កម្មវិធីល្បែងកម្សាន្តចម្លែកៗលើកញ្ចក់ទូរទស្សន៍ជប៉ុន ឃើញហើយអស់ពាក្យនិយាយតែម្ដង



ជប៉ុនត្រូវបានគេចាត់ទុកថាជាប្រទេសដែលចូលចិត្តបង្កើតនូវអ្វីប្លែកៗ ដែលពិភពលោកនឹកស្មានមិនដល់ ។ ក៉ំថាឡើយដល់ទៅរបស់ផ្សេងៗ សូម្បីតែកម្មវិធីទូរទស្សន៍របស់ប្រទេសមួយនេះក៏មានលក្ខណៈខុសប្លែកពីគេដែរ ហើយនេះគឺជាកម្មវិធីល្បែងកម្សន្តលើកញ្ចក់ទូរទស្សន៍ទាំង ៧ ដែលមានតែនៅជប៉ុន្តែមួយគត់ ហើយបើសិនជាអ្នកបានឃើញប្រាកដជារកពាក្យអ្វីនិយាយមិនចេញជាក់ជាមិនខាន ។

១  "Candy or Not Candy?"

អ្នកចូលរួមលេងនៅក្នុងកម្មវិធីនេះបានភ្លក់គ្រប់រស់ជាតិទាំងអស់មិនថារុក្ខជាតិ ឈើច្រត ស្បែកជើង តុ កញ្ចក់ ឬ វត្ថុប្រើប្រាស់ផ្សេងៗទៀត ហើយការធ្វើដូចនេះគឺដើម្បីស្វែងរកការពិតថានោះគឺជាស្ករគ្រាប់ ឬ ក៏ជារបស់ពិត ដោយសារតែនៅក្នុងកម្មវិធីនោះគេបានផលិតស្ករគ្រាប់ទៅជារូបរាងនៃរបស់ប្រើប្រាស់ផ្សេងៗ ។ បើអ្នកសំណាងអ្នកអាចនឹងប៉ះស្ករគ្រាប់ ប៉ុន្តែបើស៊យវិញ ប្រាកដជាជៀសមិនផុតពីរបស់ពិតនោះទេ ។
















 
២ Girls versus Lizard

អ្នកដឹងហើយថាមនុស្សស្រីភាគច្រើនខ្លាចជីងចក់ខ្លាំងណាស់ នេះជីងចក់ទំហំតូចផង ចុះទំរាំដង្កួតទៀតនោះ ប្រាកដណាស់គឺកាន់តែខ្លាចទៅទៀត ។ ប៉ុន្តែល្បែងទូរទស្សន៍មួយនៅក្នុងប្រទេសជប៉ុន តម្រូវឲ្យមនុស្សស្រីត្រូវលេងជាមួយនឹងសត្វដង្កួត ។ ចង់ដឹងថាគេលេងបែបណានោះសូមទស្សនាវីដេអូ ៖




៣ Find the Chair
បើគ្រាន់តែស្ដាប់ឈ្មោះកម្មវិធី អ្នកប្រហែលជាគិតថាវាគ្មានអ្វីដែលពិបាកនោះទេ ប៉ុន្តែជាក់ស្ដែងវាមិនងាយស្រួលដូចជាឈ្មោះឡើយ ដោយអ្នកចូលរួមលេងត្រូវបិទមុខ ហើយត្រូវរត់ទៅរកកៅអីអង្គុយ ។ ភាគច្រើននៃអ្នកដែលចូលរួមលេងកម្មវិធីមួយនេះគឺត្រូវរងកម្មបន្តិចហើយ ដោយសារតែពេលខ្លះត្រូវរត់បុកកៅអីអង្គុយក៏មាន ។




៤ Enjoy your meal!
គ្រាន់តែស្ដាប់ឈ្មោះកម្មវិធីភ្លាម អ្នកចូលចិត្តញ៉ាំប្រាកដជាចង់ចូលរួមមិនខាន ប៉ុន្តែបើសិនជាអ្នកបានឃើញពីរបៀបលេងប្រាកដជាផ្លាស់ប្ដូរចិត្ត ១៨០ ដឺក្រេជាក់ជាមិនខាន ។

កម្មវិធីនេះតម្រូវអ្នកអ្នកចូលរួមលេងពីរនាក់យកមាត់បៀមបំពងម្ខាងម្នាក់ ហើយត្រូវផ្ល៉ំសត្វដែលនៅក្នុងបំពងនោះឲ្យចូលមាត់ដៃគូប្រកួត ហើយភាគច្រើននៃសត្វដែលគេដាក់ក្នុងបំពងនោះគឺជាសត្វគួរឲ្យខ្ពើម ។








៥ Slippery Ladder
វាជាកម្មវិធីកម្សាន្តមួយដ៏ពេញនិយមនៅក្នុងប្រទេសជប៉ុន ហើយវាក៏ជាកម្មវិធីដែលធ្វើឲ្យអ្នកទស្សនាមិនអាចទប់សំណើចបានផង នៅពេលដែលបានទស្សនាវា ។




៦ Big Wash
សាកស្រមៃទៅមើលថាអ្នកនឹងមានអារម្មណ៍បែបណា បើសិនជាគេឲ្យយកមីមួយចានទៅអង្គុយញ៉ាំនៅក្នុងទូមួយដែលមានរូបរាងដូចជាទូបោកខោអាវ ហើយត្រូវគេបង្វិលដូចខោអាវនៅក្នុងម៉ាស៉ីន ។ បើសិនជាអ្នកគិតថាគ្មានបញ្ហា អ្នកប្រហែលជាអាចមានសំណាងឈ្នះក្នុងការប្រកួតក្នុងកម្មវិធីដ៏ល្បីរបស់ជប៉ុនមួយនេះ ។




៧  Bless you!



ល្បែងមួយនេះអាចថាស្រួលក៏បាន ពិបាកក៏បាន ដោយវាតម្រូវឲ្យអ្នកលេងត្រូវតែធ្វើឲ្យយ៉ាងឲ្យខ្លួនឯងកណ្ដាស់ កាន់តែឆាប់កាន់តែល្អ អ្នកចូលរួមលេងភាគច្រើនបានយកក្រដាសរុកចូលច្រមុះរបស់ខ្លួនថ្នមៗដើម្បីឲ្យកណ្ដាស់ ដោយអ្នកខ្លះចំណាយពេលត្រឹមតែ ២ ៣ វិនាទី ឯខ្លះវិញរាប់នាទីក៏មាន ។

Comments