ចុចយក្ស!​ តាមពិត​អ្នក​ខ្សោយ​ផ្លូវភេទ​ដោយសារតែ​រឿង​ចឹង​ទេអី​!!!



ស្ត្រេ​ស និង​ទម្លាប់​អាក្រក់​គ្រប់​ប្រភែទ​អាច​ជា​ហេតុផល​មួយ​ដែឡ​ធ្វើឱ្យ​អ្នកលែង​ចូលចិត្ត​ការងារ​លើ​គ្រែ​ទៀត​។ អ្វី​ដែល​ជា​ដំណឹង​ល្អ​នោះ​គឺថា អ្នក​អាច​ធ្វើ​រឿង​មួយ​ចំនួន​ចំពោះ​ភាព​ខ្សត់ខ្សោយ​ខាង​ផ្លូវភេទ​អ្នក​បាន ហើយ​ជំហាន​ដ៏​សំខាន់​បំផុត​នោះ​គឺថា​អ្នក​អាច​ដឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើ​ដូចម្តេច​ដែរ​នៅ​ពេល​ដឹង​អំពី​មូលហេតុ​ដែលនាំឱ្យ​អ្នកខ្សោយ​ផ្លូវភេទ​នេះ​តែម្តង​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ហេតុផល​ដែល​ធ្វើឱ្យ​អ្នក​ខ្សោយ​ផ្លូវភេទ​។




​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​
​តាមពិត​គ្រឿង​ស្រវឹង​គឺ​របស់​ជំរុញ​ដល់​ចិត្ត​ក្លាហាន​របស់​មនុស្ស​ទេ​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនពេក​អាច​បណ្តាល​ឱ្យ​បាត់បង់​ចំណង់​ផ្លូវភេទ​ទៅ​វិញ​ដែរ​ទេ​? ការ​ដែល​ញ៉ាំ​វា​ច្រើន វា​នឹង​ធ្វើឱ្យ​ងងុយគេង​ច្រើនជាង​ចង់​ប្រព្រឹត្ត​ការងារ​លើ​គ្រែ​ទៅទៀត​។






កំពុង​តែ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​


អ្នកនឹង​និយាយ​លា​ហើយ​ចំពោះ​ចំណង់​ផ្លូវភេទ​បើសិនជា​អញ​នក​ប្រើ​ថ្នាំ​ប្រឆាំង​នឹង​ការបាក់​ទឹកចិត្ត​។ ក្រៅពីនេះ វា​ក៏​មាន​ថ្នាំ​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​អាច​រំខាន​អ្នក​ពី​ចំណង់​នៃ​ការ​រួមភេទ​ដែរ​ដូចជា ថ្នាំ​ប្រឆាំងនឹង​អាឡែ​ហ្ស៊ី ថ្នាំ​ពន្យា​កំណើត និង​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម​។






ចំណាយ​ពេល​នៅ​ជាមួយ​មិត្តភក្តិ​ច្រើនពេក​
​ពិត​ណាស់​ការលេង​សប្បាយ​ជាមួយ​មិត្តភក្តិ​គឺជា​រឿង​ល្អ​។ យ៉ាណា​មិញ វា​អាច​ធ្វើឱ្យ​ចំណង់​ផ្លូវភេទ​ចុះខ្សោយ​បាន​។ ការចំណាយ​ពេល​នៅ​ជាមួយ​មិត្តភក្តិ​ច្រើន អាច​ធ្វើឱ្យ​អស់កម្លាំង នឿយហត់ និង​ខ្សោយ​អារម្មណ៍​ចង់​នៅ​ជិត​គ្នា​បាន​។






