
សម័យឥឡូវនេះ កូនៗយើងមិនអាចបង្ខំឲ្យរៀនអ្វីដែលពួកគេមិនចង់បានទេ ទោះយើងបង្ខំក៏គ្មានប្រសិទ្ធភាពដែរ ព្រោះចិត្តគេបានមិនចង់រួចទៅហើយ ទោះឲ្យការបន្តក៏គ្មានបានលទ្ធផលអ្វីដែរ។ អញ្ចឹងហើយមានតែឲ្យពួកគេរៀនអ្វីទៅតាមជំនាញរបស់ពួកគេ ដែលពួកគេមានដុងនឹងស្រលាញ់ ទើបជាការល្អ។ ប៉ុន្តែក្មេងស្រីម្នាក់នេះពិតជាចម្លែកណាស់ គាត់បានបោះចោលក្តីស្រមៃរបស់គាត់ មកជួយជួសជុលម៉ូតូឪពុក ដើម្បីសម្រួលជីវភាពគ្រួសារ។ (សូមអានបន្ត)

ពិតជាកម្រណាស់មែនទេ ដែលគាត់មកមានរូបរាងស្អាតបាតហើយ បែរជាទៅជួសជុសម៉ូតូដែលជាការងាររបស់បុរសទៅវិញ ពិតជាគួរឲ្យស្តាយណាស់មែនទេ? ឃើញដំបូងភ្លាមអ្នកទាំងអស់គ្នាប្រាកដជាគិតថាជាការសំដែងដើម្បីទាក់ទាញចំនាប់អារម្មណ៏ប៉ុណ្ណោះតែតាមពិតទៅមិនមែនទេ នេះគឺជាការងារដែររូបនាងស្រលាញ់តាំងពីក្មេង ព្រមទាំងជារបររបស់ឪពុកនាងដែលចិញ្ចឹមនាងរហូតដល់សព្វថ្ងៃនេះដែរ។

នាងមានបងប្អូន3អ្នកសុទ្ធតែស្រីទាំងអស់ ហើយនាងគឺជាកូនពៅ បងស្រីរបស់នាងពីរអ្នកទៀតបានទៅធ្វើការនៅរោងចក្របាត់ហើយ ដោយសារតែគ្រួសាររបស់នាងកង្វះនៅកំលាំងមនុស្សប្រុស ដើម្បីជួយសម្រាលការងាររបស់ឪពុកនាង ហើយដោយនាងឃើញថាឪពុកកាន់តែចាស់ផង នាងក៏សម្រេចចិត្តមិនទៅធ្វើការរោងចក្រជាមួយបងស្រីរបស់នាងទេ នាងសុខចិត្តនៅផ្ទះរៀនជួសជុលម៉ូតូជាមួយឪពុករបស់នាងវិញ។ ហើយក៏ជាចំណង់ចំណូលចិត្តរបស់នាងដែរ

ឪពុករបស់នាងបានប្រកបរបរនេះជាយូរណាស់មកហើយ រាល់ពេលនាងចេញចូលផ្ទះឃើញឪពុកជួសជុលម៉ូតូជារៀងរាល់ថ្ងៃ ក៏ក្តីពេញចិត្តចាប់អារម្មណ៏នឹងរបរមួយនេះតែម្តង។ ទោះបីជាខ្លួនជាស្រីក៏ដោយ នាងជឿជាក់ថានឹងធ្វើការងារនេះមិនឲ្យចាញ់បុរសឡើយ ហើយសង្ឃឹមថានឹងជួយជំនួសដៃជើងឪពុករបស់នាងបានផងដែរ។





























Comments
Post a Comment