ការពិតតួអង្គសម្តែង “ឆាវ ឆាវ “ គឺជាអនុបណ្ឌិតសភា ភាពយន្តនិង ជាសាស្ត្រចារ្យភាពយន្តទើបសម្តែងសមយ៉ាងនេះ

គ្រាន់តែនិយាយពីឈ្មោះឆាវឆាវ ប្រិយមិត្ត មិត្តអ្នកអាន ប្រាកដជានឹកឃើញភ្លាមទៅដល់ខ្សែភាពយន្តបុរាណចិនបែបប្រវត្តិ សាស្ត្រ Three Kingdoms ដែលទស្សនិកជនខ្មែរហៅថា សាមកុក (នគរទាំងបី)។
តាមពិតទៅ ដូចដែលប្រិយមិត្ត បានដឹងហើយថា រឿង "សាមកុក" ត្រូវបានផលិតជាច្រើនលើកច្រើនសាររួចមកហើយ ហើយសាច់រឿងស្ទើរតែគ្មានកែប្រែនោះទេ ខណៈដែលតួអង្គមានការផ្លាស់ប្ដូររហូត។ អ្វីដែលយើង ចង់បង្ហាញមិត្តអ្នកអានថ្ងៃនេះ គឺតួអង្គឆាវឆាវដែលថតកាលពីឆ្នាំ២០១០ ដែលដឹកនាំដោយលោក Gao Xixi របស់ស្ថានីយទូរទស្សន៍ដ៏ល្បីរបស់ចិនគឺ CCTV។មិនខុសពី ភាពយន្តមុនៗនោះទេ តួអង្គឆាវឆាវ ដែលផលិតឡើងនៅឆ្នាំ២០១០ នេះ ត្រូវបានគេចាត់ទុកថា តួអង្គចរិតសម្បូរបែប ពោល ជាមនុស្សស្លូត កាច សាហាវ ចិត្តល្អ ឆ្លាតវៃ ពោរពេញដោយល្បិចកល យុទ្ធសាស្ត្រសង្គ្រាម និងចេះប្រើប្រាស់មនុស្ស តែមិនសូវមានគុណធម៌ និងមិនពូកែក្បាច់គុណនោះទេ។

តាមរយៈសាច់រឿង គេនៅមិនទាន់ភ្លេចទេថា ក្នុងរយៈពេលដែលទើបនឹងចាប់ផ្ដើមមានចលាចលនៃការច្បាំងដណ្ដើម គ្នាធ្វើធំពីបណ្ដាមេទ័ពជើងខ្លាំងទាំងឡាយនាចុងសម័យរាជវង្ស ហានខាងកើត ឆាវឆាវ មានឋានៈតូចទាប និងមានឥទ្ធិពលដ៏តិចតួចបំផុត។ ក៏ប៉ុន្តែ ដោយសារតែភាពឈ្លាសវៃ ទីបំផុតគេអាចបង្ក្រាបមេទ័ពទាំងនោះឱ្យចុះញ៉ម រហូតបង្រួបបង្រួមគ្នាតែមួយវិញបាន ហើយចុងក្រោយគេអាចក្តាប់បានអំណាចជាឧបរាជនៅនគរហានអស់ពេលជា ច្រើនឆ្នាំ។
កំណាព្យ និងទ្រឹស្តី មួយចំនួនប្រហែលជាទស្សនិកជនមួយចំនួននៅចងចាំមិនទាន់ភ្លេចនោះ ទេ ប្រសិនបើបានទស្សនាខ្សែភាពយន្តនេះពីវគ្គដំបូងរហូតដល់ចប់។ទ្រឹស្តីមួយដែលគេចាំមិនភ្លេច ហើយត្រូវបានទស្សនិកជនចាត់ទុកថា ទស្សនៈអមនុស្សធម៌របស់ឆាវឆាវ គឺនៅពេលឆាវឆាវច្រឡំសម្លាប់អ្នកភូមិគ្រួសារលីង អស់ជាង ១០នាក់ និងថែមទាំងបានសម្លាប់អ៊ំប៉សឺរ ដែលជាបងប្អូនធម៌របស់ឪពុកឆាវឆាវ (ត្រូវជាអ៊ំប្រុសឆាវឆាវ)។ ឆាវឆាវបាននិយាយនៅពេលនោះថា ៖

