ភ្នំពេញ៖
តារាកំប្លែងល្បីល្បាញ នាយចយ កាលពីយប់មិញនេះ បានបញ្ចប់ពិធីរៀបការរបស់ខ្លួនបានដោយជោគជ័យហើយ ជាមួយនឹងភរិយារូបស្រស់វ័យក្មេងឈ្មោះ ក្វាន់ឌី ដែលទើបតែមានអាយុ ១៨ ឆ្នាំប៉ុណ្ណ៉ោះ។
ទន្ទឹមនឹងនេះផងដែរ ក៏មានភ្ញៀវកិត្តិយសប្រុសស្រី ដែលសុទ្ធតែជាអ្នកមានមុខ មានមាត់ នៅក្នុងសង្គម មកចូលរួមនៅក្នុងមង្គលការនាយចយ និងភរិយាយ៉ាងច្រើនកុះករ ដោយរួមមានទាំងវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ហ៊ុន ម៉ាណែត អភិបាលក្រុង និងមន្រ្តីរាជការធំៗ ជាច្រើននាក់ទៀតផង។
ឃើញភ្ញៀវកិត្តិយសមកចូលរួមអបអរសាទរ នៅក្នុងពិធីមង្គលការខ្លួនច្រើនបែបនេះ ធ្វើឱ្យនាយចយមានចិត្តរំភើបរីករាយសប្បាយយ៉ាងខ្លាំង រហូតដល់ស្រក់ទឹកភ្នែកចុះដោយមិនដឹងខ្លួន ពេលឡើងនិយាយថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមកចូលរួមមង្គលការខ្លួន។
ជាពិសេសនោះគឺ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី និងការចូលរួមពីសំណាក់តារាកំប្លែងលោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលជាអ្នកមានគុណដ៏ធំធេងមិនអាចកាត់ថ្លៃរបស់នាយចយ៕
សូមជូនពរឱ្យនាយចយ និងភរិយា រស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខ និងកសាងគ្រួសារមួយ ដែលពោរពេញទៅដោយសុភមង្គលផងដែរ៕
ទស្សនាវីដេអូ និងរូបភាពខាងក្រោមនេះដោយមេត្រី៖
Comments
Post a Comment