ជាធម្មតាមនុស្សគ្រប់រូបគឺមិនឲ្យតម្លៃឡើយ ប្រសិនបើមនុស្សស្រីយកប្ដីច្រើនក្នងពេលតែមួយ មិនតែប៉ុណ្ណោះមានប្រទេសខ្លះទៀតដល់ថ្នាក់ដាក់ទណ្ឌកម្មធ្ងន់ធ្ងរថែមទៀតផង តែខុសអីតែភូមិតូចមួយនៅប្រទេសឥណ្ឌានេះ បែរជាគាំទ្រ និងអោយតម្លៃទៅលើស្រ្តីមានប្តីច្រើនទៅវិញ។ នារីម្នាក់វ័យ21ឆ្នាំ ឈ្មោះ( រាចូ វឺម៉ា )
បានរៀបការជាមួយមនុស្សប្រាំនាក់ សឹងតែទាំងអស់សុទ្ធតែជាបងប្អូនរបស់នាង រស់នៅក្នុងផ្ទះបន្ទាប់រួមគ្នា រាចូ ជានាក់ផ្ដល់ កំណើតរបស់ ក្មេងដែលមានអាយុ18ខែ បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានថា រៀងរាល់យប់នាងតែងតែដេកជាមួយប្ដីម្នាក់ កូនប្រុសរបស់នាងដែលមានអាយុ18 នាងមិនដឹងថាជាកូនរបស់ប្ដីម្នាក់អោយប្រាកដនោះទេ។
ពិតណាស់វាជារឿងមួយដ៏ប្លែកពីក្រសែភ្នែករបស់មនុស្សទូទៅ តែវាជាប្រពៃណីមួយដ៏ល្អមួយសម្រាប់ភូមិដ៏តូចមួយនេះ ព្រោះនារីក៏អាចរៀបការជាមួយបងរបស់ប្ដី ឬក៏ប្អូនរបស់ប្ដីខ្លួនឯងបាន។ នាងបានរៀបការតាមប្រពៃណី ហិនឌូ ជាមួយប្ដីដំបូងរបស់នាងឈ្មោះ (កាត់ឌូ) កាលពី4ឆ្នាំមុន បន្ទាប់មកនាងក៏ រៀបការជាមួយប្រុស4នាក់បន្ថែមទៀត ឈ្មោះ បៃចូ វ័យ 32 ឆ្នាំ ឈ្មោះ (សាម រាម) វ័យ 28 ឆ្នាំ ឈ្មោះ កូប៉ាល វ័យ 26. ឆ្នាំ ហើយ នាយ (ថៃ និត) ក្មេងបំផុត កាលរៀបការដំបូងមានអាយុ18 ឆ្នាំ តែពេលនេះគេមានអាយុ19ឆ្នាំហើយ។
កាត់ឌូ ជាប្ដីដំបូងបាននិយាយថា គេមិនបានខឹងនឹងខ្ញុំឡើយ ពោលគឺពួកយើងនៅជាមួយគ្នាជាលក្ខណៈគ្រួសារដ៏មានក្ដីសុខបំផុត ព្រោះម្ដាយរបស់គេក៏ធ្លាប់រៀបការជាមួយប្អូនបងរបស់ប្ដីចឹងដែរ។ទាំងនេះគឺជាប្រពៃណី មនុស្សស្រីមានប្ដីច្រើន (polyandry ) ជាទំនៀមទម្លាប់ចាស់បុរាណរបស់ ហិនឌូ ពួកគេតំវូវអោយមានប្ដីលើសពីម្នាក់ គឺក្នុងគ្រួសាត្រូវតែមានស្រីតិចជាងប្រុស តែបច្ចប្បន្នមានមនុស្សតិចណាស់ ដែលគោរពតាមប្រពៃណីនេះ ។
Comments
Post a Comment