
នារីរូបស្រស់មួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង ដោយសារតែការបង្ហាញក្លែបគូទនៅក្នុងវីដេអូហ្វេសប៊ុកដើម្បីលក់ឡេនោះ ត្រូវបានគេពិន័យចំនួន ២ករណី។

យោងទៅតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា នាង Nitthakarn Nunthasuteepat ត្រូវបានគេកោះហៅ ទៅការិយាល័យប៉ូលីសការពារអតិថិជន (Consumer Protection Police Division) ស្ថិតក្នុងសង្កាត់ Laksi នាទីក្រុងបាងកក និងត្រូវបានគេសាកសួរ បន្ទាប់ពីមេធាវី២រូប បានទាក់ទងទៅប៉ូលីស រាយការណ៍អំពីវីដេអូឃ្លីបក្នុងហ្វេសប៊ុក ដែលបង្ហាញពីសកម្មភាពដ៏អាសអាភាស និងការផ្សព្វផ្សាយផលិតផលមិនច្បាស់លាស់ ដែល Nitthakarn បានបង្ហោះ។

ករណីទី១ ដែលនារីរូបនេះត្រូវប៉ូលីសផាកពិន័យនោះគឺ ករណីផ្សព្វផ្សាយលក់ផលិតផលមិនច្បាស់លាស់។
លោកវរសេនីយ៍ Chanannat Santhawanpat ដែលជាប៉ូលីសការពារអតិថិជន បាននិយាយថា នាង Nitthakarn ត្រូវបានផាកពិន័យដោយសារតែ ស្លាកនៅលើផលិតផលរបស់នាង បានបង្ហាញពីព័ត៌មានលម្អិតនៃធាតុផ្សំ និងដំណើរការនៃការផលិត។
យោងទៅតាមសារព័ត៌មាន Khaosod បានឲ្យដឹងថា ចំពោះករណីមួយនេះ នារីលក់ឡេរូបស្រស់ ត្រូវបានគេពិន័យជាទឹកប្រាក់ចំនួន ៣០០០បាត (ប្រហែល ៩៤ដុល្លារអាមេរិក)។

ករណីទី២ ដែលនារីរូបនេះ ត្រូវប៉ូលីសពិន័យនោះគឺ ករណីល្មើសច្បាប់ឧក្រិដ្ឋកុំព្យូទ័រ (Computer Crime Act) ដោយសារតែ នាងបានបង្ហោះរូបភាពអាសអាភាស។ ប៉ុន្តែនាងត្រូវបានគេអនុញ្ញាតឲ្យនៅក្រៅឃុំ ព្រោះនាងមិនបានបង្ហាញ ភាពស្រើបស្រាលខ្លាំងពេកនោះទេ។
ទោះជាយ៉ាងណា ការស៊ើបអង្កេតនៅតែបន្ត ចំពោះករណីនេះ។

Comments
Post a Comment