តារាសម្តែងកញ្ញា ដួង ម៉ានិច បកស្រាយ​រឿង​ស្និទ្ធស្នាលនិងបុរសម្នាក់!



ភ្នំពេញ)៖ ថ្មីៗនេះតារាសម្តែងសិុចសីុកញ្ញា ដួង ម៉ានិចបានចេញមុខបងស្រាយរឿងសិិ្នទ្ឋនិងបុរសម្នាក់ ដោយសារ​តែ​មិន​ចង់​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ទៅ​នឹង​ហេតុការណ៍​ថ្មីៗ ដែល​ខ្លួន​មាន​ភាព​ស្និទ្ធ​ស្នាល​ខ្លាំង​តាមរយៈ​ការ​ធ្វើ​ខួប​កំណើត ឲ្យ​តារា​ចម្រៀង​ប្រុស​រលក​ក្រោយ​ទ្រនំ​ហង្សមាស លោក នួន សុធារក្ស ក្នុង​ភាព​ស្និទ្ធ​ស្នាល ផ្អែម​ល្ហែម​លើស​ពី​លក្ខណៈ​ធម្មតា កញ្ញា ដួង ម៉ានិច ក៏​ចេញ​មក​បកស្រាយ​ភ្លាមៗ​ដែរ​ក្រោយ​ពី​ផ្ទុះ​រឿង​មន្ទិល​សង្ស័យ​របស់​មហាជន ។ ក្រោយ​ពីមានពត៌មានលេចឮថា រូបនាង និង នួន សុធា​រក្ស មានភាពស្និទ្ឋស្នាលនិងគ្នាលើសពីមិត្តភាពនាងបាននិយាយថា៖




«តាម​ពិត នាង​ខ្ញុំ និង​លោក នួន សុធា​រក្ស គឺជា​មិត្តភក្តិ​ស្និទ្ធស្នាល​នឹង​គ្នា តាំង​ពី​គាត់​មិន​ទាន់​ប្រឡង​ចម្រៀង​មក។ ក្រៅ​ពី​សម្ព័ន្ធភាព​មិត្ត នាង​ខ្ញុំ​គ្មាន​អ្វី​លើស​នេះ​ទេ ហើយ​ពេល​នេះ​ខ្ញុំ ក៏​មិន​ទាន់​គិត​រឿង​ស្នេហា​នោះ​ឡើយ​គឺ​នាង​ខ្ញុំ​មាន​តែ​ការ​គិត​ផ្តោត​លើ​ការ​សម្តែង​ឲ្យ​បាន​ច្រើន ព្រោះ​ជា​ពេលវេលា ដែល​ខ្លួន កំពុង​តែ​មាន​ឱកាស​ល្អ និង​ទទួល​បាន​ការ​ពេញ​និយម​ពី​បងប្អូន​អ្នកគាំទ្រ និង​ខាង​ផលិតកម្ម​នានា»។
កញ្ញា ដួង ម៉ានិច បន្តថា៖ «សម្រាប់​នាង​ខ្ញុំ មិន​ប្រកាន់​ថា អ្នក​សិល្បៈ​ជា​តារា​ប្រុស ឬ​ស្រី ឲ្យ​តែ​នាង​ខ្ញុំ​រាប់​អាន​ពួកគាត់​ហើយ គឺ​ខ្ញុំ​ធ្វើ​បែប​នេះ​ទាំងអស់​ហ្នឹង​ឲ្យ​តែ​អ្នក​រាប់​អាន​គ្នា»។

សូមទស្សនារូបភាពដែលអ្នកទាំងពីរស្និទ្ឋនិងគ្នាខាងក្រោមនេះទាំងអស់គ្នា!




















Comments