រូបភាពទាំង ៧ ដែល​នឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើល និងសួរខ្លួនឯងថាតើវាបែបនេះបានដោយរបៀបណា



ខាងក្រោមនេះគឺជារូបភាពបំភ័ន្តភ្នែកទាំង ៧ ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលពេលដែលបានមើល។ រូបភាពនីមួយៗសុទ្ធតែបង្កប់នូវចំណុចពិសេសរៀងៗខ្លួន។ សូមអានការណែនាំ និងធ្វើតាមដើម្បីទទួលបានអារម្មណ៍ភ្ញាក់ផ្អើលជាមួយនឹងរូបភាពខាងក្រោមនេះ។

សំឡឹងចំណុពណ៌ខ្មៅនោះឲ្យជាប់ ស្រមោលខ្មៅនៅជុំវិញវានឹងបាត់




សំឡឹងរូបនេះឲ្យចំកណ្ដាល មួយសន្ទុះពណ៌ទាំងអស់នឹងបាត់ខ្លួនភ្លាម



សំឡឹងរូបនេះឲ្យចំកណ្ដាល ៣០ វិនាទី រួចបិទបើកៗភ្នែករបស់អ្នក ប្រាប់បានទេអ្នកបានឃើញអ្វី?



សំឡឹងចំណុចខ្មៅអ្នកនឹងឃើញរូបភាពពណ៌សខ្មៅដែលអ្នកឃើញនឹងប្រែទៅជាពណ៌ធម្មជាតិ



សំឡឹងចំណុចពណ៌ខ្មៅឲ្យជាប់ អ្នកនឹងមានអារម្មណ៍ថាបន្ទាត់ពណ៌ប្រផេះដែលរត់ចុះឡើងនោះនឹងដូរទៅជាពណ៌ខៀវ



សំឡឹងទៅកាន់សញ្ញាបូកនៅចំណុកកណ្ដាលឲ្យជាប់ រង្វង់ពណ៌បៃតងមួយនឹងបង្ហាញខ្លួនរត់ជុំវិញ ហើយលុបបំបាត់នូវរង្វង់ពណ៌ផ្កាឈូកទាំងអស់



មិនថាអ្នកព្យាយាមមើលឲ្យឃើញមាត់ និងភ្នែកដ៏សាកសមយ៉ាងណាក៏ដោយ ក៏មិនអាចមើលបែងចែកឲ្យច្បាស់បានដែរ 



ក្រៅពីរូបភាពទាំង ៧ យើងក៏ចង់បង្ហាញប្រិយមិត្តនូវរូបភាពបែបពណ៌បន្លំចំនួន ៣ ផងដែរ ៖
តើអ្នកគិតថារូបខាងក្រោមនេះមានពណ៌ក្រហម និង ផ្កាឈូកមែនទេ ពង្រីកឲ្យធំទើបអ្នកដឹងថា ពណ៌ក្រហមដែលអ្នកមើលឃើញនោះការពិតជាពណ៌ផ្កាឈូកដូចគ្នា




មើលឲ្យជាក់ទើបអ្នកដឹងថា រូបសេះទាំង ២ នោះមានពណ៌ដូចគ្នា



អ្នកនឹងមិនអាចបែងចែកថាចំណុននៅលើបន្ទាប់ពណ៌ប្រផេះទាំងនេះជាពណ៌ស ឬ ខ្មៅឲ្យប្រាកដទេ



Comments