
ជាមួយនឹងការរីកចម្រើននៃកម្រិតជីវភាពរបស់ប្រជាជនបានធ្វើឱ្យការដើរផ្សារទំនើប និងការទិញទំនិញនៅក្នុងម៉ាត ក៏ដូចជាផ្សារទំនើបកាន់តែមានភាពងាយស្រួល។ ទន្ទឹមនឹងនោះមានរឿងដ៏គួរឱ្យអស់សំណើចមួយបានកើតឡើងនៅក្នុងផ្សារទំនើបមួយនៅក្នុងប្រទេសចិន។ ហើយករណីនេះបានធ្វើឱ្យភ្ញៀវដែលនៅក្នុងផ្សារភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។

មានក្មេងស្រីម្នាក់បានចូលទៅក្នុងផ្សារទំនើបដើម្បីទិញឥវ៉ាន់។ ក្មេងស្រីម្នាក់នោះបានធ្វើឱ្យអ្នកដែលនៅក្នុងផ្សារទំនើបទាំងនោះងាកសំលឹងមកកាន់នាងគ្រប់ៗគ្នាដោយសារតែភាពស្រស់ស្អាតនៃមុខរបស់នាង ព្រមទាំងទំហំនៃដើមទ្រូងដ៏អស្ចារ្យរបស់នាង។ នៅពេលដែលនាងកំពុងតែដើររកមើលឥវ៉ាន់ ភ្នាក់ងារសន្តិសុខបានដើរមកហើយសុំឆែកខ្លួននាង ដោយគេសង្ស័យថានាងបានបន្លំលួចយកឥវ៉ាន់នៅក្នុងផ្សារទៅដាក់ក្នុងអាវរបស់នាង។

បន្ទាប់ពីនោះនាងក៏បានយល់ព្រម និងប្រុងប្រៀបក្នុងការទាញរូតអាវរងាខាងក្រៅរបស់នាងចេញដើម្បីឱ្យសន្តិសុខមើល។ មនុស្សគ្រប់គ្នានៅក្នុងផ្សារបាននាំគ្នាងាកមកក្រលេកមើលគ្រប់ៗគ្នា ដើម្បីចង់ដឹងថាតើមានអ្វីនៅក្នុងអាវរបស់នាងនោះ។ ក្រោយពីនាងទាញរូតអាចចុះមក គ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយ ឃើញមានត្រឹមតែប៉េងប៉ោង២នៅក្នុងនោះតែប៉ុណ្ណោះ។

សាក្សីដែលបានឃើញផ្ទាល់ភ្នែកបាននាំគ្នាលើកឡើងថា នាងប្រហែលជាមានបញ្ហាស្មារតីហើយ ខណៈដែលខ្លះទៀតបាននិយាយថានាងប្រហែលជាចង់សាកមើលអំពីការប្រុងប្រយ័ត្នរបស់សន្តសុខតែប៉ុណ្ណោះ។ នេះវាប្រៀបដូចជារឿងកំប្លែងមួយអញ្ចឹង តើអ្នកគិតយ៉ាងណាដែរចំពោះទង្វើរបស់ក្មេងស្រីនេះ?
Comments
Post a Comment