
នៅសម័យកាលចិនបុរាណ ស្តេចគ្រប់គ្រងផែនដីអាចមានស្នំជាច្រើននាក់បាន។ តាមការជាក់ស្តែងមានស្រីស្អាតៗច្រើនណាស់ឈរតម្រង់ជួរគ្នាដើម្បីឲ្យសាកល្បងពិសោធន៍លើពួកគេសម្គាល់ថានៅមានភាពបរិសុទ្ធឬទេ? ម្យ៉ាងវិញទៀត ការធ្វើតេស្តនេះក៏អាចដឹងពីស្នំដែលមានចិត្តផិតក្បត់បានដូចគ្នា។

ល័ក្ខណ៍ពណ៌ក្រហមសម្រាប់ធ្វើការពិសោធន៍
នៅក្នុងរឿងប្រវត្តិសាស្ត្រ ឬក្នុងអក្សរសិល្ប៍របស់ប្រទេសចិន ក៏មានកំណត់ត្រាពីពត៌មានលំអិតនៃព្រះបរមរាជវាំងផងដែរ។ មុននឹងអនុញ្ញាតិឲ្យស្រីក្រមុំចូលក្នុងព្រះរាជវាំង គេយកល័ក្ខណ៍ពណ៌ក្រហមដាក់លើដៃដើម្បីពិសោធន៍ព្រហ្មចារីរបស់ពួកគេ។ កាលណាស្នាមពណ៌ក្រហមនោះមិនរលាយបាត់មានន័យថាស្រីក្រមុំម្នាក់នោះនៅបរិសុទ្ធ។

នៅក្នុងសៀវភៅប្រវត្តិសាស្រ្តមួយបានសរសេរថា ប្រពៃណីនេះមានតាំងពីនៅក្នុងរាជវង្សហាន។ យោងទៅតាមរឿងរ៉ាវពិត ស្តេចហានបានបញ្ជាឲ្យអ្នកបម្រើស្រី ស្រីស្នំទាំងអស់ត្រូវចូលខ្លួនមកសាកល្បងវិធីនេះដើម្បីបង្ការរឿងផិតក្បត់ជាមុន។

ការប្រើវិធីនេះពិតជាមានប្រសិទ្ធភាពខ្លាំងណាស់ចំពោះនារីស្រីស្នំ ស្រីបម្រើ។ មុនដំបូងគេត្រូវឲ្យស្រីក្រមុំដែលត្រូវរើសចូលក្នុងវាំងត្រូវផ្ងារដៃឡើងម្តងម្នាក់ បន្ទាប់មកគេបង្តក់ទឹកពណ៌ក្រហមម្យ៉ាងនៅលើកំភួនដៃខាងស្តាំ។ នៅពេលភ្លាមៗ បើស្នាមក្រហមរលុបបញ្ជាក់ថានាងមិននៅបរិសុទ្ធទៀតឡើយ។
Comments
Post a Comment