ប្រទះឃើញពស់ថ្លាន់កំណាច​ដ៏​ធំមួយក្បាល ​នៅក្រោយ​ផ្ទះ! មើលទៅពោះវាឡើងប៉ោង ក៏ហៅគេមកចាប់ដឹកទៅព្រលែង ពេលនៅតាមផ្លូវសង្ស័យវាពុលឡាន ស្រាប់តែខ្ជាក់ចេញរបស់មួយដ៏ធំមួយ



អ្នកប្រាកដជាមិនសូវជឿ ហើយមិនដែលពស់ឯណាចេះពុលឡានដូចមនុស្សនោះដែរ តែវាគឺជាការពិត។ សាក្សី​ម្នាក់ ដែលបាន​ឃើញ​ផ្ទាល់​ភ្នែកគាត់បាន​និយាយរៀបរាប់​ថា ៖ "​ពោល​ខ្ញុំ​នឹកឃើញ​ម្តងៗ វា​ដូចជា​សុបិន្ត ក៏​អាក្រក់​មួយ​" អីចឹង​។​




​អ្នកដែលបាន​ប្រទះឃើញ​ថ្លា​ន់​១​ក្បាលនេះនេះមាន​ឈ្មោះថា Uraiwan Konhasuk អាយុ ៤៣​ឆ្នាំ ប្រាប់ថា ៖ "​ខ្ញុំ​កំពុង​ហាលអាវ​នៅ​ទីធ្លា​ក្រោយ​ផ្ទះ ក៏​ប្រទះឃើញ​ថ្លាន់​ដ៏​ធំ​១​ក្បាល​នេះ​។ ខ្ញុំ​ពិតជា​ភ័យមែនទែន​ព្រោះវាធំណាស់ បន្ទាប់មកក៏​រត់​ចូល​ក្នុង​ផ្ទះ​ដើម្បី​ហៅ​ទូរស័ព្ទ​ទៅកាន់​ភ្នាក់ងារ​សង្គ្រោះ​។​
​នៅ​ព្រៃ​ខាងក្រោយ​ផ្ទះ មាន​សត្វព្រៃ​ច្រើន តែ​ខ្ញុំ​ពុំ​ធ្លាប់​គិតថា មាន​ថ្លាន់​ធំ​បែប​នេះ​ទេ​។ វា​ដូចជា​សុបិន្ត​ដ៏​អាក្រក់​មួយ រាល់​ពេល​ខ្ញុំ​នឹកឃើញ​ គួរ​ឲ្យ​ខ្ពើម​ណាស់​។ ខ្ញុំ​សង្ឃឹមថា ពុំ​មាន​ថ្លាន់​ដូចនេះ​វិល​មក​ទៀត​ទេ​។​




 















​ភ្នាក់ងារ​សង្គ្រោះ​ត្រូវបាន​គេ​ហៅ​មកឲ្យ​ជួយប្រជាពល​រដ្ឋមួយគ្រួសារ ដែលបានឃើញ​ពស់ថ្លាន់ដ៏​ធំ​១​ក្បាល ក្នុង​ទីលាន​ក្រៅ​ផ្ទះ​របស់​ខ្លួន ​នា​ខេត្ត Samut Songkram។
​ភ្នាក់ងារ​សង្គ្រោះ ៥​រូប បាន​មាន​វត្តមាននៅទីនោះ​ដើម្បី​ចាប់​ពស់ថ្លា​ន់​ ដែលមានលោក Manop Chanarit អ្នក​ថត​វីដេអូ ពោលថា ៖ "​ថ្លាន់​នេះ​ពិតជា​កាច​ណាស់​ ពួក​ខ្ញុំ​ដឹងថា វា​បាន​ស៊ី​អ្វី​ហើយ តែ​ពុំ​ទាន់ដឹង​ពិតប្រាកដ​ថា ជា​អ្វី​នោះទេ​។​












































តាម The Sun បានឲ្យដឹងថាភ្នាក់ងារ​សង្គ្រោះបាន​ចាប់ទាញ​ថ្លាន់​១​ក្បាល​នេះ រួចដាក់ឡើង​រថយន្ត​ដើម្បី​នាំ​យក​វា​ទៅ​ព្រលែង​ក្នុង​ព្រៃធម្មជាតិវិញ។ ប៉ុន្តែ​ពេលដែលរថយន្ត​បើក​ចេញ​ទៅ​ដោយសារតែផ្លូវនោះមានជង្ហុកច្រើនពេកដែលបណ្ដាលឲ្យរលាក់ ធ្វើឲ្យ​វា​ទ្រាំលែងបាន ក៏​ក្អួត​ចេញ​សត្វត្រកួត​១​ក្បាល មាន​ទម្ងន់​ដល់​ទៅ 15 kg​ ឯណោះ។​
​ត្រកួតដែលវាក្អួតចេញនោះមាន​ប្រវែង 1,5m ហើយវាបាន​ត្រូវ​ក្អែរ​ចេញ​បន្តិច​ម្តងៗ ពី​មាត់​របស់វា ហើយ​ភ្នាក់ងារ​សង្គ្រោះ បាន​ប្រើ​ទូរស័ព្ទ ដើម្បី​ថត​ទុក​រាយការណ៍​។​

​អ្នក​ទាំង​អស់​សុទ្ធសឹង​ភ្ញាក់ផ្អើល ខ្ញុំ​ជា​អ្នក​ថត​ក៏​ពុំ​ជឿ​លើ​អ្វី​ដែល​បានឃើញ​ គឺ​ត្រកួត​ប្រវែង​ជាង​១​ម៉ែត្រ ត្រូវបាន​ថ្លាន់ពស់ថ្លាន់នោះលេបចូលក្នុងពោះបានយ៉ាងងាយ។ បន្ទាប់ពីយកវាទៅដល់ព្រៃ ពស់ថ្លាន់​ត្រូវបាន​គេព្រ​លែងឲ្យ​ចូលព្រៃ អភ័ព្វ​តែ​ត្រ​កួត វា​បាន​ងាប់​ទៅហើយ​៕






Comments