ផឹកថ្នាំប៉ូវ១០ឆ្នាំ!! ក៏មិនស្មើនឹងភេសជ្ជៈនេះ ២ស្លាបព្រាក្នុង១ថ្ងៃ ជួយស៊ែរចែកគ្នាដឹងផងដូចជួយធ្វើបុណ្យដែរ!!

អ្នកពុំចាំបាច់ចំណាយប្រាក់ទិញ ថ្នាំប៉ូវនោះទេ អ្នកគ្រាន់តែទទួលទាន ភេសជ្ជៈពីស្លឹកជីនាងវង២ស្លាបព្រា បាយក្នុង១ថ្ងៃនោះសរីរាង្គអ្នកនឹងត្រូវបានបង្កើនសមត្ថភាពអង្គបដិបក្ខ បង្កាបានជំងឺជាច្រើនប្រភេទ ។



ជីនាងវងសម្បូរសារជាតិ ជីវជាតិសំខាន់ៗ ពិសេសគឺវីតាមីន A, K និង Phytonutrients ដែលមានលទ្ធភាពប្រឆាំងអុកស៊ីតកម្មខ្លាំងក្លា អាចការពាររចនាសម្ព័ន្ធកោសិកាក៏ដូចការពារសរសៃឈាមពីឥទ្ធិពល អាក្រក់របស់រ៉ាឌីកាល់សេរី ។ ទន្ទឹមនោះ ជីរនាងវងនៅផ្ទុកយ៉ាងច្រើននូវសារជាតិរ៉ែដូចជាដែក កាល់ស្យូម ម៉ង់ហ្គា ណែស ម៉ាញ៉េស្យូម ប៉ូតាស្យូម…ដែលអាចជួយការពាររចនាសម្ព័ន្ធ DNA ។




នៅប្រទេសជាច្រើនទឹកជីនាងវងត្រូវបានប្រើប្រាស់រាល់ថ្ងៃដូចជា "ឱសថទិព្វ" មួយប្រភេទដែលអាចជួយ ការពារសុខភាព ។ អ្នកគ្រាន់តែយកស្លឹកជីរនាងវង ១ក្តាប់ត្រាំក្នុងទឹកអំបិលរាវប្រមាណ ១០នាទី បន្ទាប់មកបុកបំបែកដាក់ទឹក ក្តៅបន្តិចដាក់ចូលរួចច្រោះយកទឹក ។ មុនពេលបាយទទួលទាន២ស្លាបព្រា នឹងជួយបង្កើនប្រព័ន្ធការពាររាងកាយ ទប់ស្កាត់បានជំងឺយ៉ាងច្រើនដូចជា បន្ថយកូឡេស្តេរ៉ូលក្នុងឈាមទប់ស្កាត់ការក្រឹនរឹងសរសៃឈាម ឈឺក្បាល រាករូស ទល់លាមក គាំងបេះដូង និង ស្ត្រូក… ។
អ្នកក៏អាចគួបផ្សំជីរនាងវងជាមួយ ខ្ទឹមសដែលអាចបង្កើតជាថ្នាំអង់ទីប៊ីយ៉ូទិកធម្មជាតិទប់ស្កាត់មហារីក ។ របៀបធ្វើគឺដូចខាងលើដោយគ្រាន់តែបន្ថែមខ្ទឹមអាំង៣ទៅ៤កំពិសបុកលាយគ្នា ។



បរិយាយលម្អិតអំពីប្រសិទ្ធភាព ក្នុងការព្យាបាល
ព្យាបាលលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃ បន្ថយការឈឺចាប់ពេលឆ្លងទន្លេ ជំងឺរើមយ៉ាងពូកែស័ក្តិសិទ្ធ
សូមជួយចែករំលែកបន្តជាចំណេះដឹង!
☞ ព្យាបាលអ្នកលើសជាតិអាស៊ីត ឈឺសន្លាក់រ៉ាំរៃយកជីក្រហម ឬគេហៅថាជីនាងវងស្រស់ ១ដុំល្មម លាងទឹកឲ្យស្អាត ដាំទឹក២លីត្រ ស្ងោររយៈពេល១០នាទី រួចយកទឹកវាផឹកជាប្រចាំ អស់២ឬ៣កំសៀវនឹងបានសះស្បើយ។


