ក្រុងឌូបៃគឺជាក្រុងដែលសម្បូរមាសពេជ្យនិងស្រស់ស្អាតបំផុត តែបើយើងងាកមកមើលភាពខាងក្រោយនៃក្រុងនេះវិញទឹកភ្នែកហូ…..

ថ្ងៃនេះអែតមីនសុំនាំយករឿងរ៉ាវរបស់ក្រុងមហាសេដ្ធីគឺក្រុងឌូបៃមកអោយប្រិយមិត្តបានដឹង ថាមុននឹងក្រុងឌូបៃអស្ចារ្យល្បីឈ្មោះមកដល់ពេលនេះ តើពួកក្រុមកម្មកត្រូវធ្វើកាធ្ងន់នឹងលំបាកវេទនាដល់កំរិតណា

បើនិយាយរឿងក្រុងដែលអស្ចារ្យនិងស្អាតបំផុតនៅលើភពផែនដីយើងនេះ ច្បាស់ណាស់បងប្អូនប្រាកដជាគិតដល់ក្រុងឌូបៃមុនគេ ក្រុងឌូបៃគឺជាក្រុងដ៏ធំបំផុតរបស់ប្រទេសអារ៉ាប់រួម ស្ថិតនៅភាគខាងជើងនៃប្រទេស មានទំហំដីប្រមាណ4000តារាងគីឡូម៉ែត្រ ហើយមានប្រជាជនរស់នៅទីនោះប្រមាណ2លាននាក់ ក្រុងឌូបៃជាក្រុងដែលនៅលើវាលខ្សាច់ មានអាគាខ្ពស់ៗស្អាតៗនឹងអ្វីៗសុទ្ធតែទំនើបៗដាច់គេ អាចនិយាយបានអស្ចារ្យរកពាក្យនិយាយមិនត្រូវគឺអភិវឌ្ឈន៍លឿនបំផុត។

អ្នកនៅទីនោះសុទ្ធតែអ្នកមាន កន្លែងផលិតមាស នឹងដំណើសេដ្ធកិច្ច មានកន្លែងបូមយកប្រេងបានលុយរាប់ម៉ឺនលានដុល្លា តាមហាងនិមួយៗសុទ្ធតែកន្លែងលក់មាសពេជ្យពេញទីក្រុង នាក់ណាក៏ប្រាថ្នាចង់ទៅឈជើងជាន់ទីនោះក្នុងមួយឆាកជីវិតនេះអោយបានម្ដង តែយើងមិនដឹងនោះទេថានេះវាគ្រាន់តែជាភាពឆើតឆាយនៅខាងមុខតែប៉ុណ្ណោះ

បើយើងងាកទៅមើលខាងក្រោយនៃភាពឆើតឆាយរបស់ប្រទេសនេះវិញ តើមានមនុស្សប៉ុន្មាននាក់ដែលកំពុងវេទនា? ព្រោះបើសិនជាអ្នកបានឃើញរូបភាពនេះហើយ នាក់ច្បាស់ជាមិនអាចទប់ទឹកភ្នែកបានទេ ព្រោះជាធម្មតាទៅហើយ ផ្ទះអ្នកមានតែងតែមានអ្នកក្រចាំបំរើ ដើម្បីអោយបានរស់ទាំងអស់គ្នា វាពិតហើយ មាសពេជ្យដ៏ស្រស់ស្អាតពាសពេញក្រុងឌូបៃដែលអ្នកបានឃើញ វាចេញពីសាច់ស្រស់ឈាមស្រស់ ញើសហូរតាមគូទរបស់ក្រុមអ្នកក្រទាំងនេះ ដែលយកកម្លាំងពេលវេលារបស់ខ្លួនទៅធ្វើការបានលុយបន្តិចបន្ទួចដើម្បីចញ្ចឹមពួកមហាសេដ្ធីនៅឯទីក្រុងឌូបៃនោះឯង បើអ្នកបានឃើញហើយពិតជាមិនអាចទប់ទឹកភ្នែកបានតែម្ដង។









Comments
Post a Comment