"…គឺព្រោះតែច្រឡំ ច្រឡំសម្លាប់ទៅហើយ ដូច្នេះត្រូវតែជម្រះស្មៅទាំងឫសតែម្ដង…"។
ឆាវឆាវ ថែមទាំងបានពោលទៀតថា៖
"ខ្ញុំសុខចិត្តក្បត់មនុស្សនៅក្នុងលោក តែមនុស្សនៅក្នុងលោកមិនអាចក្បត់ខ្ញុំបានទេ"
ពេលគេនឹកដល់រឿងនេះ គេមិនភ្លេចឡើយ
វីរបុរសដែលធ្វើឲ្យអ្នកផ្សេងកោតសរសេរមិន
បាននោះគឺ ជូកឺលៀង ឬ ខុងមីង។
តួ ជូកឺលៀង ក្នុងរឿងសាមកុកជានរណា?
អំពីតួអង្គឆាវឆាវ៖

ស៊េរីភាពយន្ត "សាមកុក" ផលិតក្នុងឆ្នាំ២០១០ ឆាវឆាវសម្ដែងដោយ Chen Jianbin បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ ជាតួសម្ដែង អ្នកដឹកនាំរឿង និងជាសាស្ត្រាចារ្យផ្នែកភាពយន្ត។ លោកបានសិក្សាផ្នែកភាពយន្តពីសាលាបណ្ឌិតសភាភាពយន្តមជ្ឈិម ចិន (Central Academy of Drama) ដោយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញនេះនៅឆ្នាំ១៩៩៤ និងថ្នាក់អនុបណ្ឌិតពីសាលាដដែលនៅឆ្នាំ១៩៩៨។ លោកបានបំពេញតួនាទីជាតារាសម្ដែងផង ជាសាស្ត្រាផ្នែកភាពយន្តផង និងជាអ្នកដឹកនាំរឿងផង។
លោកទើបនឹងដឹកនាំរឿងបានមួយរឿងប៉ុណ្ណោះ គឺ "Ni Shi Wo Ai Ren" (You Are My Love(r)) ឱ្យស្ថានីយទូរទស្សន៍ Hunan TV កាលពីឆ្នាំទៅមិញ។ ក្នុងភាពយន្តនេះលោកបានដឹកនាំការសម្ដែងផង និងដើរតួសម្ដែងផង។
និយាយពីអាជីពសម្ដែង តួអង្គឆាវឆាវម្នាក់នេះ បានសម្ដែងពីឆ្នាំ១៩៩៧ គឺរយៈពេលមួយឆ្នាំមុនបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកភាពយន្តពី សាលាបណ្ឌិតសភាភាពយន្តមជ្ឈិមចិន (Central Academy of Drama)។ ភាពយន្តដំបូងដែលលោកបានសម្ដែង គឺ Jing Gang Ai Qing Xian (京港爱情线) ជម្រៅស្នេហ៍ជីងកាន។