SONY DSC

☞ ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល និងគ្រាប់។
* ការព្យាបាលៈ
– គ្រាប់វាប្រើទៅលើការហើម រាករាំរ៉ៃ មួល ប្រមេះទឹកបាយ រលាកតំរងនោម រលាកប្លោកនោម និងឬសដូងបាតខាងក្នុង និងបង្កើនកម្លាំងភេទ (យើងអាចយកគ្រាប់របស់វាទៅត្រាំជាមួយទឹក រួចលាយជាមួយក្រូចឆ្មារ និងស្ករសបន្តិចសម្រាប់ញ៉ាំ)។
– ដើមជីនាងវង ស្ងោររំងាស់យកទឹកទៅបន្តក់ចូលច្រមុះ ដាក់ភ្នែកវាបង្កឲ្យស្ពឹក។ គេយកដើមនាងវងទៅឆុងទឹកក្តៅសំរាប់ប្រើថ្នាំប្រឆាំងប៉ារ៉ាស៊ីតសម្លាក់មេរោគ ប្រឆាំងមេរោគ ជួយបំបាត់ការឈឺចាប់ពេលឆ្លងទន្លេ និងប្រឆាំងការហើមរលាករោលរាល។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦ លើសពីនេះ ជីនាងវង ជាថ្នាំព្យាបាលជំងឺរើម ពូកែស័ក្តសិទ្ធ យកមកបុកបិទលើមុខរើម ២-៣ ដងវានឹងជា។

សូមប្រយ័ត្ន ប្រុសៗ!! ជី៣ប្រភេទ ដែលយើងប្រើរាល់ថ្ងៃនេះ អាចធ្វើឲ្យខ្សោយផ្លូវភេទបុរស រហូតដល់…

ជី ត្រូវបានគេពេញនិយមប្រើប្រាស់ជាខ្លាំងសម្រាប់ដាក់នៅក្នុងម្ហូបអាហារផ្សេងៗជាប្រចាំថ្ងៃ គឺដើម្បីបង្កើនបំណេញរសជាតិ និងធ្វើឲ្យម្ហូបមានក្លិនឈ្ងុយឆ្ងាញ់ថែមទៀតផង។ សម្រាប់ការដែលយើងទទួលទានជីផ្សេងៗក្នុងកម្រិតតិចតួចសមស្របវាមិនជាថ្វីនោះទេ ប៉ុន្តែប្រសិនបើយើងទទួលទានប្រទេភជីមួយចំនួនច្រើនហួសកម្រិតពេក នោះវានឹងអាចអាចប៉ះពាល់ដល់សុខភាពផ្លូវភេទសម្រាប់បុរសថែមទៀតផង។
ជួយស៊ែរបន្តចែកគ្នាដឹងផង!! អ្នកជំនាញផ្នែកសុខភាពបានបង្ហាញឲ្យដឹងពីប្រភេទជី ៣ប្រភេទដែលអាចធ្វើឲ្យ សុខភាពផ្លូវភេទបុរសអាចថយចុះបានដូចខាងក្រោម៖
ទី១. ជីវ៉ាន់ស៊ុយ
ជីមួយប្រភេទនេះពិតជាមានក្លិនឈ្ងុយប្រហើយគួរឲ្យចូលចិត្ត ដែលវាត្រូវបានគេពេញនិយមយកមកប្រើជាមួយមុខម្ហូបដូចជាស្ងោរ ឆារ និងផ្សំធ្វើជាទឹកជ្រលក់ផងដែរ ក៏ប៉ុន្តែបើយោងតាមអ្នកជំនាញឱសថបុរាណបានបង្ហាញថា ការទទួលទាន ជីវ៉ាន់ស៊ុយ ច្រើនពេកអាចធ្វើឲ្យបុរសខ្សោយផ្លូវភេទ។




ទី២. ជីអង្កាម
ជីអង្កាមត្រូវបានគេទទួលស្គាល់ថា មានប្រសិទ្ធភាពក្នុងការបំបាត់ក្លិនមាត់ ដែលត្រូវបានគេយកមកប្រើប្រាស់ជាធាតុផ្សំដ៏សំខាន់សម្រាប់ផលិតផលបំបាត់ក្លិនមាត់ទៀតផង។ ក៏ប៉ុន្តែការទទួលទានច្រើនអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតផ្លូវភេទ។ ព្រោះប្រេងនៅក្នុងជីអង្កាមអាចកាត់បន្ថយកម្រិតអ័រម៉ូន Testosterone ហើយធ្វើឲ្យអ្នកគ្មានចំណង់ផ្លូវភេទ។




ទី៣. ជីពងទាកូន
ភាគច្រើនជីមួយប្រភេទនេះ មានការពេញនិយមខ្លាំងបំផុតក្នុងការទទួលទានផ្ទាប់ជាមួយនឹងពងទាកូន។ ប៉ុន្តែរឿងដ៏គួរឲ្យបារម្ភបំផុត ប្រសិនបើអ្នកទទួលទានច្រើនពេក ចំណង់ផ្លូវភេទនឹងត្រូវបាត់បង់ ហើយអាចប្រឈមនឹងការគ្មានកូនថែមទៀត។






Comments
Post a Comment