ហួសចិត្ត!! ព្រានព្រៃ១ក្រុម ចាប់បានពស់ថ្លាន់យក្ស២ក្បាល ក្រោយមកស្រាប់តែ…



ហេតុការណ៏ដ៏រន្ធត់មួយបានកើតឡើងនៅក្នុងព្រៃមួយនៃប្រទេស ម៉ាឡេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះ មានសារព័ត៌មានដ៏ល្បីមួយដែលមានឈ្មោះថា Coconuts KL បានចុះផ្សាយថា មានពលរដ្ឋមួយក្រុម បានចូលទៅក្នុងព្រៃ ក្នុងគោលបំណងដើម្បីប្រម៉ាញ់សត្វព្រៃ ដែលស្ថិតនៅក្នុក្បែរ ស្ទឹង Songkran ស្ថិតនៅក្នុងខេត្ត Toulouse ភាគខាងជើងកោះ Borneo ក្នុងរដ្ឋ Saramak ប្រទេសម៉ាឡេស៊ី ។

ខណៈពេលដែលពួកគេរៀបចំនិងត្រៀម ដើម្បីលបបាញ់សត្វព្រៃ ពេលនោះស្រាប់តែពួកគេឮសម្លេងចម្លែកម្យ៉ាង ចេញពីក្នុងគុម្ពោធព្រៃស្តុកដ៏ក្រាស់មួយ ពេលដែលពួកគេចូលទៅពិនិត្យមើល ស្រាប់តែប្រទះឃើញពស់ថ្លាន់យក្ស ដែលកំពុងលាក់ខ្លួននៅក្នុងគុម្ពោធព្រៃដ៏ក្រាស់នោះ ។

បើយោងទៅតាមសម្តីរបស់បុរសម្នាក់ ក្នុងចំណោមក្រុមអ្នកបាញ់សត្វព្រៃ ដែលបានចូលទៅក្នុងព្រៃនោះ បានរៀបរាប់ថាឲ្យបានដឹងថា« ពួកគេទាំងអស់គ្នា មានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ពេលដែលបានប្រទះឃើញពស់ថ្លាន់យក្សដ៏ធំបែបនេះ ព្រោះវាប្រៀបដូចជាសំណាងមួយដ៏ធំរបស់ពួកយើងដូច្នេះដែរ ម្យ៉ាងទៀតពលរដ្ឋនៅក្នុងតំបន់នោះ បានយល់ឃើញថា សាច់ពស់ថ្លាន់ជាអាហារពិសេស និង វាកម្របំផុតដែលប្រទះឃើញពស់ថ្លាន់យក្សធំបែបនេះ។




ពួកគេបានកាប់ឆ្កាព្រៃនោះចេញដើម្បីងាយស្រួល ព្រមទាំងពួកគេបានបាញ់កាំភ្លើងដើម្បី គំរាមពស់ ហើយពេលដែលឆ្កាព្រៃបានសម្រេចហើយ ក៏បានប្រទះឃើញពស់ថ្លាន់២ក្បាល មានញីនិងឈ្មោល ដែលពួកវាទាំង២ក្បាលនោះកំពុងតែធ្វើអីៗគ្នា(រួមភេទ)ជាមួយគ្នា ហើយក្រុមអ្នកភូមិបានប្រើកាំភ្លើង បាញ់សម្លាប់ពួកវាទាំង២ក្បាល ហើយលើកដាក់លើរថយន្ត ដឹកយកទៅក្នុងភូមិយ៉ាងសប្បាយរីករាយ ហើយបានធ្វើការវាស់ទំហំរបស់ពស់នោះមើល ដោយពស់ថ្លាន់ញី មានប្រវែង៥ម៉ែត្រ និងទំងន់១០០គីឡូក្រាមទៀតផង ។



បុរសដែលជាអ្នកប្រម៉ាញ់នោះ បានរៀបរាប់បន្ថែមទៀតថា ពស់ថ្លាន់ទាំង២ក្បាលនោះ អាចយកទៅចំអិនម្ហូប ដើម្បីឲ្យពស់រដ្ឋនៅក្នុងភូមិ ធ្វើជាអាហារហូបបានមួយភូមិ មិនតែប៉ុណ្ណោះ សាច់ដែលនៅសេសសល់ ពួកគាត់នឹងយកទៅចែកឲ្យកម្មករ ដែលធ្វើការនៅក្នុងចំការក្បែរៗភូមិផងដែរ ៕



 



 



 



 



 



 



Comments