ក្នុងចំណោមភាពយន្តដែលលោកបានសម្ដែង ជាង ១០ រឿង រឿង "សាមកុក" បានធ្វើឱ្យតារាសម្ដែងម្នាក់នេះមានឈ្មោះបោះសំឡេងយ៉ាង ខ្លាំង ពោលគឺមិនត្រឹមតែនៅកម្ពុជាប៉ុណ្ណោះទេ នៅចិន កូរ៉េ និងបណ្ដាប្រទេសជាច្រើនទៀតក៏ចាប់ផ្ដើមស្គាល់តួអង្គឆាវឆាវ សម័យទំនើបនេះដែរ។ រឿងនេះ លោកបានទទួលពានតួសម្ដែងសមបំផុត (Best Actor Award) នៅឆ្នាំ២០១១ ពីកម្មវិធីប្រគល់ពានអន្តរជាតិ Seoul International Drama Awards រៀបចំនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ចំណែកនៅ ប្រទេសចិនវិញ រឿង "សាមកុក" នេះដែរ ក៏បានធ្វើឱ្យតារាសម្ដែងម្នាក់នេះ ទទួលបានពាន Person of the Year ពី TV Drama Awards Made in China រៀបចំឡើងដោយទូរទស្សន៍ Anhui Television ដែរ។
កាលពីឆ្នាំ២០០៦ Chen Jianbin ក៏ទទួលបានពានមួយដែរ គឺតារាសម្ដែងប្រជាប្រិយបំផុត (Most Popular Actor) ដែលមានឈ្មោះ Golden Eagle Television Awards លើកទី ២៣ តាមរយៈខ្សែភាពយន្ត Qiao Jia Da Yuan របស់ស្ថានីយទូរទស្សន៍ CCTV។ ក្រៅពានរង្វាន់ទាំងនេះ នៅមានពានជាច្រើនទៀត។
Chen Jianbin បានរៀបអាពាហ៍ពិពាហ៍ជាមួយ Jiang Qinqin នៅឆ្នាំ២០០៦ និងទទួលបានកូនប្រុសម្នាក់នៅឆ្នាំ២០០៧។
«ឆាវឆាវ» ស្ថិតក្នុងចំណោមអ្នកតស៊ូដ៏សំខាន់និងមានឥទ្ធិពលមួយរូបក្នុងអំឡុងចុងរាជវង្សហាននៃប្រទេសចិន ។
ឆាវឆាវបានស្លាប់ក្នុងឆ្នាំ២២០ គឺនៅចុងរាជវង្សហាន ។ ក្រោយមកកូនប្រុសរបស់ឆាវឆាវបានទម្លាក់ស្តេចហាន និងតែងតាំងខ្លួនឯងជាស្តេចត្រាញ់ ។
ឆាវឆាព្យាយាមច្បាំងដណ្តើមកាន់កាប់អាណាចក្រទាំងមូលឱ្យស្ថិតក្រោមចំណុះរបស់ខ្លួន ប៉ុន្តែ អ្វីៗមិនដូចបំណងឡើយ។ក្នុងអំឡុងពេលដ៏យូរអង្វែងនៃការខ្នះខ្នែងរបស់ឆាវឆាវ បានជួយច្បាំងបង្ក្រាបពួកបោះបោរក្នុងតំបន់ Yellow Turban និងបានបង្កើនអំណាចរបស់អាណាចក្រវ៉ៃ(Wei) ដែលខ្លួនបានកាន់ កាប់ ។ លើសពីនេះឆាវឆាវបានចម្បាំងពង្រីកអំណាចទ័ពរបស់ខ្លួន ដោយវាយដណ្តើមយកពីតំបន់ ឬខេត្តក្រុង តូចៗជាច្រើន បង្កើនការគ្រប់គ្រងព្រះរាជវាំង ហើយថែមទាំងផ្សព្វផ្សាយគោលនយោបាយនានាដើម្បីជួយផ្តល់ភាពរុងរឿងដល់ដែនដីដែលខ្លួនកំពុងកាន់កាប់ ។
ផ្នូររបស់ឆាវឆាវត្រូវគេរកឃើញនៅក្នុងភូមិ Xi gao Xue ក្នុងក្រុងអានយ៉ាង (Anyang County) ខេត្តហ៊័រណាន (Henan) ដែលបានទាក់ទាញអ្នកទេសចរពិភពលោកក្នុងឆ្នាំ២០០៩។


