ដល់ក!ជាងស្រីថតរូបជនជាតិជប៉ុនម្នាក់ទៅលេងពួកកុលសម្ព័ន្ធនៅស្រុកអាព្រិច ខណៈពេលដែលនាងកំពុងថតរូបស្រាប់តែនាងបានធ្វើរឿងបែបនេះ…..

វាជារឿងដែលកម្រឃើញពីមុន នៅពេលអ្នកថតរូបជនជាតិជប៉ុនវ័យក្មេងម្នាក់ឈ្មោះណាជីយូសូឌីអាយុ 27 ឆ្នាំដែលចូលចិត្តវប្បធម៌អាហ្វ្រិក។ នាងមានសុបិន្ដចង់ទៅលេងអាហ្វ្រិកជាយូរមកហើយ តែពេលនេះក្ដីសុបិន្ដនាងបានក្លាយជាការពិត។

នាងមានឱកាសទៅលេងអាហ្វ្រិក នាងបានទៅលេងកុលសម្ព័ន្ធផ្សេងៗគ្នាជាច្រើន នាងមានការស្ងើចសរសើរនឹងពួកគេណាស់។ នៅពេលអ្នកជួបកុលសម្ព័ន្ធហើយយកកាមេរ៉ាដើម្បីថត ស្រាប់តែនាងបានធ្វើរឿងគួរអោយភ្ញាក់ផ្អើលបំផុតនោះ គឺថានាងបានសំរេចចិត្តដោះសម្លៀកបំពាក់របស់នាង ស្លៀកពាក់ខោអាវប្រពៃណីរបស់កុលសម្ព័ន្ធ នាងសប្បាយចិត្តខ្លាំងណាស់។

នាងបាននិយាយថា "មានកុលសម្ព័ន្ធ 15 ដែលអាក្រាត ហើយខ្ញុំក៏ត្រូវធ្វើដូចជាពួកគេដែរ ដើម្បីអោយមានភាពស្និទស្នាល និងភាពចុះសម្រុងគ្នា នឹងមនុស្សគ្រប់គ្នានៅក្នុងកុលសម្ព័ន្ធហើយខ្ញុំសប្បាយចិត្តខ្លាំងណាស់។ នេះគឺជាអ្វីដែលគួរឱ្យចាប់អារម្មណ៍។ ប្រជាជនមានភាពរួសរាយរាក់ទាក់ណាស់ខ្ញុំស្រឡាញ់កុលសម្ព័ន្ធទ្វីបអាហ្វ្រិក។



Comments
Post a Comment