ប្រើត្រឹមតែដំឡូង ផ្សំជាមួយ ក្រូចឆ្មា ខ្ទឹមបារាំង ឬក៏ ការ៉ុត បញ្ហាស្នាមអុជខ្មៅក៏លេងមានសឹង១០០%

ដំឡូងអាចព្យាបាលស្នាមអុជខ្មៅ បន្ទាប់ពីប្រើបានប៉ុន្មានវិនាទី ជំហ៊ានដំបូងអ្នកត្រូវដឹងថា ត្រូវតែផ្តល់សំណើមដល់ស្បែកគ្រប់ពេលដែលប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ដោយប្រើឡេការពារកម្តៅថ្ងៃជានិច្ច ដើម្បីការពារខ្លួនអ្នកពីកាំរស្មី UV ។
ប៉ុន្តែប្រសិនបើអ្នកមានបញ្ហារួចទៅហើយ អ្នកអាចធ្វើការព្យាបាលដោយប្រើប្រាស់ដំឡូងធម្មជាតិ (ដំឡូងបារាំង)។ ដំឡូងនេះ មិនត្រឹមតែអាចកម្ចាត់ស្នាមអុជខ្មៅនោះទេ វាថែមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន៖

កាត់បន្ថយការកើតមុន
ប្រឆាំងនឹងភាពចាស់
ការបន្ថយការរលាក
កម្ចាត់ស្បែកខ្មៅស្រអាប់
ព្យាបាលថង់ដកក្រោមភ្នែក
ផ្តល់សំណើមដល់ស្បែក និងចិញ្ចឹមស្បែក

របៀបផ្សំ៖
ដំឡូង និងទឹក្រូចឆ្មា៖ ចម្រាញ់យកទឹកដំឡូង(១មើម) និងទឹកក្រូចឆ្មាមួយចំហៀង។ អនុវត្តនៅលើផ្ទៃមុខរបស់អ្នក ហើយទុកចោល ១៥ នាទី។ បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកធម្មតាចេញ។
ដំឡូង និងខ្ទឹមបារាំង៖ អ្នកត្រូវលាយទឹកដំឡូង ១មើម ជាមួយខ្ទឹមបារាំងមួយចំហៀង ហើយអនុវត្តត្រង់តំបន់ដែលមានបញ្ហា។ ទុកវាចោលឱ្យបាន ១០នាទី ទើបលាងសម្អាតជាមួយទឹកធម្មតា។
ដំឡូង និងការ៉ុត៖ លាយដំឡូង ១មើម និងការ៉ុត ១មើម បញ្ចូលគ្នាឱ្យម៉ត់។ រួចអនុវត្តត្រង់តំបន់ដែលរង់ផលប៉ះពាល់ ហើយទុកចោលឱ្យបាន ២៥ នាទី ទើបលាងសម្អាតចេញ៕
ក្នុងចំណោមវិធីទាំង៣ ខាងលើនេះ អ្នកអាចប្រើប្រាស់វិធីណាមួយក៏បាន ហើយលទ្ធផលនឹងឃើញខុសប្លែកភ្លាមៗ បន្ទាប់ពីប្រើបានប៉ុន្មាននាទី។

←
បញ្ហាចង្កេះធំលែងជាបញ្ហាហើយ ញ៉ាំ ១កែវ ចុះបានមួយលេខ
មិនដែលដឹងសោះថា ទឹកឃ្មុំ ប្រេងអូលីវ និង ម្សៅឈើអែម មានប្រសិទ្ធភាពខ្ពស់ក្នុងការចិញ្ចឹម និងផ្ដល់សំណើមដល់ស្បែកក្បាល ទប់ស្កាត់ និងបញ្ឈប់ដំណើរការជ្រុះសក់ និងកាត់បន្ថយបញ្ហាសក់បែកចុង ជួយសម្អាតស្បែកក្បាល និងកម្ចាត់អង្គែចេញពីស្បែកក្បាល ដ៏មានប្រសិទ្ធភាពយ៉ាងនេះសោះ!
Comments
Post a Comment