12 ល្បែងកម្សាន្តចម្លែកបំផុតរបស់ជប៉ុន ឃើញហើយអ្នកបា្រកដជាទប់សំណើចមិនជាប់ ថែមទាំងស៊ីអារម្មណ៍ទៀតផង



ការកម្សាន្តជារឿងមួយដែលមនុស្សចូលចិត្តធ្វើជាប្រចាំ។ សម័យបច្ចុប្បន្ន មនុស្សបានប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាការងារ ការរកស៊ី ការរៀនសូត្រជាដើម។ ទាំងអស់នេះហើយទើបមនុស្សបង្កើតល្បែងកម្សាន្តថ្មីៗ សប្បាយៗ ដើម្បីបំបាត់នៅទុក្ខកង្វល់ ការអស្សុក កាត់បន្ថយស្រ្តេសបានមួយកម្រិត។ ងាកមកមើលល្បែងកម្សាន្តរបស់ជប៉ុនវិញ វាធ្វើឲ្យសើចសប្បាយ រីករាយ ចង់ចូលរួមកម្សាន្ត ប៉ុន្តែទោះយ៉ាងនេះក្តី ក៏បង្ហាញពីភាពចម្លែកខ្លះៗក្នុងចំណោមល្បែងកម្សាន្តផ្សេងៗដែលយើងបានដឹង។ តើវាប្លែកយ៉ាងណា អញ្ចឹងមានតែមើលទាំងអស់គ្នាៈ

1# ស្ករគ្រាប់ ឬមិនមែន?


Candy Or No Candy




ក្នុងល្បែងកម្សាន្តនេះ អ្នកចូលរួមលេងត្រូវសាកល្បងគ្រប់វត្ថុទាំងអស់ដែលកម្មវិធីតម្រូវឲ្យសាក ដើម្បីដឹងមួយណាជាស្ករគ្រាប់ ឬមិនមែន?

2# DERO!DERO!


DERO!DERO!

បេក្ខជនត្រូវឆ្លងកាត់ការល្បងប្រាជ្ញា និងឆ្លើយសំណួរទាំងនោះមក។ វាស្តាប់ទៅដូចជាងាយស្រួល ប៉ុន្តែល្បែងនេះធ្វើឱ្យបេក្ខជនមានសម្ពាធខ្លាំង និងភាពតានតឹងពិបាកក្នុងការលេងដែរ។
៣# TORE


TORE

អ្នកត្រូវឆ្លើយសំនួរដែលកម្មវិធីផ្តល់ឲ្យ ហើយបើអ្នកឆ្លើយខុសសូមត្រៀមខ្លួនសម្រាប់ការដាក់ទណ្ឌកម្ម។
៤# Human Tetris


Human Tetris

នេះគឺជាល្បែងកម្សាន្តដ៏គួរឲ្យចង់សើចណាស់។ បេក្ខជនប្រកួតប្រជែងត្រូវប្រឈមមុខនឹងជញ្ជាំងមួយ បានតម្រង់មកយ៉ាងឆាប់រហ័សឆ្ពោះទៅកាន់ពួកគេ។ មធ្យោបាយតែមួយគត់ ដើម្បីអាចឆ្លងកាត់ជញ្ជាំងរួច បេក្ខជនត្រូវបត់បែនរាងកាយរបស់ខ្លួនតាមរូបរាងនៃជញ្ជាំងនោះ។
៥# The Bum Game


The Bum Game

ក្មេងស្រីត្រូវដាក់ក្នុងឆុងដែលមានសត្វនៅខាងក្នុងនោះ បន្ទាប់់មកគេឲ្យបេក្ខជនទស្សន៍ទាយថាតើក្មេងស្រីម្នាក់នោះជាន់លើសត្វអ្វី?
៦# AKBingo!


 AKBingo!

វាល្បែងមួយដែលពិបាកលេងណាស់ ដើម្បីទទួលបានជ័យជំនះ។ បេក្ខជនត្រូវឆ្លងកាត់ដំណាក់កាលលំបាកៗជាច្រើន បន្ទាប់មកមានក្មេងស្រី ២ នាក់តាមចាប់កំហុស។ ពេលមានកំហុសត្រូវគេធ្វើទារុណកម្មគួរឲ្យចង់សើច។
៧# Let's Go To The End Of The World.


 Let's Go To The End Of The World.

អ្នកចូលរួមប្រកួតក្នុងកម្មវិធីនេះ មកពីជុំវិញពិភពលោក ប៉ុន្តែពួកគេត្រូវប្រឈមមុខនឹងកិច្ចការចម្លែកៗមួយចំនួន។ បេក្ខនារីត្រូវនៅអង្គុយក្នុងប្រអប់មួយហៅថា "predator box" ដើម្បី "ប្រឈមនឹងសត្វព្រៃ" ហើយខ្លាឃ្មុំត្រូវដោះលែងដើម្បីបន្លាចបំភ័យអ្នកចូលរួមប្រកួត។
៨# Sleeping Beauty


Sleeping Beauty

នៅក្នុងល្បែងដ៏ចម្លែកនេះ គណៈកម្មការចូលទៅក្នុងបន្ទប់មួយដែលពោរពេញទៅដោយស្រីស្អាតៗកំពុងតែដេកលើឥដ្ឋ ហើយក៏ដាស់ពួកគេឲ្យភ្ញាក់តាមដែលអាចធ្វើទៅបាន។ បន្ទាប់មកគណៈកម្មការនឹងវិនិច្ឆ័យទៅតាមភាពស្រស់ស្អាតរបស់បេក្ខជន។
៩# Strip The Girl


Strip The Girl

រាងក្តៅសាច់បន្តិចហើយ! មានស្រីស្អាតម្នាក់នៅក្នុងប្រអប់សម្ងាត់មួយមានស្លៀកតែប៊ីគីនីប៉ុណ្ណោះ ចំណែកឯបេក្ខជនដែលចូលរួមប្រកួតត្រូវឡើងលើផ្ទាំងទឹកកកដើម្បីបានឃើញរបស់សំខាន់ស្រីស្អាតនោះ។
១០# Spread Your Legs


Spread Your Legs

ល្បែងនេះមានភាពឈឺចាប់ ដែលមានក្មេងស្រីបីនាក់នៅខាងក្នុង។ ក្មេងស្រីទី១ បង្វិលកង់ត្រូវលេខប៉ុន្មានត្រូវរងទារុណកម្មអ្វី បន្ទាប់មកក្មេងស្រីទី២ ជាឧបករណ៍សម្រាប់ឲ្យគេធ្វើទារុណកម្មហើយចាប់ផ្តើមបង្វិលម្តងទៀត ចំណែកឯក្មេងស្រីទី៣ ត្រូវរងទារុណកម្មបន្តទៀត។ វិលទៅវិលមក។
១១# Climbing the soapy stairs


Climbing the soapy stairs

បេក្ខនារីត្រូវឡើងជណ្តើរមានទឹកសាប៊ូពាសពេញកាំជណ្តើរ។ ប្រសិនបើពួកគេធ្លាក់ចូលទៅក្នុងអាងទឹកនៃ goop មិនអាចឲ្យពួកគេឡើងជណ្តើរបានទៀតទេ។

Comments