
ដោយសារតែទប់កំហឹងមិនបាន ស្រ្តីជាប្រពន្ធជនជាតិវៀតណាមម្នាក់ បានលើកទ័ពមួយគ្រួសារ ព្រលះស្រីកំណាន់ប្តីរបស់ខ្លួន យ៉ាងចាស់ដៃទាំងននលគកនៅកណ្តាលផ្លូវ ក្រោយតាមទាន់ពួកគេទាំងពីរ កំពុងតែផ្អែមល្ហែមឡើងឋានសួគ៌លើគ្រែ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល៨ព្រឹក ថ្ងៃអាទិត្យ ទី៣ កញ្ញា សប្តាហ៍មុននេះ ស្ថិតក្នុងខេត្ត Vinh Phuc ប្រទេសវៀតណាម។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ស្រ្តីជាប្រពន្ធឈ្មោះ
Dong Lien
មានអាយុ៣៤ឆ្នាំ បានកើតការសង្ស័យទៅលើប្តីរបស់នាង ឈ្មោះ
Nghia Lien
អាយុ៣៥ឆ្នាំ ថាទំនងជាផិតក្បត់លួចលាក់ សាហាយស្មន់ជាមួយនឹងស្រីថ្មី ទើបបានជាប្តីនាងតែងតែដើរចោលផ្ទះ និងថែមទាំងមិនសូវអើពើជាមួយនាងដូចមុន។ រហូតទីបំផុតអត់ទ្រាំមិនបាន Dong នាងក៏បានសម្រេចចិត្ត នាំកូនៗទាំងបីនាក់របស់នាង រួមទាំងម្តាយក្មេងម្នាក់ផងនោះ ចុះតាមដានប្តី រហូតតាមទាន់នៅក្នុងផ្ទះ នារីជាស្រីកំណាន់ កំពុងតែផ្អែមល្ហែមជាមួយគ្នា យ៉ាងល្អូកល្អើននៅលើគ្រែតែម្តង។


នៅថ្ងៃកើតហេតុនាង Dong ជាប្រពន្ធ ក្រោយឃើញហេតុការណ៍យ៉ាងដូច្នេះ ខឹងក្តៅចិត្តយ៉ាងខ្លាំង ហើយភ្លាមៗនោះ ក៏ស្ទុះទៅចាប់អូសនារីជាស្រីកំណាន់ចេញមកកណ្តាលផ្លូវ វាយទាត់ធាក់មិនសំចៃដៃ ខណៈឯកូនៗទាំងបីរបស់នាងវិញ ខ្លះព្រួតគ្នាចាប់ហែកសម្លៀកបំពាក់របស់នាងរងគ្រោះ និងខ្លះចាប់កាត់សក់នាងផងដែរ។ រីឯស្រ្តីចំណាស់ជាម្តាយក្មេកវិញ បានត្រឹមឈរមើល និងឃាត់កូនប្រសារស្រីខ្លួនឯងតិចតួច ដើម្បីកុំឲ្យនាងប្រើហិង្សាធ្ងន់ធ្ងរជ្រុល ទៅលើនារីរងគ្រោះតែប៉ុណ្ណោះ។
សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកម្នាក់ឈ្មោះ
Tuyen Quang
និយាយថា គ្មាននរណាម្នាក់ហ៊ានចូលជួយនារីរងគ្រោះឡើយ ដោយសារតែខាងគ្រួសារស្រ្តីជាប្រពន្ធដើម បានស្រែកចំទាលជេរយ៉ាងខ្លាំងៗ ហើយក៏គ្មាននរណាម្នាក់ ដឹងទេថាមានរឿងអ្វីកើតឡើង ខាងណាខុសខាងណាត្រូវដែរ ទើបពួកគេបានត្រឹមតែឈរមើល មិនហ៊ានលូកដៃចូលជួយតែម្តង។
ទោះបីជាយ៉ាងណាក្តី រឿងរ៉ាវភ្លើងប្រចណ្ឌដ៏សាហាវនេះដែរ ក្រោយកើតហេតុ ខាងមន្រ្តីប៉ូលិសក៏បានចុះឃាត់ខ្លួន ស្រ្តីជាជនដៃដល់ និងបក្សពួក (កូនៗនិងម្តាយក្មេក) រួមទាំងនារីរងគ្រោះផងដែរ។
ប្រភពព័ត៌មាន ក៏បានរាយការណ៍ឲ្យដឹងដែរថា បច្ចុប្បន្នករណីហិង្សាខាងលើនេះ ត្រូវបានប៉ូលិសក្នុងតំបន់ បានរៀបចំសំណុំឯកសារពាក់ព័ន្ធ បញ្ជូលទៅឲ្យខាងស្ថានីយប៉ូលិសក្នុងស្រុក Binh Xuyen ដើម្បីចាត់ចែងធ្វើការស៊ើបអង្កេត និងសាកសួរជាបន្ត នូវដំណើរដើមទងរឿងហេតុ ដែលបានកើតឡើងផងដែរ ៕




Comments
Post a Comment