
ព្រះតេជគុណ ហោ សុខុន រវល់ប្រមូលស្នាមមេដៃប្ដឹង ខឹម វាសនា តែដល់ងាកមកមើលកូនសិស្សខ្លួនឯងវិញ លួចឆាន់ចង្ហាន់ស្រស់ៗ….បែកធ្លាយ រឿងអាស្រូវកូនសិស្សរបស់តេជគុណហោ សុខុននៅវត្តច្បារអំពៅ លួចរួមភេទជាមួយស្រីស្នេហ៍ជាញឹកញាប់ ក្នុងកុដិ ទាំងខ្លួនស្លៀកស្បង់!


(ភ្នំពេញ)៖ យោងតាមប្រភពសារព័ត៍មាន បណ្តាញអ្នកចែកចាយ ដែលបានចុះផ្សាយព័ត៌មានបែកធ្លាយមួយកាលពីថ្មីៗនេះ បានឲ្យដឹងថា ព្រះតេជគុណ យិន វ៉ាយ ជាកូនសិស្សរបស់ព្រះអង្គ ហោ សុខុន និងជាគ្រូបង្រៀនភាសាបាលីផងនោះ បានផ្ទុះរឿងអាស្រូវមួយយ៉ាងអាម៉ាស់ទីបំផុត ក្នុងវិស័យព្រះពុទ្ធសាសនា គឺសង្ឃអង្គនេះ បានយកស្រីមកដេករួមភេទក្នុងកុដិ ជាញឹកញាប់ ទាំងខ្លួនកំពុងគ្រងស្បង់ជីវរជាសង្ឃនៅឡើយ។



កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ ក្រុមអ្នកសារព័ត៍មានបណ្តាញអ្នកចែកចាយ បានទទួលព័ត៌មានដ៏អាក្រក់មួយចេញពីស្ថាប័នសាសនា ទាក់ទង និងរឿងអាស្រូវផ្លូវភេទរវាងព្រះសង្ឃ ដែលជាគ្រូបង្រៀនភាសាបាលី និងនារីម្នាក់ ឈ្មោះ ហ៊ាន លាងហ័ង ដែលជាសិស្សរួមថ្នាក់ នៅសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ។ តាមរយៈសារបែកធ្លាយនិងអមដោយរូបថតនៅលើគ្រែជាមួយគ្នា ត្រូវបានគេដឹងថាបុគ្គលទាំងនេះ ពិតជាធ្លាប់មានទំនាក់ទំនងស្នេហាដ៏ជិតស្និតជាមួយគ្នាខ្លាំងណាស់ តាមសកម្មភាពនាពេលកន្លងមក ក្រោមខ្សែភ្លែករបស់ប្រជាពុទ្ធបរិស័ទ។


មុននឹងឈានមកដល់ស្នេហាស៊ីជម្រៅ រវាងបុគ្គលជាសង្ឃ និងនារីកូនកាត់ចិនម្នាក់នេះ គឺត្រូវបានគេលួចបង្ហើបឲ្យដឹងថា បុគ្គលសង្ឃល្មើសធម៌វិន័យ ឈ្មោះ យិន វ៉ាយ ជាគ្រូបង្រៀនភាសាបាលីនៅសាលាបឋមសិក្សាវត្តច្បារអំពៅ ដែលមានព្រះអង្គហោ សុខុន ជាចៅអធិការវត្តនោះ បានលួចមានទំនាក់ទំនងស្នេហាជាមួយនាង ហ៊ាន លាងហ័ង ដោយផ្តើមឡើងក្រសែភ្នែកសម្លក់ សំឡឹងគ្នា ទៅវិញទៅមក នៅក្នុងសាលាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ ដែលជាសិស្សរួមថ្នាក់ជាមួយគ្នា។ ហើយជាញឹកញាប់ ប្រទះភ្នែកញាតិតែងតែ មើលឃើញនូវភាសារលែបខាយ និងអមដោយសកម្មភាពស្និតស្នាលជាមួយគ្នា លើសពីពុទ្ធបរិស័ទធម្មតា។


នាង ហ៊ាន លាងហ័ង ដែលជាសិស្សរួមថ្នាក់ ជាមួយព្រះអង្គគ្រូ យិន វ៉ាយ តែងតែចេញទៅណាមកណាជាមួយគ្នាតែពីរនាក់ តួយ៉ាងដូចជាសកម្មភាពចែកអំណោយ ដល់ក្មេងអាណាថា និងអ្នកទីទល់ក្រជាមួយគ្នា នៅតាមស្រុកខេត្តឆ្ងាយៗ ដាច់ស្រយាលជាដើម រហូតចុងក្រោយលេចចេញសកម្មភាពនៅលើគ្រែជាមួយគ្នាតែម្តង។ លើសពីនេះទៅទៀត សង្ឃ យិន វ៉ាង ធ្លាប់បានទាក់ទងស្នេហាជាមួយនាង រហូតដុះអារម្មណ៍ផ្លូវភេទសេពកាមដោយដៃតាមរយៈវិដេអូឆាត Video Call ជាមួយគ្នាទៀតក៏មាន។






តាមប្រភពព័ត៌មានបែកធ្លាយនេះដដែល បានឲ្យដឹងបន្ថែមទៀតថា ទំនាក់ទំងស្នេហាលួចលាក់រវាង សង្ឃ យិន វ៉ាយ ដែលជាកូនសិស្សផ្ទាល់ របស់សង្ឃទីបឹក្សាហោ សុខុន និងនាង ហ៊ាន លាងហ័ង គឺបានកើតឡើងក្នុងពេលវេលាជាយូរមកហើយ ក្រោមការលួងលោម និងបណ្តុះធម៌ស្នេហាដល់នាង រហូតឈានទៅដល់ការរួមភេទជាញឹកញាប់ នៅទីស្ថានមានសភាពស្ងប់ស្ងាត់ និងជាពិសេសក្នុងកុដិរបស់សង្ឃអង្គនេះផ្ទាល់តែម្តង ដែលស្ថិនៅក្នុងវត្តពោធិ៍ព្រះបាត ហៅវត្តច្បារអំពៅ៕










Comments
Post a Comment