មិនប្រាកដបានស្វាមីសេដ្ឋីមានសំណាងទេតារាស្រីទាំងនេះទម្លាយចរិតក្បត់របស់ស្វាមីទាំងដែលពួកគេស្អាតនិងជាតារាល្បី



ថៃ៖​

នៅក្នុង រង្វង់គ្រួសារ គ្មានអ្នកណាម្នាក់ ដែលចង់មានការបែកបាក់ ឬការក្បត់ចិត្តគ្នានោះទេ គឺគ្រប់គ្នា​តែងតែ ចង់រស់នៅ ជាមួយជីវិតមួយ ពោរពេញទៅដោយ សុភមង្គល និងមានក្តីសុខ។

ជាក់ស្តែងមកចាប់អារម្មណ៍ជីវិតរបស់ តារាស្រីថៃល្បីប៉ុន្មានដួង ដែលជួបជីវិតគ្រួសារ មិនសូវសមប្រកប ដោយស្វាមីរបស់ពួកគេ ធ្លាប់មានស្រីខាងក្រៅ ក្បត់ចិត្ត ទាំងដែលតារាស្រីទាំងនោះ ទាំងស្អាត ទាំងឆ្លាត និង ជាតារាល្បី នៅក្នុងសង្គមសិល្បៈក៏ដោយ។

ប៉ុន្តែមកទល់ពេលនេះ ស្វាមីរបស់ពួកគេ ក៏បានកែខ្លួន ឈប់ខូចខិល លួចមានស្រី និងសាងជីវិតគ្រួសារ យ៉ាងសុខសាន្តជាមួយគ្នា រហូតធ្វើឲ្យអ្នកគាំទ្រ មានការពេញចិត្ត ដែលអាចកែប្រែចរិតរបស់ខ្លួន ដើម្បីគ្រួសារ៕

ចង់ដឹងថា តារាស្រីណាខ្លះ ហ៊ានទម្លាយស្វាមីខ្លួន ធ្លាប់មានស្រី តោះតាមដានទាំងអស់គ្នា៖

១) 

Tanya Tanyares បើទោះបីជា នាងមានរូបសម្រស់ស្រស់ស្អាត តែជីវិតរបស់នាង មិនសូវស្អាតប៉ុន្មានទេ ដែលស្វាមីរបស់នាង ធ្លាប់មានស្រីក្រៅ រហូតអ្នកទាំងពីរ បានចែកផ្លូវគ្នាមួយរយៈពេលដ៏ធំ។ ប៉ុន្តែនាពេលបច្ចុប្បន្ន ពួកគេ ក៏បានស្រលាញ់គ្នាឡើងវិញ។







Tanya Tanyares

២) Nat Myria៖ មនុស្សជាច្រើន កំពុងតែច្រណែននឹងជីវិតគ្រួសាររបស់នាង ដែលមានស្វាមី ចាំយកចិត្តទុកដាក់ និងមើលថែជានិច្ច។ ប៉ុន្តែអ្នកមិនដឹងនោះទេ កាលពីលើកមុន ស្វាមីនាង ក៏ធ្លាប់មានស្រីក្រៅផងដែរ នេះបើតាមការទម្លាយរបស់នាង កាលនាងចូលរូម ក្នុងកម្មវិធីមួយ។ ក្នុងនោះ នាងក៏បានប្រាប់ខ្លួនឯងដែរថា បើលោកAum Atichart ជាស្វាមីនាង លួចមានស្រីជាលើកទី២ រូបនាង នឹងបែកពីលោក ពិតប្រាកដណាស់






Nat Myria

៣) Kratae Supaksorn ជាតារាស្រីម្នាក់ ជាប់ឈ្មោះជា តារាស្រីមានសំណាង ដែលនាង មានស្វាមីជាមហាសេដ្ឋី តែរឿងពីក្រោយខ្នង ដែលអ្នកមិនដឹងនោះគឺ មុនថ្ងៃរៀបការ ២ ទៅ៣ ថ្ងៃ ស្វាមីនាង លួចមានស្រី នៅក្លឹប។ 






Kratae Supaksorn

៤) May Fuangarom ដូចជាប្រិយមិត្តបានស្គាល់រូចមកហើយ ថានាងជា តារាស្រីម្នាក់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងមានជីវិតល្អប្រសើរ មិនចាញ់តារាផ្សេងៗនោះទេ។ ប៉ុន្តែ អ្វីដែលអ្នកមិនធ្លាប់ដឹងនោះ គឺស្វាមីនាង ឈ្មោះNoom Kanchaiធ្លាប់មានស្រី​ មុនរៀបការ។ 






May Fuangarom

Comments