លេង​អ៊ី​ន​ធើ​ណេត​ពេល​គេង​
​មាន​រឿង​តែ​ពីរ​គត់​ដែល​គូរ​ស្វាមីភរិយា​ធ្វើ​ក្នុង​បន្ទប់​គេង​នោះ​គឺ​ការ​គេង និង​រួមភេទ​។ រឿង​គ្រប់យ៉ាង​ដែល​ទាក់ទង​នឹង​ការងារ ឬ​ទំនាក់ទំនង​សង្គម​មិនគួរណា​ដាក់បញ្ចូល​ទៅ​ក្នុង​ការងារ​បន្ទប់​គេង​ឡើយ​បើសិន​ជា​អ្នក​ចង់​រក្សា​ចំណង់​ទំនាក់ទំនង​ជាមួយ​គ្នា​កាន់តែ​ស្អិតរ​មួ​ត​។






គេង​មិន​គ្រប់គ្រាន់​
​បើសិន​ជា​អ្នក​មិន​ចង់​បាត់បង់​ចំណង់​ផ្លូវភេទ​នោះទេ អ្នក​គួរតែ​ធ្វើយ៉ាងណា​គេង​ឱ្យបាន​គ្រប់គ្រាន់​គឺ​ចាប់ពី ៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់​។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើឱ្យ​ឡើង​ទម្ងន់ ជាពិសេស​ខ្សោយ​ចំណង់​ផ្លូវភេទ​តែម្តង​៕

នៅលើ​គ្រែ តើ​ស្ត្រី​តែងតែ​បារម្ភ​អំពី​អ្វីខ្លះ​?

ស្ត្រី​ទាំងអស់ មិន​ថា​អាយុ ២១ ឬ ៦០​ឆ្នាំ​ទេ សុទ្ធតែ​បារម្ភ​អំពី​ការ​រួមភេទ​ទាំងអស់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ការព្រួយបារម្ភ​អំពី​ការ​រួមភេទ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។​




​មូលហេតុ​កំពូល​ដែល​ស្ត្រី​ភាគច្រើន​បារម្ភ​នោះ​គឺ​រាងកាយ​របស់​ពួកគេ​។ តើ​មាន​អ្វី​កើតឡើង​ទៅ​ប្រសិនបើ​គាត់​ស្អប់​រាងកាយ​របស់ខ្ញុំ​? ខ្ញុំ​ធាត់​ពេក គ្មាន​មធ្យោបាយ​អ្វី​ដែល​ខ្ញុំ​អាច​ដោះ​សម្លៀកបំពាក់​នៅ​ពីមុខ​គាត់​បាន​ទេ​! ដើមទ្រូង​របស់ខ្ញុំ​សំប៉ែត​ណាស់ តើ​ខ្ញុំ​អាច​ធ្វើអោយ​វា​ប្រសើរ​ឡើង​បាន​យ៉ាងដូចម្តេច​ទៅ​? ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ​នៃ​អ្វី​ដែល​ស្ត្រី​កំពុងតែ​ព្រួយបារម្ភ នៅពេល​វា​ដល់​ពេល​សម្រាប់​ពួកគេ​បង្កើត​ភាពស្និទ្ធស្នាល និង​រួមភេទ​។​



១- ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិន​អាច​មាន​ផ្ទៃពោះ​បានទេ​


ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​ចំបង់​មួយ​ដែល​ស្ត្រី​ជាច្រើន​នាក់​ប្រហែលជា​មិន​ចង់​បណ្តោយ​ខ្លួន​រួមភេទ​ទេ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​ធ្វើ​ការប្រុងប្រយ័ត្ន​នូវ​អ្វី​ដែល​សំខាន់​ដូចជា ការប្រើ​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យា​កំណើត​នោះ អ្នក​នឹង​មិន​ចាំបាច់​ព្រួយបារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ប្រាថ្នា​ទៀត​ទេ​។ ប្រសិនបើ​អ្នក​ពិតជា​មិនបាន​ប្រើ​របស់​ការពារ​សោះ​វិញ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​បានដែរ​។​




