលោកនៅតែជឿថា ទំនាកទំនងស្នេហាគឺអាស្រ័យទៅលើមនុស្សពីរនាក់ច្រើនជាងជំនឿ ៕
![](https://pbs.twimg.com/media/DUzLSbVVMAAvtQa.jpg)
![](https://pbs.twimg.com/media/DUzLTHIUQAEQA2H.jpg)
![](https://pbs.twimg.com/media/DUzLTwOUQAAAjfZ.jpg)
![](https://pbs.twimg.com/media/DUzLUfMUQAAlSX4.jpg)
![](https://pbs.twimg.com/media/DUzLVP2VQAARyTD.jpg)
![](https://pbs.twimg.com/media/DUzLV_5V4AE7ykd.jpg)
![](https://pbs.twimg.com/media/DUzLWxfU0AEY1od.jpg)
![](https://pbs.twimg.com/media/DUzLXqBUQAEZwo1.jpg)
Comments
Post a Comment