គួរ​ធ្វើយ៉ាង​បងប្អូនប្រសិន​បើភរិយា​របស់​អ្នក​កំពុង​មាន​ប្រុសថ្មី?មានវិឌីអូ



ប្រសិនបើភរិយា​របស់​អ្នក​មាន​ប្រុស​ថ្មី តើអ្នក​នឹង​ធ្វើដូច​ម្តេច? ដំណាក់​កាលនេះ​អ្នកប្រាដក​ជា​​មានខឹង​ធ្វើ​អ្វី​ក៏​មិន​កើត​ដែរ។ តែ​បើទោះបី​ជា​អ្នក​ឈឺចាប់​នឹង​ទង្វើ​របស់​នាង​ក៏ដោយ

ប្រសិន​​បើ​អ្នក​ននៅតែ​បង្ខំ​ជីក​ឬស​ជីកគល់​ច្បាស់​ជា​មាន​រឿង​ធំកើត​ឡើង​ក្នុង​ឆាក​ជីវិត​របស់​អ្នក​មិន​ខាន។




ដូច្នេះ​ហើយ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ឲ្យ​ខ្វក់កករ​ជាង​នេះ​អ្នក​ត្រូវ​តែ​ស្វែង​យល់​ឲ្យ​បាន​ច្បាស់​ពី​មូល​ហេតុ ថាតើ​វា​កើត​ចេញ​ពីអ្នកឬ​យ៉ាង​ណា? ដូច្នេះ​អ្នក​គួរ​គិត​ពិចារណា​ពី​ដំណាក់​កាល​នីមួយៗ​ដូច​ខាង​ក្រោម៖



តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ប្រសិន​បើភរិយា​របស់​អ្នក​កំពុង​មាន​អ្នក​ថ្មី?
ត្រូវ​គិត​ពិចារ​ណា​ឲ្យ​បាន​ច្បាស់ ហើយ​ត្រូវហ៊ាន​ទទួល​ស្គាល់​ការ​ពិត​ប្រសិន​បើ​វា​ជា​កំហុស​​របស់​អ្នក។ បញ្ហា​នេះ​​អាច​កើត​ឡើង​ដោយ​សារតែ​​​អ្នក​​មិន​បាន​បំពេញ​​នូវអារម្មណ៍​​ត្រូវ​​ការ​​របស់​​នាង​តាំង​ពី​ដំបូង។ អ្នក​ត្រូវ​ធ្វើ​ការ​ស្រាវ​ជ្រាវ​ភ្លាមៗ ដោយ​សួរខ្លួន​ឯង​ថា តើអ្នក​ធ្លាប់​បាន​យល់​ពី​អារម្មណ៍​របស់​នាង, តម្រូវ​ការ​ខាង​រាង​កាយ ឬ​ហិរញ្ញវត្ថុ​របស់​នាង​ដែរ​ទេ?




ពិភាក្សា​ជា​មួយ​នាង​ដោយ​បើក​ចំហរ​ឲ្យ​នាង​បញ្ចេញមតិ
យល់​ល្អ អ្នក​ត្រូវ​រក្សាភាព​អត់ធ្មត់​ឲ្យ​បាន​រយៈពេ​ល ២ ទៅ ៣ថ្ងៃ ដូច្នេះ​អ្នក​អាច​គិត​ពិចារ​ណាបាន​ល្អ។ បន្ទាប់​មក​នៅ​ថ្ងៃណាមួយ​ដែល​អ្នក​ទាំង២ ទំនេរ អាច​បង្ហាញ​នូវ​មតិ​ផ្ទាល់​ខ្លួន​ប្រាប់​ដល់​គ្នា។ ប្រាប់​នាង​ថា តើអ្នក​ស្រឡាញ់​នាង និង​ត្រូវ​ការ​នាង​ប៉ុណ្ណា? ហើយ​ក៏​ត្រូវ​ប្រាប់​នាង​ថា អ្នក​មាន​ការឈឺ​ចាប់​យ៉ាង​ខ្លាំង​ពេល​ឃើញ​នាង​មាន​ប្រុសផ្សេង។ សុំ​ឲ្យ​នាង​បញ្ចេញមតិ​ឆ្លើយតប​មក​វិញ​ផង​ដែរ។ នាង​នឹង​ប្រាប់ដល់​អ្នក​ពីមូលហេតុ​ធ្វើ​ឲ្យ​នាងមាន​អារម្មណ៏​មិន​អើពើ​នឹង​សេចក្តី​ស្នេហា​របស់​អ្នក​ចំពោះ​នាង។ ចាត់​ទុក​ថា​យោបល់​របស់​នាង​ជា​ការឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក ហើយគិត​ពី​វិធី​ដើម្បីធ្វើ​ឲ្យ​នាងមាន​ក្តី​សុខ។




