លេងមែនទែនហើយ ដេវីត ហៅទេព បូព្រឹក្ស ពាក្យមួយម៉ាត់ ខណៈពេលនាងឲ្យកងដៃ​ប្រ៊េន បង្កប់ទៅដោយពេជ្រ



ភ្នំពេញ៖

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅសុខៗ តារាចម្រៀងរ៉េប រាងខ្ពស់សង្ហា

លោក ងួន ចាន់ដេវីត

បញ្ចេញសារបែបនេះ លើគណនី (IG) របស់ខ្លួន ជាមួយនឹងការបង្ហាញរូបភាព កងដៃប្រ៊េនCartier ជាលក្ខណៈគូស្នេហ៍ និងកញ្ញា

ទេព បូព្រឹក្ស



ដោយក្នុងនោះលោក បានសរសេរថា៖

« Thanks huni  boprek for this »

ពាក្យដ៏ខ្លីនេះ បានធ្វើឲ្យទស្សនិកជន ជាពិសេសអ្នកលេងបណ្ដាញសង្គម មានការចាប់អារម្មណ៍ជាខ្លាំង ព្រោះ បើទោះជាសព្វថ្ងៃអ្នកទាំង២ត្រូវគេសង្ស័យថា មានទំនាក់ទំនង លើសពីមិត្តរូមការងារ ក៏ភាគីទាំងសងខាង មិនដែលបានប្រកាសជាផ្លូវការថាពិត ប្រាកដឬយ៉ាងណានោះទេ។

ប៉ុន្តែនេះជាលើកទី១ហើយដែល ម្ចាស់បទ

«NO SMOKE»

រូបនេះ បានប្រកាសក្ដែងៗ ថែមទាំងហៅ កញ្ញា

ទេព បូព្រឹក្ស

សុទ្ធតែ ហាន់នី ពេញៗមាត់បែបនេះ។

ទាំងនេះកាន់តែស្ដែង មហាជនដឹងកាន់តែច្បាស់ថាពួកគេទាំង២ ពិតជាមានទំនាក់ទំនង លើសពីដៃគូចម្រៀង ព្រោះជាទូទៅពាក្យ «ហាន់នី» គេប្រើសម្រាប់តែដៃគូស្នេហ៍ប៉ុណ្ណោះ ហើយអ្វីដែលចាប់អារម្មណ៍ទៀត គឺនាង​ហ៊ានលះបង់ លុយជាច្រើន ក្នុងការធ្វើកងដៃ បង្កប់ត្បូងពេជ្រ នៅខាងក្នុង ឲ្យ ដេវីតទៀត៕







លោក ដេវីត និង ទេព បូព្រឹក្ស






លោក ដេវីត និង ទេព បូព្រឹក្ស












លោក ដេវីត និង ទេព បូព្រឹក្ស






លោក ដេវីត និង ទេព បូព្រឹក្ស






លោក ដេវីត បង្ហោះរូបភាពមួយនេះ លើគណនី (IG)របស់ខ្លូន




ទេព បូព្រឹក្ស



ងួន ចាន់ដេវីត

Comments