
អាមេរិក៖ Cryptocurrency
គឺជារូបិយប័ណ្ណឌីជីថលមួយប្រភេទ ដែលកំពុងតែមានឈ្មោះល្បីល្បាញក្នុងពេលបច្ចុប្បន្ន។
សព្វថ្ងៃនេះ មានមនុស្សជាច្រើនក៏កំពុងតែ វិនិយោគប្រាក់របស់ខ្លួន ទៅលើវិស័យមួយនេះ ដោយសារតែ តម្លៃរបស់ Bitcoin មានការកើនឡើងយ៉ាងឆាប់រហ័ស សឹងមិនគួរឲ្យជឿ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះដែរ យុវជនម្នាក់ឈ្មោះ
Eddy Zillan
បានបង្ហើបថា គេបានប្រើប្រាក់សន្សំរបស់ខ្លួនទាំងប្រថុយប្រថាន ដើម្បីវិនិយោគនៅក្នុងរូបិយប័ណ្ណឌីជីថលមួយនេះ។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា នៅពេលដែលយុវជនរូបនេះមានអាយុ ១៥ឆ្នាំ រូបគេបានប្រើប្រាស់ប្រាក់ចំនួន ១០០ដុល្លារអាមេរិកប៉ុណ្ណោះ ដើម្បីបើកគណនីមួយនៅលើ Coinbase ។
ត្រឹមតែរយៈពេលមួយថ្ងៃសោះ តម្លៃ Bitcoin របស់គេ បានកើនឡើងរហូតដល់ទៅ ១០ភាគរយ ដែលធ្វើឲ្យ Eddy អាចមានលទ្ធភាព វិនិយោគជាបន្តបន្ទាប់រហូតដល់ថ្នាក់ ហ៊ានចំណាយដើមទុនអស់ ១២,០០០ដុល្លារអាមេរិក។
ពិតជានឹកស្មានមិនដល់ ក្រោយមកត្រឹមតែមួយឆ្នាំសោះ រូបិយប័ណ្ណឌីជីថលទាំងអស់របស់កម្លោះសង្ហារូបនេះ បានឡើងថ្លៃរហូតដល់ទៅ ៣៥០,០០០ដុល្លារអាមេរិក ដែលអាចធ្វើឲ្យគេក្លាយខ្លួន ជាសេដ្ឋីវ័យក្មេងម្នាក់ មានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។
ថ្លែងប្រាប់កាសែតក្នុងស្រុក Eddy Zillan បានឲ្យដឹងថា ក្នុងពេលនេះ ទ្រព្យសម្បត្តិរបស់គេ មានសរុបជាងមួយលានដុល្លារអាមេរិកហើយ ៕







Comments
Post a Comment