២- តើ​ស្ត្រី​ទាំងអស់​មាន​បញ្ហា​ពិបាក​ក្នុង​ការឈាន​ដល់​ចំនុចកំពូល​គ្រប់គ្នា ឬ​មាន​តែ​ខ្ញុំ​ម្នាក់ឯង​ទេ​?
​មាន​ស្ត្រី​ប្រហែលជា ២៥%​ភាគរយ​ប៉ុណ្ណោះ​ដែល​រួម​ភេទ​ទទួលបាន​នូវ​ចំនុចកំពូល ដូច្នេះ​អ្នក​ពិតជា​មិនមែន​មាន​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ទេ​។ ស្ត្រី​មាន​និន្នាការ​គិត​អំពី​អ្វី​ដែល​ខុស​ចំពោះ​ខ្លួនឯង​ប្រសិនបើ​ពួកគេ​មិន​អាច​ទទួលបាន​ចំនុច​កំពូល ហើយ​ការគិត​មិន​ត្រឹមត្រូវ​។ ប៉ុន្តែ​ដើម្បី​ជំនួយ​ដល់​ការធ្វើ​បែប​នេះ ចូរ​ប្រាប់​ដៃគូរ​របស់​អ្នក​នូវ​ការពិត ហើយ​អ្នក​ទាំង​ពី​គួរតែ​ព្យាយាម​ស្វែងរក​អ្វីដែល​ធ្វើអោយ​អ្នក​មាន​ការ​ស្រើបស្រាល​បំផុត​។​




៣- ខ្ញុំ​បារម្ភ​ថា ការ​រួមភេទ​ដោយ​ដៃ (Masturbation) ប្រហែលជា​រឿង​មិន​ត្រឹមត្រូវ​ទេ​
​និយាយ​បែប​នេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​! ការ​រួមភេទ​ដោយ​ដៃ​មិនមែនជា​រឿង​ខុស ឬ​ប៉ះពាល់​ដល់​សុខភាព​បុរស និង​ស្ត្រី​ទេ​។ តាម​ការពិត ប្រសិនបើ​អ្នក​មិន​ទទួលបាន​នូវ​ចំនុចកំពូល​តាមរយៈ​ការ​រួមភេទ​ធម្មតាៗ​ទេ ការ​រួមភេទ​ដោយ​ដៃ​អាចជួយ​អោយ​អ្នក​យល់ដឹង​អំពី​រាង្គ​កាយរ​បស់​អ្នកបាន និង​ដឹង​អំពី​អ្វី​ដែល​នឹង​ធ្វើអោយ​អ្នក​ដល់​ចំនុចកំពូល​បាន​។​




៤- មិនទាន់​ត្រៀម​ខ្លួន​ដើម្បី​រួមភេទ​ទេ ប៉ុន្តែ​គាត់​ត្រៀម​រួច​ទៅ​ហើយ​!
​អារម្មណ៍​នៃ​ការ​មិន​ប្រាកដ​អំពី​ការ​រួមភេទ​គឺ​ពិតជា​រឿង​មួយ​ធម្មតា​ទេ​។ ស្ត្រី​ជា​ច្រើន​មាន​ការសង្ស័យ​ច្រើនណាស់ ប៉ុន្តែ​អារម្មណ៍​ដែលថា ពួក​គេ​គួរតែ​បណ្តោយ​ខ្លួន​សិន និង​រួមភេទ​ដើម្បី​ការសប្បាយ​របស់​ដៃគូរ​។ ប៉ុន្តែ​ជំនួស​ពី​ការធ្វើ​ដូច្នេះ​វិញ អ្នក​គួរតែ​ប្រាប់​ដៃគូរ​របស់​អ្នក​ថា ពេលវេលា​គឺ​មិន​សក្តិសម​សម្រាប់​អ្នក​ទេ​។ ប្រសិនបើ​គាត់​ពិតជា​យកចិត្តទុកដាក់​អំពី​អ្នក​មែន គាត់​នឹង​រងចាំ​រហូតដល់​អ្នក​ត្រៀម​ខ្លួន​រួច​។​




