តោះចង់ដឹងអត់ ថាតារាសម្តែងប្រុសល្បីៗឈ្មោះប្រចាំប្រទេសថៃទាំង ៦ រូបនេះស្រលាញ់នារីបែបណា?



តារាថៃ៖ តារាសម្តែងប្រុសល្បីៗឈ្មោះប្រចាំប្រទេសថៃទាំង ៦ រូបនេះ កំពុងតែមានការគាំទ្រខ្លាំងពីសំណាក់មហាជន ដោយខ្សែភាពយន្តនីមួយៗដែលពួកគាត់បានសម្តែងសុទ្ធសឹងតែទទួលបានជោគជ័យ។ យ៉ាងណាមិញ មានបណ្ដាអ្នកគាំទ្រជាច្រើន ដែលមានការចាប់អារម្មណ៏ចង់ដឹងរឿងរ៉ាវពីជីវិតឯកជនរបស់ពួកគាត់ ជាពិសេសរឿងបញ្ហាបេះដូងនេះតែម្ដង។ តោះ បើចង់ដឹងថាតារាប្រុសទាំងនេះស្រលាញ់ និងចូលចិត្តនារីបែបណានោះ សូមមកចូលរួមអានទាំងអស់គ្នានៅខាងក្រោមនេះ៖

1. Nadech Kugimiya

តារាប្រុសរូបនេះចូលចិត្តនារីដែលមានរូបសម្រស់ស្រស់ស្អាត និងមានលក្ខណៈពិសេស ដែលមានភ្នែកស្រស់ស្អាតដូចជាភ្នែកររបស់គាត់។




2. Mark Prin
តារាប្រុសរូបនេះចូលចិត្តនារី ដែលមានរូបរាងស្អាត មានកម្ពស់ខ្ពស់ មានស្បែកស និងមានភ្នែកស្អាត។




3. Boy Pakorn
តារាប្រុសរូបនេះមិនចូលចិត្តនារីណា ដែលបញ្ចាញរូបរាងដ៏ស៊ីចស៊ីរបស់ខ្លួន ទៅកាន់សាធារណៈជន ហើយគាត់ក៏ចូលចិត្តនារីដែលស្រលាញ់គ្រួសាររបស់គាត់ផងដែរ។




4. Weir Sukollawat
តារាប្រុសរូបនេះចូលចិត្តនារីបែបមានកម្ពស់ខ្ពស់ វៃឆ្លាត និងមានអាយុក្មេងជាងគាត់។




5. James Jirayu
តារាប្រុសរូបនេះចូលចិត្តនារី ដែលមានទេពកោសល្យ វៃឆ្លាត ហើយយកយល់គ្នាទៅវិញទៅមក។




6. James Ma
តារាប្រុសរូបនេះចូលចិត្តនារីថៃ ពីព្រោះនារីទាំងនោះ គេមានសុជីវធម៌ មានមន្តស្នេហ៍ និងវៃឆ្លាត ជាពិសេសគាត់ក៏ស្រលាញ់នារីដែលមានសក់ស្អាតផងដែរ។




Comments