ផ្តល់​ជម្រើស និង​សេរីភាព​ដល់​នាង
ព្យាយាម​ធ្វើជា​បុរស​ម្នាក់​ដែល​ភរិយាស្រឡាញ់​ពិត។ ស្វែង​រក​វិធី​ធ្វើ​ឲ្យ​ភាព​ងងឹត​ក្លាយ​ជា​ភ្លឺ​វិញ​បាន។ ចំណាយ​រយៈ​ពេល ២-៣ខែ។ ប្រសិន​បើ​ភរិយា​របស់​អ្នក​នៅ​តែ​មិន​សប្បាយ​ចិត្ត មាន​ន័យ​ថា​នាង​ស្រឡាញ់​ប្រុស​ផ្សេង​ហើយ។ ផ្តល់​នូវ​ជម្រើស​ដល់​នាង​យ៉ាង​គួរ​សម គ្មាន​អ្វី​ត្រូវ​ខុស​ទេ​ចំពោះ​ការ​សួរ​ដោយ​ស្មោះ​ត្រង់​បែប​នេះ។ ប្រសិន​បើ​មិន​អាច​ទៅ​រួច​ទេ ផ្តល់​នូវ​ជម្រើស​ដល់​នាង​ដើម្បី​បន្ត ឬ​ត្រូវ​បញ្ចប់។

ប្តីនិទានរឿងះ ប្រពន្ធខ្ញុំកំពុងឡើងគ្រែ ជា១ប្រុសសាហាយ សូមស្ដាំវិឌីអូខាងក្រោមនេះ








ពន្យល់ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃការ​សម្រេចិត្ត​ចុង​ក្រោយ​របស់​នាង
ប្រសិន​បើនាង​ចង់ចាក​ចេញ​ពី​អ្នក ត្រូវ​ពន្យល់​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ការ​ចែក​ផ្លូវ​គ្នា។ អ្នកទាំង​២​នឹង​ត្រូវ​ឈឺ​ចាប់​បន្តិច​ពី​ការ​លែង​លះ​គ្នា។ ប្រសិន​បើ​អ្នក​មាន​កូន អ្នក​ទាំង​២ ត្រូវ​តែ​គិត​ពិចារណាឡើង​វិញ​ចំពោះ​ការ​សម្រេច​ចិត្ត​លែង​លះ​គ្នា។




ហ៊ានទទួល​ស្គាល់ការពិត
ប្រសិនបើទីបំផុតនាង​សម្រេចចិត្ត​ជ្រើសរើស​យក​ប្រុស​ថ្មី ហើយ​ដើរ​ចេញ​ពីអ្នក អ្នក​ត្រូវហ៊ាន​ទទួល​ស្គាល់​ការ​ពិត។ ការ​បរាជ័យ​ជា​រឿង​មួយ​ធម្មតា និង​ជា​រឿង​ធម្មជាតិ​របស់​ស្នេហា។ គ្រាន់​តែ​ដឹង​ថា​វា​ជា​មេរៀន​ជីវិត ហើយ​ត្រូវ​ព្យាយាម​ធ្វើ​ជា​បុរស​ល្អ​ម្នាក់​សម្រាប់​ស្នេហាទៅ​ថ្ងៃអនាគត៕

ចុចអានបន្ដអត្ដបន្ដ៖​

វិធីសាស្រ្ដ​លួងលោម​គូរស្នេហ៍ឲ្យ​រួមភេទ​ជាមួយ​អ្នក!

បើគ្មានអារម្មណ៍រួមភេទគួរធ្វើមិចដើម្បីឲ្យមានអារម្មណ៍

សំណួ​រសិចទាំង ៥​សំណួរ​ដែល​អ្នក​មិន​ហ៊ានសួរហើយក៍មិនហ៊ានឆ្លើយ!




Comments