អស់បញ្ហាហើយថ្នាំ​សម្រើប​ធម្មជាតិ​អាច​ជួយ​មនុស្សស្រី​អសមត្ថភាព​ផ្លូវភេទបានយ៉ាងមានប្រសិទ្ធភាព



មិនចាំ​បាច់ត្រូវ​រកមើល​ថ្នាំ ឬផ្លាស់​ប្តូរអ័រម៉ូន ដើម្បី​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​អ្វីទៀត​ឡើយ។ ឱសថធម្ម​ជាតិ​ព្យាបាល​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​អាច​ជួយ​ដល់​ស្ត្រីបាន ដោយ​មិនចាំបាច់​ប្រើ​សារធាតុគីមី​ឡើយ។




ធ្វើលំហាត់យូហ្គាយូហ្គាអាចជួយ​ពង្រឹង​រាងកាយ និងចិត្ត ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។ យោងតាម​ការសិក្សា​ថ្មីមួយ​ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ឱសថ​ផ្លូវភេទ​បាន​ឱ្យ​ដឹងថា ការធ្វើ​យូហ្គា​បានទៀង​ទាត់​អាច​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់ស្ត្រី។



ក្រោយរយៈពេលត្រឹមតែ ១២សប្តាហ៍ បន្ទាប់ពី​ធ្វើយូហ្គា, ដំណើរនៃ​ការ​រំលាយ​អាហារ និងលំហូរ​ឈាម​ពេញ​ទាំង​ខ្លួន​ប្រាណ​នឹងកាន់​តែប្រសើរ​ឡើង ជាពិសេស​សរីរាង្គ​ត្រគាក ដូច្នេះ​មាន​ការពង្រឹង​ច្រើន​ទៅលើស​ម្រើប បង្កើន​ការ​បញ្ចេញ​ជាតិ​ប្រេង។



អាហារពេល​ល្ងាចដ៏​រ៉ូមែនទិចប្រសិនបើអ្នកចង់បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ ជួបគ្នា​ញ៉ាំអាហារ​ពេល​ល្ងាច​ជាមួយគ្នា។ ជាទូទៅ អាហារ​សមុទ្រ​ជាអាហារ​ដ៏ល្អបំផុត​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ ព្រោះវា​មាន​ផ្ទុកនូវ​អាស៊ីត​ខ្លាញ់​អូមេហ្គា-៣។វត្តមាន​នៃអាស៊ីត​អាមីណូ​ក្នុង​អាហារ​អាច​ជួយ​បង្កើន​អ័រម៉ូន​តេសតូស្តេរ៉ូន អ័រម៉ូនភេទ ទាំងបុរស និងស្ត្រី។



ហើយ​រុក្ខជាតិ​ហិរមួយ​ចំនួន​ដូចជា បន្លែ​សឺលើរី ក៏អាច​ជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់​ស្ត្រី​ផងដែរ។អាហារ​មួយ​ចំនួន​ដូចជា ផ្សិត​លាយ​ជាមួយ​ស្រាអាច​ជួយ​ឱ្យរាង​កាយ​បញ្ចេញ​អារម្មណ៍​ជម្រុញ​ដល់​សភាវគតិ​នៃ​ផ្លូវភេទ។



ឬត្រសក់ និងដើម​ឈើអែម​អាច​ជួយ​បង្កើន​ក្តីសុខ​ពេល​រួមភេទ​របស់​ស្ត្រី។ស្រាក្រហមតាមការសិក្សាលើស្ត្រី​ចំនួន ៧៩៨នាក់​បាន​បង្ហាញថា ទទួលទាន​ស្រាក្រហម ១កែវជា​ប្រចាំ​នឹងជួយ​បង្កើន​ចំណង់​តណា្ហ​ផ្លូវភេទ ពង្រឹង​ដល់​ទឹករំអិល​ក្នុង​ទ្វារមាស និងមុខងារ​ផ្លូវភេទ ព្រមទាំង​ការសម្រេច​ទឹកកាម​របស់ស្ត្រី។



កាហ្វេក៏ត្រូវបានគេចាត់​ទុកថា ជាថ្នាំ​សម្រើបដែរ។ វាមាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម ជួយ​ឱ្យ​សម្រស់​ក្មេង​ជាងវ័យ និង​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ។នំសូកូឡាខ្មៅយោងតាមការស្រាវជ្រាវ​បាន​បង្ហាញថា ស្ត្រីដែល​ទទួលទាន​នំសូកូឡា​ជារៀង​រាល់ថ្ងៃ អាច​ជួយ​ពង្រឹង​ចំណង់​តណ្ហា​ផ្លូវភេទ។សូកូឡាមានផ្ទុកនូវធាតុ​គីមី​ម្យ៉ាង​ហៅថា ផេនីធីឡាមីន (phenethylamine) អាច​ជួយ​សម្រួល​អារម្មណ៍​របស់ស្ត្រី កម្ចាត់​ជាតិ​ពុល​ចេញពី​ក្នុងខ្លួន និងធ្វើ​ឱ្យ​អារម្មណ៍​កាន់តែ​រីករាយ។



វាបញ្ចេញនូវសារធាតុ​សេរ៉ូតូនីន​ជួយ​កាត់​បន្ថយ​ភាព​តានតឹង កាត់​បន្ថយ​ភាព​រាំងស្ទះ និង​ជម្រុញ​ដល់​ចំណង់​តណ្ហា​ផ្លូវភេទ។ម៉ាស្សាដោយ​ប្រើប្រេង​ធម្មជាតិឈានចូលដល់ស្ត្រីវ័យ ៤០ឆ្នាំ វាជា​ពេលត្រូវ​សិក្សា​ឡើងវិញ​ពីក្តីស្រឡាញ់​ជាមួយគ្នា ការម៉ាស្សា​ថ្នមៗ។



កម្តៅខ្លួន​ប្រាណ​ជាមួយ​នឹងប្រេង អាចជួយ​បង្កើន​អារម្មណ៍ និងភាព​កក់ក្តៅ អាចជួយ​បង្កើន​ចំណង់​តណ្ហា​ផ្លូវភេទ​របស់ស្ត្រី បង្កើន​សម្រើប និងក្តីសុខ​នៅពេល​រួមភេទ។ប្រេងមួយចំនួន​មាន​ផ្ទុកនូវ​អាស៊ីត​ហ្គាម៉ា-លីណូឡេនិច (អាស៊ីត​ខ្លាញ់​អូមេហ្គា-៦) អាច​បំប្លែង​ទៅជា​អ័រម៉ូន​ប្រូស្តេហ្គេនឌីន ជា​សមាសធាតុ​ដែល​អាច​បង្កើន​លំហូរ​ឈាម និង​ពង្រឹង​ទំនាក់​ទំនង​របស់​សរសៃ​ប្រសាទ។ការធ្វើតេស្តមួយ​ចំនួន​បាន​បង្ហាញថា អារម្មណ៍​ពុះកញ្ជ្រោល​ចាប់ផ្តើម​កើតឡើង​ក្រោយ​រយៈពេល​ពី ៥-៣០នាទី​បន្ទាប់ពី​ប្រើប្រេង​ម៉ាស្សារួច៕

Comments