អ្នកប្រហែលជាគិតថាជីវិតពេលដែលគ្មានកុំព្យូទ័រ ប្រហែលជាធុញស្លាប់ហើយ ប៉ុន្តែវាមិនពិតនោះទេ។ ការសប្បាយ និងបន្ធូរអារម្មណ៍គឺតែងតែកើតឡើងតាមរយៈសកម្មភាពផ្សេងៗដែលមនុស្សអាចធ្វើបាននៅក្នុងមជ្ឈដ្ឋានរបស់ពួកគេ។ ពួកគេអាចមិនមានហ្គេមសម្រាប់លេង មិនមានរោងកុនសម្រាប់មើលដូចយើង ប៉ុន្តែពួកគេក៏មានកន្លែង និងសកម្មភាពដើម្បីធ្វើឱ្យពួកគេសប្បាយរីករាយតាមបែបផ្សេងនៅក្នុងជំនាន់របស់ពួកគេដែរ។ ថ្ងៃនេះយើងនឹងទៅមើលថាតើនៅពេលអប្សុក មនុស្សជំនាន់មុនគេនឹងធ្វើអ្វីខ្លះ។
១. ក្តារអុក
ក្តាអុកដំបូងគេបំផុតត្រូវបានបង្កើតឡើងតាំងពីជំនាន់បុរាណ ឧទាហរណ៍ដូចជាក្តាអុកដែលបានបង្កើតនៅក្នុងជំនាន់អេស៊ីបនេះអែង ហើយកាលនោះគេបានហៅឈ្មោះវាថា Senet។ វាត្រូវបានគេចាត់ទុកជាក្តាអុកដំបូងគេបំផុតក្នុងពិភពលោក។ ច្បាប់ក្នុងការលែងគឺមិនមាននរណាដឹងនោះទេ ប៉ុន្តែវាត្រូវបានលេងដោយមនុស្ស២នាក់ដូចជាការលេងអុកនាពេលបច្ចុប្បន្នអញ្ចឹងដែរ។
យោងទៅតាមរឿងព្រេងនិទានបាននិយាយថា Senet គឺត្រូវបានបង្កើតឡើងដោយ Thoth ដែលជាព្រះនៃសេរីភាព ដើម្បីប្រកួតជាមួយនឹង Khonsu ដែលជាព្រះនៃព្រះច័ន្ទ។ Thoth ធ្វើដូចនេះក៏ព្រោះតែដើម្បីម្ចាស់ក្សត្រី Nut ដែលជាព្រះនៃមេឃ។ ដោយសារតែព្រះនាង Nut ត្រូវបណ្តាស់សារបស់ Ra ធ្វើឱ្យនាងមិនអាចសម្រាលកូនបាននៅក្នុងឆ្នាំនោះ ដូចនេះហើយបានជា Thoth ត្រូវតែយកឈ្នះ Khonsu ដើម្បីសុំពន្យាពេលប៉ុន្មានថ្ងៃទៀតដើម្បីកុំឱ្យផុតឆ្នាំនោះ។
២. ការប្រយុទ្ធ
ពួកយើងតែងតែឃើញសៃវានប្រយុទ្ធគ្នានេះនៅក្នុងខ្សែភាគយន្តជាច្រើនមកហើយ ប៉ុន្តែភាគច្រើនយើងធ្លាប់តែឃើញតែបុរសប្រយុទ្ធគ្នាជាមួយបុរស និងការប្រយុទ្ធគ្នារវាងមនុស្សប្រុស ជាមួយនឹងសត្វកំណាចតែប៉ុណ្ណោះ។ ប៉ុន្តែតាមពិតមនុស្សស្រីក៏អាចចូលប្រកួតក្នុងនោះបានដែរ ហើយភាគច្រើនពួកគេមិនមែនប្រយុទ្ធគ្នាមែនទែននោះទេ ដោយពួកគេច្រើនតែចូលទៅសម្តែងជាការប្រយុទ្ធគ្នាច្រើនជាង។
ការប្រយុទ្ធគ្នាស្លាប់រស់គឺមានភាពល្បីិល្បាញខ្លាំងណាស់នៅសម័័យនោះ ប៉ុន្តែវាត្រូវបានហាមឃាត់នៅក្នុងឆ្នាំ៤០៤ ក្រោយពីព្រះសង្ឃកាតូលីកម្នាក់បានចូលទៅហាមឃាត់ ប៉ុន្តែត្រូវបានអ្នកទស្សនាចោលដុំថ្មដាក់រហូតដល់ស្លាប់។ ការស្លាប់របស់គាត់មិនអត់ប្រយោជន៍នោះទេ ក្រោយពីដឹងដល់ព្រះអង្គ Honorus ព្រះអង្គបានសម្រេចចិត្តបិទលែងឱ្យមានការប្រយុទ្ធគ្នាស្លាប់រស់ចាប់តាំងពីពេលនោះមក។
៣. ការបង្វិលកង់
ការបង្វិលកង់នេះពេញនិយមណាស់កាលពីជំនាន់ក្រិចបុរាណ វាត្រូវបានលេងនៅក្នុងប្រទេសជាច្រើនរួមមានទាំងប្រទេសនៅទ្វីអ៊ឺរ៉ុប ចិន អាមេរិក និងអាព្រិចផងដែរ។
៤. ការទាញឈើ