ឆាវឆាវ កើតក្នុងឆ្នាំ១៥៥នៅខេត្តអានហ៊ុយ(Anhui) ដោយចាប់កំណើតចំពេលដែលមានភាពវឹកវរទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ ចាប់ពីឆ្នាំ១៣៥តរៀងមកមានជម្លោះ និងអំពើការសម្លាប់គ្នាជាច្រើនកើតឡើងនៅក្នុងព្រះរាជវាំង ។
ក្នុងឆ្នាំ១៧៥ ឆាវឆាវបានក្លាយជាមន្ត្រីកងទ័ពមួយរូបនៅលុយ៉ាង (Luoyang) ។ នៅពេលដែលពួកបះបោរ Yellow Turban បញ្ឆេះភ្លើងសង្គ្រាមក្នុងឆ្នាំ១៨៤ ឆាវឆាវត្រូវបានបញ្ជូនទៅបង្ក្រាបពួកនោះ ។ ស្របពេលដែលមានការដណ្តើមអំណាចធ្វើឱ្យវឹកវរក្នុងព្រះបរមរាជវាំងក៏នាំឱ្យកាន់តែរីករាលដាលខ្លាំងឡើងនៃសង្គ្រាមស៊ីវិលតាមតំបន់រវាងកងទ័ពបះបោរ និងទ័ពតាមតំបន់គ្រប់គ្រងរបស់ស្តេចត្រាញ់ នីមួយៗ និងទ័ពហានរបស់ស្តេចផែនដី ។ ចាប់ពីពេលនោះមកកងទ័ពដែលគ្រប់គ្រងតាមតំបន់ ឬស្តេចត្រាញ់ នីមួយៗបានកើនឥទ្ធិពល ខ្លាំងឡើងៗជាងកងកម្លាំងរបស់ស្តេចហាន(ស្តេចផែនដី)ទៅទៀត ។ ក្នុងឆ្នាំ១៩៤មានគ្រោះទុរភិក្សដ៏ធំមានកើតឡើង ដោយសារសត្វកណ្តូបបំផ្លិចបំផ្លាញកសិផលរបស់ប្រជារាស្ត្រ ។ ក្នុងអំឡុងឆ្នាំ១៩៥ស្តេច Xian បានទៅជ្រកកោនជាមួយឆាវឆាវ ។ ស្តេចអង្គនេះរស់នៅស៊ូឆាង(Xuchang) ជាក្រុងមួយស្ថិតក្នុងចំណោមក្រុងក្នុងអាណាចក្រ ឬដែនដីឆាវឆាវគ្រប់គ្រង ។
ឆាវឆាវ បានប្រើអំណាចរបស់ស្តេច និងឈ្មោះរបស់ស្តេចផែនដី និងមានព្រះរាជសារតែងតាំងជាមេទ័ពផងដែរ ។ ឆាវឆាវ បានប្រមែប្រមូលទាហានមករួមគ្នាដែលរាប់ទាំងកម្លាំងទ័ពពួកបះបោរ១ម៉ឺននាក់ផង ។ នៅគ្រានោះហើយដែលមានការចម្បាំងគ្នានៅតំបន់ផ្សេងៗទូទាំងមហានគរ ។
ក្នុងឆ្នាំ២០០ស្តេចត្រាញ់គ្រប់គ្រងភាគខាងជើង យៀន សាវ (Yuan Shao) បានដឹកនាំទ័ពចំនួន១០ម៉ឺននាក់ទៅវាយប្រហារស៊ូឆាង(Xuchang) ។ ឆាវឆាវបានជួបនឹងកងទ័ពរបស់យៀន សាវ ខណៈខ្លួនមានទ័ពត្រឹមតែ២ម៉ឺននាក់ប៉ុណ្ណោះនៅទន្លេលឿង ។ ទ័ពអ្នកទាំងពីរនេះបានផ្អាកដំណើររុលទៅមុខមួយរយៈ ហើយបន្ទាប់មកទ័ពរបស់ឆាវឆាវ ក៏បានយកឈ្នះខណៈពេលពួកគេលួចវាយប្រហារការផ្គត់ផ្គង់ស្បៀងរបស់យៀន សាវ ។
នៅឆ្នាំ២០៧ឆាវឆាវបានគ្រប់គ្រងតំបន់ភាគខាងជើងនៃទន្លេ Yangtze ។
ចំណែក លីវ ប៉ី គឺជាអ្នកគ្រប់គ្រងដែនដី ស៊ូ ហាន (Shu Han) ក្នុងតំបន់ទិសនីរតីជុំវិញស៊ីឈួន (Sichuan) និងស៊ុន ឈៀន(Sun Quan) ជាអ្នកដឹកនាំគ្រប់គ្រងតុង អ៊ូ (Dong Wu) ដែលស្ថិតនៅតំបន់ភាគអាគ្នេយ៍ ។ក្នុងឆ្នាំ២០៨ ឆាវឆាវ ទទួលបានជោគជ័យក្នុងការពង្រីកទឹកដីរបស់ខ្លួន និងការវាយបង្ក្រាបសត្រូវ ។ ទាហានឆាវឆាវនិយាយថា កងទ័ពធំរបស់ខ្លួនមានប្រហែល២០ម៉ឺននាក់បានច្បាំងជាមួយសត្រូវ៥ម៉ឺននាក់ដែលមានការរួមគ្នារវាងទ័ពស៊ុនឈៀន និងលីវ ប៉ី(ជូ គ័រលាង ដឹកនាំទ័ព) ។ នៅគ្រានោះដែរទ័ពរបស់ឆាវឆាវត្រូវបានដុតកម្ទេចដោយភ្លើង ៕


Comments
Post a Comment