
យុវជនវ័យ២៦ឆ្នាំម្នាក់ និងក្មេងស្រីជំទង់វ័យ១៦ឆ្នាំម្នាក់ទៀតបានបាក់ចិត្តស្រឡាញ់គ្នារយៈពេលជិត១ឆ្នាំកន្លងមកហើយ ប៉ុន្តែស្ថិតនៅក្នុងស្រឡាញ់ត្រឹមចិត្តនឹងចិត្តតែប៉ុណ្ណោះ ។ បន្ទាប់មកក្មេងស្រីជំទង់ខាងលើបានបបួលយុវជនជាសង្សារទៅផឹកស៊ីនៅផ្ទះរបស់ខ្លួនរួមជាមួយមិត្តភក្ដិមួយចំនួនទៀត ដោយមុនដំបូងឪពុកម្ដាយរបស់នាងក៏បានស្ថិតនៅកន្លែងផឹកស៊ីនោះដែរ ។
លុះដល់ពេលយប់ជ្រៅឪពុកម្ដាយបានចូលដេកមុនចំណែកនាងក៏បានចូលទៅដេកក្នុងបន្ទប់ដែរតែអត់បានបិទទ្វាទេ ហើយនៅសល់តែយុវជនខាងលើ និងមិត្តភក្ដិបានផឹកបន្ត ។ លុះពេលឈប់ផឹកមិត្តភក្ដិបាននាំគ្នាត្រឡប់ទៅផ្ទះអស់នៅសល់តែយុវជនខាងលើបានដើរចូលទៅក្នុងបន្ទប់នាងរងគ្រោះរួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចជាបន្តបន្ទាប់ចំនួន២ដងក្រោយមកត្រូវបានឪពុកម្ដាយនាងប្ដឹងឲ្យនគរបានចាប់ខ្លួនតែម្ដង ។
ហេតុកាណ៏នោះបានកើតឡើង កាលពីវេលាយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅក្នុងភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកយុវជននេះត្រូវបាននគរបាលចាប់ខ្លួនបានកាលម៉ោង៣និង៤០នាទីថ្ងៃទី៣១ ខែមករា នៅត្រង់ចំណុចផ្ទះគ្មានលេខ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ក្មេងស្រីរងគ្រោះមាន អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ចំណែកជនសង្ស័យមានឈ្មោះ អ៊ុក ភារុណ អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាយប់ថ្ងៃកើតហេតុក្មេងស្រីរងគ្រោះខាងលើបានហៅឲ្យយុវជនខាងលើទៅចូលរួមក្នុងកម្មវិធីផឹកស៊ីនៅផ្ទះរបស់នាងរួមជាមួយនឹងមិត្តភក្ដិពីរទៅបីនាក់ទៀត ។ ដោយឪពុកម្ដាយរបស់នាងក៏បានស្ថិតនៅទីនោះដែររហូតដល់វេលាម៉ោង៩យប់ឪពុកម្ដាយបានចូលសម្រាក ចំណែកនាងក៏បានចូលសម្រាកនៅក្នុងបន្ទប់ដែរ ។
លុះក្រោយពេលបញ្ចប់ការផឹកស៊ីមិត្តភក្ដិបានបែកផ្លូវគ្នាត្រឡប់ទៅផ្ទះអស់នៅសល់យុវជននេះបានដើរចូលទៅក្នុងបន្ទប់របស់នាងរួចបានចាប់ខ្ទប់មាត់មិនឲ្យស្រែក និងគំរាមសម្លាប់ និងរំលោភបានសម្រេចម្ដង ។ បន្ទាប់មកមិនបានចាកចេញពីទីនោះឡើយបានដេកនៅជាមួយនាងក្នុងបន្ទប់នោះ លុះរយៈពេល៥នាទីក្រោយមកក៏បានរំលោភបានសម្រេចម្ដងទៀតរួចបានដេករហូតដល់ភ្លឺទើបចាកចេញទៅផ្ទះរបស់ខ្លួន និងធ្វើការងារជាធម្មតា ។
ប្រភពខាងលើបានបន្តទៀតថា ចំណែកនាងរងគ្រោះបានយករឿងនេះទៅប្រាប់ម្ដាយហើយនៅវេលាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ស្ត្រីជាម្ដាយបានដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាល ជួយអន្តរាគមន៏ ។ លុះដល់វេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃដដែលទើបកម្លាំងនគរបាលប៉ុស្ដិ៍តាមទៅចាប់ខ្លួនជននោះបាននៅក្នុងភូមិរបស់គេតែម្ដង ។
ដោយឡែកយុវជនខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោកនាងជាសង្សារមែនដោយក្រោយពេលផឹកស្រវឹងខ្លួនបានចូលទៅក្នុងបន្ទប់របស់នាងហើយបានឃើញនាងនៅម្នាក់ឯង និងដេកលក់ក៏បានចាប់រំលោភតែម្ដង ៕

Comments
Post a Comment