
ប្រិយមិត្តបានជ្រាបរួចមកហើយថា ចំណងស្នេហ៍រវាងតារាសម្ដែងសាច់សខ្ចី ភិន សុដាលីស និង លោក ប៉ែន ចំរុង បានបញ្ចប់ទៅដោយបន្សល់ទុកនូវតំណក់ឈាមកូនស្រីម្នាក់ ដែលការបែកបាក់របស់តារាប្រុស-ស្រីទាំងពីរដួងខាងលើបានធ្វើឡើងតាំងពីរនាងតូចរូបនោះនៅក្នុងផ្ទៃម្ដាយមកម្ល៉េះ ។

រហូតមកទល់ពេលនេះ នាងតូច ខេត ដែលជាកូនស្រីសំណព្វចិត្ត ភិន សុដាលីស មានអាយុជាង ១ ខួបហើយ ក៏មានរូបរាងស្រស់ស្អាតគួរឱ្យស្រឡាញ់ខ្លាំងណាស់ដែរ ប៉ុន្ដែរហូតមកដល់ពេលនេះ លោក ប៉ែន ចំរុង ជាឪពុក នៅមិនទាន់បានជួបមុខកូនស្រីផ្ទាល់នៅឡើយទេ ពោលគឺបានត្រឹមតែមើលក្នុងរូបថតប៉ុណ្ណោះ ខណៈកន្លងមក លោកធ្លាប់បានបង្ហាញចេតនាចង់ជួបមុខព្រះនាងតូចរបស់ខ្លួនជារឿយៗ ។

ការលែងលះរវាងសិល្បករ-ការិនីទាំងពីរនេះ បានធ្វើឱ្យមហាជនជាច្រើនដាក់បន្ទុកទៅលើលោក ប៉ែន ចំរុង ថាមិនមានភាពទទួលខុសត្រូវលែងលះភរិយាទាំងមានកូននៅក្នុងផ្ទៃ ។ ស្រាប់តែថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់អ្នកម្ដាយវ័យក្មេង ភិន សុដាលីស បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍មួយ ដែលសារនោះមានអត្ថន័យសុំអហោសិកម្មដល់មនុស្សដែលធ្លាប់បង្កស្នាមរបួសដល់នាង ។

ក្នុងរយៈពេលចុងក្រោយនេះ ភិន សុដាលីស បានបង្ហោះសារក្រៀមក្រំប្លែកៗលើគណនីហ្វេសប៊ុក ។ ជាក់ស្ដែងលើកនេះ ទោះបីជាសាររបស់កូនស្រីម្ចាស់ផលិតកម្មមហាហង្សខាងលើ មិនបានបញ្ជាក់ច្បាស់ពីឈ្មោះបុគ្គលដែលនាងចង់អហោសិកម្មឱ្យក្ដី ប៉ុន្ដែមហាជនជាច្រើនយល់ថា តារាស្រីរូបនេះ ប្រហែលជាចង់សំដៅដល់អតីតស្វាមីគឺលោក ប៉ែន ចំរុង តែម្ដង តែយ៉ាងណានេះគ្រាន់តែជាការប៉ានស្មានប៉ុណ្ណោះ ៕

ប្រភព៖
ប្រជាប្រិយ



















Comments
Post a Comment