ការទាញឈើនេះជាល្បែងមួយដែលប្រជាជននៅទ្វីអ៊ឺរ៉ុបនិយមលេងកាលពីសតវត្សទី៨ និងទី៩។ ការទាញឈើនេះប្រហាក់ប្រហែលនឹងការទាញព្រ័ត្ររបស់ខ្មែរយើងដែរ ដោយមនុស្ស២នាក់ព្យាយាមទាញឈើរហូតដល់ម្នាក់ទៀតលុតជង្គង់ ទើបចាត់ទុកថាគេជាអ្នកឈ្នះ។
៥. ការទស្សទាយអត្តចរិករបស់មនុស្សតាមរយៈការពិនិត្យមើលទម្រង់ក្បាល
វិជ្ជានៃការពិនិត្យមើលទម្រង់ក្បាលដើម្បីបង្ហាញអំពីអត្ថចរិករបស់មនុស្សនេះមានភាពល្បីល្បាញខ្លាំងណាស់កាលពីចន្លោះឆ្នាំ ១៨៥០ ដល់១៨៩០។ ដោយសារភាពល្បីល្បាញនេះបានទាក់ទាញមនុស្សមកពីកន្លែងផ្សេងៗមកសាកល្បងទស្សទាយដើម្បីដឹងអំពីអត្តចរិករបស់ខ្លួន។
៦. "Giant steps"
ល្បែងនេះមានភាពល្បីល្បាញខ្លាំងណាស់នៅក្នុងអាមេរិក និងប្រទេសផ្សេងៗទៀតកាលពីមិនទាន់មានបដិវត្តប្រទេសរុស្សីកើតឡើង។ ល្បែងនេះត្រូវលេងដោយក្មេងៗចាប់ទាញដែកហើយបង្វិលជុំវិញបង្គោលដោយកងមួយនៅខាងលើ ប៉ុន្តែនៅពេលដែលមានអ្នកណាម្នាក់របូតដៃ គឺច្បាស់ជាគេចមិនផុតពីការមានរបួសនោះទេ។
៧. កម្មវិធីសម្តែងរបស់មនុស្សចំលែកៗ
Freak shows គឺជាកម្មវិធីដ៏ល្បីល្បាញកាលពីជំនាន់នោះ ហើយប្រៀបដូចជាកម្មវិធីទូរទស្សន៍ដ៏ល្បីនៅក្នុងជំនាន់នេះអញ្ចឹងដែរ។ ការសម្តែងនេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកដែលបានចូលរូមសម្តែងជាពិសេសគឺមនុស្សដែលមិនមានភាពប្រក្រតី។ ពួកគេអាចរកលុយបានយ៉ាងច្រើន ដោយគ្រាន់តែសម្តែងនូវអ្វីដែលគេចេះ អាចធ្វើបាន ហើយធ្វើឱ្យអ្នកទស្សនាសើច នោះពួកគេនឹងបានប្រាក់ចំណូលមកវិញយ៉ាងច្រើន។
៨. ពិពណ៌ទារក
វាជាការបង្ហាញដ៏ចំលែក ប៉ុន្តែការបង្ហាញនេះបានជួយជីវិតក្មេងៗជាច្រើនឱ្យរស់រានមានជីវិតបាន។ វាត្រូវបានគេធ្វើឡើងក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍អ្នកមកចូលរួមទស្សនាដើម្បីបង់លុយរួមចំណែកក្នុងការទិញឧបករណ៍បន្ថែមមកដាក់ក្នុងមន្ទីរពេទ្យ ដោយកាលនោះមន្ទីរពេទ្យមានការខ្វះខាតសំភារៈដើម្បីព្យាបាលទារកដែលកើតមិនគ្រប់ខែ។
៩. ការបង្ហាញអំពីស្ត្រីដែលមិនមានក្បាល
វាជាការបង្ហាញដ៏ប្លែកមួយដែលស្ត្រីដែលមិនមានក្បាលបានបង្ហាញខ្លួននៅក្នុងប្រទេសអាមេរិក និងអ៊ឺរ៉ុបកាលពីទសវត្សឆ្នាំ១៩៣០។ ស្ត្រីទាំងនោះមានឈ្មោះថា Olga, Tina, និង Mademoiselle Yvette។ គ្រូពេទ្យបានព្យាយាមបង្ហាញទស្សនិកជនថាស្ត្រីទាំងនោះបានបាត់បង់ក្បាលរបស់ពួកគេហើយ ប៉ុន្តែនៅតែអាចកម្រើកបានដោយសារតែការជួយរបស់បច្ចេកវិទ្យា។
១០. ទូរសម្រាប់ទូរស័ព្ទ
នៅក្នុងឆ្នាំ១៩៥០ មនុស្សជាច្រើនទូទាំងពិភពលោកបាននាំគ្នាចូលប្រជ្រៀតគ្នាថតនៅក្នុងទូរទូរស័ព្ទសាធារណៈមួយ ហើយពួកគេធ្វើបែបនេះតាមៗគ្នា។ មិនត្រឹមតែទូរទូរស័ព្ទនោះទេ ពេលខ្លះពួកគេបានប្រជ្រៀតគ្នាចូលក្នុងឡានថែមទាំងផង ហើយពួកគេចាត់ទុកការធ្វើបែបនេះថាជាការសប្បាយ។
Comments
Post a Comment