ទៀតហើយ! ថាលើកមុនទៅ សេវាបាញ់ឡាស៊ែរឲ្យប្រដាប់ភេទបុរស ស ដល់លើកនេះវេនស្រីៗម្តង ទៅជាយ៉ាងណាវិញ?



សេវាកម្មបាញ់ឡាស៊ែរឲ្យលិង្ហសនៅក្នុងប្រទេសថៃ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

 និងឈានទៅដល់ការទទួលរងការពិន័យទៀតផង។  ក្រឡេកមកមើលគ្លីនិកថែរក្សាសម្ផស្សដ៏ល្បីមួយនៅក្នុងប្រទេសហ្វីលីពីន វិញម្តង ក៏ទើបតែបង្កើតសេវាកម្មបាញ់ឡាស៊ែរឲ្យសដែរ តែលើកនេះគឺសនៅត្រង់តំបន់ពិសេសរបស់ស្រីៗវិញម្តង។







សេវាកម្មបាញ់ឡាស៊ែរឲ្យលឹង្ហសនៅក្នុងប្រទេសថៃ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង

យោងទៅតាមគេហទំព័រ TV5 បានឲ្យដឹងថា សេវាកម្មមួយនេះមានឈ្មោះថា
"Angel Whitening"

ដែលមានតម្លៃ ៥ម៉ឺនប៉េសូ (ប្រហែល ៩៨៤ដុល្លារអាមេរិក) សម្រាប់ការទទួលសេវាកម្មមួយលើក ហើយការបាញ់ឡាស៊ែររយៈពេល ៣០នាទីនេះ នឹងធ្វើដោយផ្ទាល់ដៃពីសំណាក់អ្នកគ្រូពេទ្យកែសម្ផស្សដ៏ល្បីល្បាញគឺ អ្នកនាង Victoria Belo ។







សេវាកម្មបាញ់ឡាស៊ែរឲ្យស្បែកស នៅត្រង់តំបន់ពិសេសរបស់ស្រីៗតែម្តង

ក្រៅពីគុណប្រយោជន៍ធ្វើឲ្យសហើយ សេវាកម្មនេះក៏អាចជួយឲ្យតំបន់ពិសេសនោះ មានភាពតឹង រលោង ស្អាតផងដែរ ហើយវាក៏អាចជួយដល់ស្ត្រីដែលមានបញ្ហារមាស់ និងស្ងួតខ្លាំងត្រង់តំបន់ពិសេសនោះទៀតផង។
យោងទៅតាមគេហទំព័រដដែលនោះបានឲ្យដឹងថា អតិថិជនភាគច្រើនដែលមកទទួលសេវាកម្មនេះគឺជាស្ត្រីដែលជាម្តាយ ឬស្ត្រីដែលមានអាយុចាប់ពី ២០ ដល់៦០ឆ្នាំ។







អ្នកនាងVictoria Belo

វេជ្ជបណ្ឌិត Belo បានប្រាប់ទៅកាន់ TV5 ថា៖


"ពិតណាស់! មនុស្សត្រូវប្រឈមមុខនឹងរឿងច្រើនមែនទែន។ កាលពីមុន គេមើលតែមុខក៏គិតថាស្អាតទៅហើយ តែពេលនេះ ការចាប់អារម្មណ៍របស់មនុស្សបានឈានទៅដល់គ្រប់ផ្នែកនៃរាងកាយតែម្តង"។


វេជ្ជបណ្ឌិតរូបនេះបានបន្ថែមថា៖



"នៅប្រទេសហ្វីលីពីន ស្រីៗតែងតែព្រួយបារម្ភលើបញ្ហាក្លៀកខ្មៅ។ ឥឡូវនេះ ពួកគេកំពុងព្រួយបារម្ភផ្នែកខាងក្រោមជាងនេះបន្តិច។ ពួកយើងកំពុងធ្វើរឿងមួយដែលគេហៅថា facelift នៅត្រង់តំបន់ពិសេសនោះតែម្តង"។







Comments