រំជួលចិត្ត! ហេតុតែចង់សម្រេចក្តីសុបិន ដ៏ធំធេងមួយក្នុងជីវិត នារីវ័យក្មេងម្នាក់ សុខចិត្តប្រកាសលក់ព្រហ្មចារីខ្លួនឯង ក្នុងតម្លៃកប់ពពក!



ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែមានក្តីស្រមៃ និងមហិច្ឆតារៀងៗខ្លួន ដើម្បីបំពេញនូវអ្វីដែលខ្លួនប្រាថ្នាចង់បាន បើទោះបីពេលខ្លះដឹងហើយថា ផ្លូវទាំងនោះមិនល្អក៏ដោយក្តី។

យ៉ាងណាមិញ បើក្រឡេកមកមើល នារីវ័យក្មេងសញ្ជាតិអ៊ីតាលីម្នាក់នេះវិញ ក៏មិនខុសគ្នាប៉ុន្មានទៅនឹងមនុស្សគ្រប់គ្នាដែរ ក៏ព្រោះតែចង់សម្រេចនូវក្តីសុបិន ដ៏ធំធេងមួយនៅក្នុងជីវិត ទើបទីបំផុតនាងសម្រេចចិត្តប្រកាសលក់ព្រហ្មចារី ក្នុងតម្លៃខ្ពស់កប់ពពក ធ្វើឲ្យគ្រប់គ្នារំជួលចិត្ត។

យុវតីវ័យក្មេងខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា

Nicole

មានអាយុ១៨ឆ្នាំ រស់នៅក្នុងអ៊ីតាលី។ Nicole ត្រូវបានគេរាយការណ៍ថា បានប្រកាសលក់ដេញថ្លៃ ព្រហ្មចារីរបស់នាង ជាមួយនឹងតម្លៃកប់ពពក ៨៩០,០០០ផោន (ប្រហែលជាង ១លាន២សែនដុល្លារអាមេរិក) នៅលើវេបសាយបរទេសមួយ (Elite Models VIP) ក្នុងគោលបំណង និងក្តីសុបិនដ៏ធំមួយ ដើម្បីយកប្រាក់ទៅសិក្សាបន្តខាងផ្នែកពាណិជ្ជកម្ម (Business) នៅឯសាកលវិទ្យាល័យ Cambridge របស់ចក្រភពអង់គ្លេស (Cambridge University) ។







រូបភាព៖ នាង Nicole

បន្ថែមលើនេះ ដោយសារតែ ស្ថានភាពគ្រួសារលំបាក នាងក៏ចង់យកប្រាក់មួយចំនួនធំ ទិញផ្ទះថ្មីមួយខ្នងជូនដល់ឪពុកម្តាយរបស់នាង និងជួយដល់បងប្អូនស្រីរបស់នាង ដែលកំពុងតែត្រូវការលុយមួយកញ្ចប់ធំ គ្រប់គ្រងលើការចំណាយផ្សេងៗផងដែរ។
ថ្លែងប្រាប់សារព័ត៌មាន The Sun យុវតីវ័យក្មេងខាងលើនេះ បាននិយាយថា៖ 



«ខ្ញុំមានគម្រោងធ្វើរឿងបែបនេះ តាំងតែពីខ្ញុំមានអាយុ១៦ឆ្នាំមកម៉្លេះ។ ខ្ញុំបានមានទំនាក់ទំនងជាមួយនឹងបុរសជាច្រើន ដែលមានវ័យចំណាស់ច្រើនជាងខ្ញុំ។ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ កាលដែលខ្ញុំបានសម្រេចចិត្តប្រកាសលក់ព្រហ្មចារីនេះ គឺផ្តល់ឲ្យសម្រាប់បុរសណាដែលខ្ញុំស្រលាញ់ ហើយគាត់ចង់រៀបការជាមួយនឹងខ្ញុំ នៅថ្ងៃអនាគតតែប៉ុណ្ណោះ» ។






រូបភាព៖ នាង Nicole

នាងបន្តថា៖


«ខ្ញុំចង់ទទួលបានការសិក្សាអប់រំនៅសាលាមួយដ៏ល្អ ទើបខ្ញុំចាប់ផ្តើមស្វែងរកវិធីណា ដែលអាចជួយផ្តល់ប្រាក់ ជ្រោមជ្រែងដល់ការសិក្សារបស់ខ្ញុំ។ ចៃដន្យខ្ញុំក៏បានប្រទះឃើញ ការផ្សាយពាណិជ្ជកម្មជាច្រើន នៅលើវេបសាយមួយចំនួន ខ្ញុំឃើញមានក្មេងស្រីម្នាក់ បានប្រកាសដាក់ខ្លួនរបស់នាង ក្នុងតម្លៃ ៣,១លានផោន (ប្រហែលជាង ៤លានដុល្លារអាមេរិក) ឯណោះ ទើបខ្ញុំសម្រេចចិត្តសាកល្បងធ្វើបែបនេះដែរ នៅពេលដែលខ្ញុំចូលដល់អាយុ១៨ឆ្នាំនេះតែម្តង» ។


នាង Nicole មានអាជីពជាតារាម៉ូដែលក្រៅម៉ោង លំដាប់ហាយសូរូបនេះ បានអះអាងឲ្យដឹងទៀតថា នាងបានរក្សាការសម្ងាត់ ទាក់ទងនឹងរឿងដែលនាងប្រកាសលក់ព្រហ្មចារីនេះ ព្រោះខ្លាចបែកធ្លាយ ធ្វើឲ្យឪពុកម្តាយរបស់នាងអាម៉ាស់មុខ ដោយសារតែនាង។

គួរឲ្យដឹងផងដែរថា បើយោងតាមអះអាងពីខាងទីភ្នាក់ងារ Elite Models VIP បានលើកឡើងថា រាល់ការប្រកាសដេញថ្លៃលក់ព្រហ្មចារី គឺសុទ្ធសឹងតែឆ្លងកាត់ការពិនិត្យយ៉ាងត្រឹមត្រូវបំផុត ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដើម្បីធ្វើយ៉ាងណាឲ្យប្រាកដថា នារីៗទាំងនោះពិតជានៅល្អបរិសុទ្ទ (នៅព្រហ្មចារី) ។

ចំណែកឯ បុរសៗដែលទិញយកពួកនាង គឺភាគច្រើនសុទ្ធសឹងតែជាវណ្ណៈអភិជន មហាសេដ្ឋី ពួកពាណិជ្ជករមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងរួមមានទាំងតារាហូលីវូតលុយវាល់លានជាដើម ៕








Comments