ឃើញសង្ហាបែបនេះ តែរឿងរៀន មិនភ្លេចទេ ព្រឹកនេះ ចិត្រាតូច បានទទួលសញ្ញាប័ត្រហើយ!



ភ្នំពេញ៖

 ទីនទីន តារាសម្តែងវ័យក្មេងពន្លកថ្មី កំពុងទទួលបានប្រជាប្រិយភាពខ្លាំង តាមរយៈការសម្តែងរបស់ខ្លួន នៅក្នុងរឿង

«សិសិររដូវក្នុងបេះដូង»

ដែលទើបបញ្ចប់ការដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ កាលពីថ្មីៗនេះ។

ជាក់ស្ដែងព្រឹកនេះ ក៏ជាថ្ងៃដ៏ពិសេសមួយ សម្រាប់កម្លោះសង្ហារូបនេះ​ ព្រោះតែងខ្លួន ត្រៀមទទួលសញ្ញាប័ត្រជាផ្លូវការ ជាមួយមិត្តរួមថ្នាក់ដទៃទៀតនេះបើតាមរូបភាព ដែលលោក បានបង្ហោះក្នុងគណនី (IG) របស់ខ្លួន។

ជាមួយទឹកមុខ ញញឹមស្រស់ របស់តារាសម្ដែងប្រុសម្នាក់នេះ គឺបានបង្ហាញពីមោទនភាព មួយសម្រាប់ខ្លួន និងក្រុមគ្រួសារ ព្រោះនេះមិនមែនជារឿងងាយទេ ដែលលោកត្រូវធ្វើការងារផង រៀនផងបែបនេះ។  ហើយនេះក៏ជាជោគជ័យយ៉ាងធំ ខណៈដែលការងារសិល្បៈរបស់លោក កំពុងតែមានទីផ្សារខ្លាំងឡើងជាលំដាប់៕







ឈុតក្នុងរឿង«សិសិររដូវ ក្នុងបេះដូង»






ឈុតក្នុងរឿង«សិសិររដូវ ក្នុងបេះដូង»






ចិត្រាតូច






ចិត្រាតូច ទទួលបានសញ្ញាប័ត្រ ហើយព្រឹកនេះ






ចិត្រាតូច ទទួលបានសញ្ញាប័ត្រ ហើយព្រឹកនេះ






ចិត្រាតូច ទទួលបានសញ្ញាប័ត្រ ហើយព្រឹកនេះ

Comments