
តារាស្រីជប៉ុនល្បីឈ្មោះ ដើមទ្រូងមូលក្លំ ប្រកាសស្វែងរកសង្សារ តែមានលក្ខខណ្ឌពិសេសមួយ!

តារាស្រីជប៉ុនល្បីឈ្មោះ ដើមទ្រូងធំទ្រលុកទ្រលុន មានឈ្មោះថា Mika Kano បានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហោះសារតាមអនឡាញ ក្នុងគោលបំណងប្រកាសស្វែងរកមិត្តប្រុស។

នាង Mika Kano បានលើកឡើងយ៉ាងច្បាស់ថា ការស្វែងរកមិត្តប្រុសនេះគឺមានពេលកំណត់ និងសម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុណ្ណោះ។
នាងបានសរសេរសារនៅលើគណនីបណ្តាញសង្គម Instagram របស់នាងថា «ខ្ញុំកំពុងស្វែងរកមិត្តភក្តិដែលអាចក្លាយជាគូស្នេហ៍របស់ខ្ញុំបាន។ ខ្ញុំនឹងនិយាយបន្ថែមអំពីវានៅលើ Instagram ប៉ុន្តែវាមានពេលកំណត់។ មនុស្សស្រីអាចត្រឹមធ្វើជាមិត្តភក្តិរបស់ខ្ញុំប៉ុណ្ណោះ។ គ្រាន់តែចង់បញ្ជាក់ឲ្យច្បាស់ថា ទាល់តែអ្នកមានអាយុ ១៨ឆ្នាំឡើងទៅ។ ប្រសិនបើអ្នកចាប់អារម្មណ៍ ចាំពិគ្រោះគ្នាលម្អិតបន្តទៀត»។

ទោះជាយ៉ាងណា នេះមិនមែនជាលើកទី១ឡើយ ដែលនាង Mika Kano មានបំណងស្វែងរកដៃគូបែបនេះ។ កាលពីខែកុម្ភៈ នាងបានបង្ហោះវីដេអូនាងកំពុងងូតទឹក ដោយបង្ហាញសាច់សខ្ចីរបស់នាង ដើម្បីស្វែងរកមិត្តប្រុសដូចគ្នា៕



Comments
Post a Comment