
ថ្មីៗនេះឌីជេ និង តារាចម្រៀងស្រីឥណ្ឌូនេស៊ីម្នាក់ បានទាត់អ្នកគាំទ្ររបស់នាងម្នាក់ បន្ទាប់ពីបានយកដៃរបស់ខ្លួន មកស្ទាបភ្លៅរបស់នាង ដែលករណីនេះបានកើតឡើងនៅក្នុងក្លឹបរាត្រីមួយកន្លែង ខណៈដែលស្រីស្អាតរូបនេះឡើងច្រៀង ។

ប្រភពដដែលបានឱ្យដឹងថា នារីខាងលើមានឈ្មោះថា Gebby Vesta ដែលមានតួនាទីជាឌីជេ និង តារាចម្រៀង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។ យោងតាមវីដេអូឃ្លីបដែលមានការចែកចាយយ៉ាងច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុកបានបង្ហាញឱ្យឃើញថា ខណៈដែល Gebby Vesta កំពុងឡើងច្រៀងជាមួយសម្លៀកបំពាក់សិចស៊ី នាងក៏បានដើរមកក្បែរមនុស្សជាច្រើន ដែលកំពុងមើលនាងនៅខាងក្រោមឆាក ហើយស្រាប់តែពេលនោះ មានបុរសម្នាក់ហ៊ានលូកដៃរបស់ខ្លួនមកស្ទាបភ្លៅរបស់នាង ធ្វើឱ្យនាងទ្រាំមិនបាន ក៏ធាក់បុរសនោះមួយជើងតែម្ដង ។

ជាមួយគ្នានេះ Gebby Vesta ក៏បានបង្ហោះវីដេអូសកម្មភាពរបស់នាងខាងលើនេះ ចូលទៅក្នុងគណនី Instagram របស់នាង ហើយថែមទាំងសរសេរថា «ខ្ញុំបានទាត់បុរសនោះមួយជើងហើយ តែដូចជានៅមិនទាន់ពេញចិត្តសោះ» ។
ជាមួយគ្នានេះ Gebby Vesta ក៏បានរិះគន់ទៅកាន់សន្តិសុខក្លឹបដែរថា គ្មានភាពតឹងរឹង បណ្ដោយមានរឿងបែបនេះកើតឡើង ប៉ុន្តែភ្លាមៗនោះ អ្នកគ្រប់គ្រងក្លឹបក៏បានចេញមុខសូមទោសនាងផងដែរ ៕



Comments
Post a Comment