ត្រូវប៉ាន់ អ្នកចូលចិត្តអន្លក់ ស្បៃរឿង ហើយ! ព្រោះថាវាបានផ្តល់អត្ថប្រយោជន៍ច្រើន ដែលអ្នកមិនធ្លាប់បានដឹង!



ជាទូទៅ អ្នកដែលចូលចិត្តបរិភោគបន្លែមួយចំនួន ប្រហែលជាបានស្គាល់ ក៏ដូចជាធ្លាប់បានទទួលទាន ជីស្បៃរឿងនេះហើយ។ ប៉ុន្តែនៅឡើយ អ្នកប្រហែលមិនដឹងទេថា វាបានផ្តល់អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាពនោះទេ។

តោះ! យើងនឹងធ្វើការណែនាំ អំពីគុណប្រយោជន៍របស់ជីស្បៃរឿង ​​​​​​​​​​​​​​​​​​​​​​​​​​ដូចខាងក្រោម

#ជួយបង្កើនប្រព័ន្ធការពាររាងកាយ

ជីស្បៃរឿងមានផ្ទុកនូវវីតាមីន A និងវីតាមីន E ជាច្រើន ដែលជាសារធាតុល្អសម្រាប់ការគាំទ្រ និងបង្កើនប្រព័ន្ធការពាររាងកាយរបស់យើងបានយ៉ាងល្អ។

#ជួយឲ្យឆ្អឹងរឹងមាំ

ជីស្បៃរឿង មានសារធាតុរ៉ែ ជាតិកាល់ស្យូម និងម៉ាញ៉េស្យូម ដែលអាចពង្រឹងប្រព័ន្ធគ្រោងឆ្អឹងទាំងអស់ ឲ្យមានសុខភាពល្អ។ ដូច្នេះអ្នកអាចទទួលទាន ដោយស្ងោរវាជាមួយនឹងទឹកសម្រាប់ផឹក ឬធ្វើជាអន្លកដើម្បីទទួលទានក៏បាន។ 







ជីស្បៃរឿង

#បង្កើនចំណង់អាហារ

ជីស្បៃរឿង មានផ្ទុកនូវសារធាតុម្យ៉ាង ដែលអាចធ្វើឲ្យអ្នកឆាប់ឃ្លានអាហារ ជាពិសេស គឺកូនក្មេងតែម្តង និងថែមទាំងអាចបង្កើនកម្លាំងដល់អ្នក ដែលទើបតែជាសះស្បើយពីជំងឺផងដែរ នៅពេលដែលអ្នកទទួលទានវា យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍។

#ជួយសម្រួលដល់បញ្ហាដង្ហើមមានក្លិនមិនល្អ

ទន្ទឹមនឹងនេះផងដែរ វាក៏មានផ្ទុកនូវជាតិអាល់កុលម្យ៉ាង ដែលអាចជួយសម្អាតបាក់តេរីចេញពីតំបន់អណ្តាត និងទឹកមាត់ដើម្បីកុំឲ្យមានក្លិនមិនល្អ។

ជាមួយនឹងគ្នានេះផងដែរ អ្នកអាចទំពារជីស្បៃរឿងប្រហែល ២០ ទៅ៣០នាទី មុនពេលដុសសម្អាតធ្មេញ ឬយកវាស្ងោរជាមួយទឹកធម្មតា ដោយបន្ថែមអំបិលបន្តិច រួចផឹកទឹកនេះយ៉ាងឲ្យបាន ២ដងក្នុងមួយសប្តាហ៍ ដើម្បីឲ្យមានក្លិនមាត់ល្អក៏បានផងដែរ។

#អាចជួយព្យាបាលដំបៅក្រពះ ឬក្រពះទន់ខ្សោយ

អ្នកអាចទទួលទានជីស្បៃរឿង ឲ្យបានទៀងទាត់ដើម្បីជួយឲ្យក្រពះមានសុខភាពល្អ ព្រោះវាមានផ្ទុកនូវសារធាតុមួយចំនួន ដែលអាចបន្សាបកម្រិតជាតិអាស៊ីតក្រពះបានល្អ។

#ជួយសម្រួលដល់បេះដូង

សារធាតុម្យ៉ាង ដែលមានផ្ទុកនៅក្នុងជីស្បៃរឿង បានផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់អាចធ្វើឲ្យកោសិកា ដែលខូចខាតនៅជុំវិញបេះដូង បានប្រសើរឡើងវិញ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយសម្រួលដល់ចលនាឈាម រត់ដោយការពង្រឹងសរសៃឈាម និងសាច់ដុំបេះដូងទៀតផង។

វិធីធ្វើ៖

យកស្លឹកជីស្បៃរឿងចំនួន ៥សន្លឹក ដាក់ស្ងោរជាមួយនឹង ទឹក២៥០មីលីលីត្រ រួចហើយអ្នកអាចផឹកទឹកនេះ ២ដងក្នុងមួយថ្ងៃ ដើម្បីទទួលបានលទ្ធផលល្អ។

#ដើរតួនាទីជាថ្នាំប្រឆាំងនឹងជំងឺមហារីក

ក្រៅពីអត្ថប្រយោជន៍មួយចំនួនខាងលើ ជីស្បៃរឿងក៏មានសារធាតុប្រឆាំងទៅនឹងជំងឺមហារីក ដូចជា មហារីកសុដន់ មហារីកក្រពះ និងជំងឺមហារីកថ្លើមជាដើម។

ដោយឡែក ប្រសិនបើអ្នកចង់ទទួលបាន នូវអត្ថប្រយោជន៍មួយនេះ អ្នកអាចទទួលទានទឹកជីស្បៃរឿងឲ្យបានទៀតទាត់ ដោយគ្រាន់តែ យកវាស្ងោរជាមួយទឹកធម្មតានូវបរិមាណល្មមជាការស្រេច។







ជីស្បៃរឿង

#អាចជួយព្យាបាលជំងឺស្រឡទែន

វិធីធ្វើ៖
• យកស្លឺកជីស្បៃរឿង ចំនួនល្មមកិនឲ្យហ្មត់តាមដែលអាចធ្វើទៅបាន

• បន្ទាប់មកយកទឹកខ្មេះ ចំនួនសមល្មមដាក់លាយជាមួយ ជីស្បៃរឿង ដែលកិនរួចនោះ

• រួចយកល្បាយនេះ លាបនៅតំបន់ដែលរងផលប៉ះពាល់ យ៉ាងហោចណាស់ ៣ដងក្នុងមួយថ្ងៃ ដើម្បីព្យាបាលជំងឺស្រឡទែនឲ្យជាសះស្បើយ៕ 







ជីស្បៃរឿង

Comments