៥- ខ្ញុំ​បារម្ភ​ថា​គាត់​នឹង​បដិសេធន៍​មិន​ប្រើ​ស្រោមអនាម័យ​
​ស្ត្រី​មួយ​ចំនួន​មាន​និន្នាការ​មួយ​ក្នុង​ការ​សង្កត់ធ្ងន់​ទៅលើ​ការប្រើ​ថ្នាំ​ពន្យា​កំណើត ដែល​វា​ជា​ហេតុផល​មួយ​ធ្វើអោយ​ពួកគេ​យល់ថា ដៃគូរ​របស់​ពួកគេ​នោះ​ប្រើ​ស្រោមអនាម័យ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា ដៃគូរ​របស់​អ្នកនឹង​យល់ព្រម ឬ​ប្រសិនបើ​គាត់​មិន​ចង់​ប្រើ​ស្រោមអនាម័យ​ទេ អ្នក​គួរតែ​មាន​ការទទួលខុសត្រូវ​នៃ​ការការពារ​ខ្លួន​ឯង​វិញ​។​




៦- ហេតុអ្វី​បានជា​គាត់​មិន​អោយ​ខ្ញុំ​បិទ​ភ្លើង​?
​សម្រាប់​ស្ត្រី ការចង់បាន​នូវ​ការបិទ​ភ្លើង​ខណៈពេលដែល​ការ​រួមភេទ​ធ្វើអោយ​ពុំ​មាន​សន្តិសុខ​ចំពោះ​រាង្គ​កាយរ​បស់​ពួកគេ​។ ប៉ុន្តែ​ដូច​អ្វី​ដែល​ខ្ញុំ​បញ្ជាក់​ពីមុន​ដែរនោះ អ្នកនឹង​តែងតែ​ស្វែងរក​អ្វីដែល​មិន​ត្រឹមត្រូវ​ជា​មួយ​រាង្គ​កាយរ​បស់​អ្នក ហើយ​វា​នឹង​មិន​ធ្វើអោយ​អ្នក​មាន​អា​ម្មណ៍​ល្អ​ឡើយ​។ ជំនួស​មកវិញ ប្រសិនបើ​អ្នក​មាន​ផា​សុខភាព​ចំពោះ​ស្បែក​របស់​អ្នក ដៃគូរ​របស់​អ្នក​នឹង​មាន​ផាសុខភាព​ដែរ​។ ការ​ដែល​បិទ​ភ្លើង ឬ​បើកភ្លើង​វា​មិន​មាន​ជា​បញ្ហា​ចោទ​នោះទេ​!




៧- ខ្ញុំ​គិតថា ការ​រួមភេទ​ពិតជា​រឿង​អស្ចារ្យ​!


នេះ​មានន័យ​ថា វា​ប្រហែលជា​មិន​កើត​ឡើង​សម្រាប់​អ្នកនោះ​ទេ​។ ការ​រួមភេទ​មិនមែន​សុទ្ធ​ជា​ការ​សូក​បញ្ចូល​លិង្គ​ទើប​ហើយ​រួម​ភេទ​បាន​ទេ ប៉ុន្តែ ការប្រើ​អណ្តាត​លឹត ការ​បរ​បោស​អង្អែល ការ​ថើប និង​ការ​ថ្នាក់​ថ្នម សុទ្ធតែ​ជា​ផ្នែក​មួយ​របស់​វា​ទាំងអស់​។ ការ​ដែល​ប្រាកដ​ថា ដៃគូរ​របស់​អ្នកចូលរួម​ក្នុងកា​របរ​បោស​អង្អែល​ក្នុងពេល​រួម​ភេទ​បាន នោះ​អ្នក​អាចនឹងទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការ​រួមភេទ​ដ៏​អស្ចារ្យ​មួយ​ហើយ​។ ការ​រួមភេទ​តាម​មាត់ ក៏​ជា​ជម្រើស​មួយ​ផ្សេង​ទៀត​សម្រាប់​ពេលវេលា​ដ៏​ល្អ​មួយ​នៅលើ​គ្រែ​ដែរ​៕​

Comments