ខឹងមិត្តស្រីក្បត់ចិត្ត ខំប្រឹងផ្លាស់ប្តូរខ្លួនឯង រហូតទាល់តែបាន ក្បាលពោះ៦កង់ (មានវីដេអូ)



ជាការពិតណាស់ មិនថាតែបុរសឬស្រ្តីនោះទេ សម្ផស្សគឺជាផ្នែកមួយដ៏សំខាន់បំផុត ដែលគ្រប់គ្នាប្រាថ្នាចង់បាន នូវភាពស្រស់ស្អាត និងស្រស់សង្ហា ដើម្បីជាភាពទាក់ទាញមួយ ដល់ក្រសែភ្នែកមនុស្សនៅជុំវិញខ្លួន។

ជាពិសេស សម្រាប់អ្នកដែលមានដៃគូស្នេហាតែម្តង ប្រសិនណាបើមិនស្អាតទេ ប្រាកដជាភាគីម្ខាង ទើសទាល់ចិត្តជាមិនខាន។

ជាក់ស្តែង បើក្រឡេកមកមើលបុរសស្បែកខ្មៅ សញ្ជាតិអង់គ្លេសរូបនេះវិញ ដោយសារតែ រូបរាងមិនស្រស់សង្ហា ទើបទីបំផុតត្រូវមិត្តស្រី ដែលស្រលាញ់គ្នារាប់ឆ្នាំចាកចោល រហូតចុងក្រោយខឹងចិត្ត ខំប្រឹងផ្លាស់ប្តូរខ្លួនឯង ក្លាយជាបុរសសាច់ដុំធំៗ ជាមួយនឹងក្បាលពោះ៦កង់ ឡើងឡូយតែម្តង។

កម្លោះសង្ហាស្បែកខ្មៅរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក

Dwayne O'Connor

មានអាយុ២៦ឆ្នាំ មកពីទីក្រុង Derby ប្រទេសអង់គ្លេស។

លោក Dwayne ត្រូវបានគេរាយការណ៍ថា មានវិបត្តិផ្លូវចិត្តរឿងស្នេហាយ៉ាងខ្លាំង រហូតលែងចង់ធ្វើអ្វីទាំងអស់ បន្ទាប់ពីដឹងថា មិត្តស្រីដែលធ្លាប់តែស្រលាញ់គ្នា រយៈពេលជាង ៤ឆ្នាំកន្លងមក បែរជាប្រែក្រឡាស់ ក្បត់ចិត្តលោកទៅមានអ្នកថ្មីនៅនឹងភ្នែក ដែលអាចប្រហែលមកពីនាង មិនពេញចិត្តនូវរូបរាង និងមុខមាត់របស់លោក។ ពោលគឺមានន័យថា កន្លងមកគ្រាន់តែជា ស្នេហាបោកប្រាស់មួយតែប៉ុណ្ណោះ។







រូបភាព៖ លោក Dwayne O'Connor

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទោះបីជាយ៉ាងណាក្តី ក្រោយមានការជួយណែនាំ និងលើទឹកចិត្តពីមិត្តភក្តិ ទើបចាប់តាំងពីពេលនោះមក លោក Dwayne ក៏បានប្តេជ្ញាចិត្ត ថានឹងខំប្រឹងធ្វើយ៉ាងណាដើម្បីផ្លាស់ប្តូរខ្លួនឯង សម្រកគីឡូ ឲ្យទទួលបានរូបរាងស្រស់សង្ហា ដើម្បីជាការបញ្ឈឺចិត្តមិត្តស្រីរបស់លោកវិញ តាមរយៈការហាត់ប្រាណជាប់ជាប្រចាំថ្ងៃនេះតែម្តង។
រយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ ក្រោយបែកគ្នាពីសង្សារ លោក Dwayne បានសម្រកទម្ងន់បានរហូតដល់ទៅជាង ២២គីឡូក្រាម។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក លោក Dwayne បាននិយាយរៀបរាប់ថា ពីមុនលោកក៏ជាគ្រូបង្ហាត់កាយសម្បទាម្នាក់ នៅក្នុងតំបន់ដែរ។ ប៉ុន្តែក្រោយស្នេហាដើរដល់ចំណុចសូន្យ លោកក៏លែងចង់គិតពីអ្វីទាំងអស់ សូម្បីតែការងារក៏លោកមិនទៅធ្វើដែរ។ អារម្មណ៍លោកវិលវល់ គិតផ្តេសផ្តាស ញ៉ាំអាហារលែងខ្វល់ ពីសុខភាពខ្លួនឯង ជាហេតុកាន់តែធ្វើឲ្យរូបលោក ធាត់ឡើងគីឡូលើសដើម។

តែក្រោយមក ពេលដែលមិត្តភក្តិលោក ឃើញសភាពដុនដាបបែបនេះ ក៏បានជួយជំរុញចិត្តលោក ឲ្យគិតអ្វីដែលល្អសម្រាប់ខ្លួនឯង ទើបទីបំផុតលោកក៏បាន ងាកទៅហាត់ប្រាណវិញតែម្តង។

លោក Dwayneតែងតែហាត់ប្រាណ (Gym) ជារៀងរាល់ថ្ងៃ លេងកីឡាបាល់បោះ និងលើកអាល់ទ័រ ដើម្បីជួយរក្សាឲ្យបានសុខភាពល្អ និងរូបរាងស្រស់សង្ហា។ ជាពិសេស លោកទទួលទានអាហារបំប៉ន ឬថ្នាំវីតាមីន ជំនួយដល់ការហាត់ប្រាណ ដើម្បីបង្កើនកម្លាំងសាច់ដុំ និងសុខភាពល្អ ក៏ដូចជាទទួលទានរបបអាហារត្រឹមត្រូវ នឹងសម្បូរទៅដោយអាហារូបត្ថម្ភផងដែរ។

គួរឲ្យដឹងផងដែរ បច្ចុប្បន្នលោក Dwayne ក៏កំពុងតែមានគម្រោង ទៅចូលរួមប្រកួតប្រជែងកាយសម្បទា UKBFF Men ជាលើកដំបូងរបស់ខ្លួន របស់ចក្រភពអង់គ្លេស ដែលនឹងប្រព្រឹត្តធ្វើឡើងនៅចុងឆ្នាំនេះផងដែរ ៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖ 







រូបភាព៖ លោក Dwayne O'Connor






រូបភាព៖ លោក Dwayne O'Connor






រូបភាព៖ លោក Dwayne O'Connor






រូបភាព៖ លោក Dwayne O'Connor






រូបភាព៖ លោក Dwayne O'Connor






រូបភាព៖ លោក Dwayne O'Connor






រូបភាព៖ លោក Dwayne O'Connor







Comments