ហាងកាហ្វេមួយនៅថៃ កំពុងតែអាសន្នធំ ក្រោយបែកធ្លាយរូបភាព និងវីដេអូឃ្លីប អ្នករត់តុ ស្លៀកពាក់កប់ពេក (មានវីដេអូ)



ថៃ៖

ម្ចាស់ហាងកាហ្វេមួយកន្លែង ក្នុងប្រទេសថៃ ថ្មីៗនេះកំពុងតែត្រូវបានខាងប៉ូលិសជំនាញ ធ្វើការការពិចារណាលើការចោទប្រកាន់ ក្រោយបែកធ្លាយរូបភាព និងវីដេអូឃ្លីប របស់អ្នករត់តុស្រីៗ ក្នុងឈុតសម្លៀកបំពាក់មិនសមរម្យ ដែលជាមូលហេតុបង្កឲ្យប៉ះពាល់ដល់មជ្ឈដ្ឋានសង្គម។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ហាងកាហ្វេខាងលើនេះ មានយីហោថា

«Coffe On Day»

 មានទីតាំងស្ថិតក្នុងស្រុក Sattahip ខេត្ត Chonburis ប្រទេសថៃ។

ហាងកាហ្វេនេះត្រូវបានគេរាយការណ៍ថា បានជួលតារាម៉ូដែលស្រី សាច់សខ្ចីដូចបណ្ដូលចេក ដើមទ្រូងមូលក្លុំ មករត់តុបម្រើភ្ញៀវ ដោយការស្លៀកពាក់មិនធម្មតា ស៊ិចស៊ីលេចលើលេចក្រោម ស្ទើរតែបង្ហាញចេញទាំងល្វែង បង្កឲ្យមានភាពចម្រូងចម្រាស និងរិះគន់យ៉ាងខ្លាំង ក្រោយរូបភាពប៉ុន្មានសន្លឹក និងវីដេអូឃ្លីប ត្រូវបានគេថតបង្ហោះចែកចាយលើអីុនធើណែត។







រូបភាព៖ នារីជាអ្នករត់តុ ក្នុងឈុតដ៏ស៊ិចស៊ី

យ៉ាងណាមិញ បើយោងតាមការអះអាង ពីនារីសាច់សខ្ចី នាង
Janae

និង

Ming

បានរៀបរាប់ប្រាប់ថា ចំពោះមូលហេតុដែលពួកនាងសម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារតែ ថៅកែរបស់ពួកនាងត្អូញត្អែរថា ហាងកាហ្វេឥឡូវហាក់ស្ងាត់ភ្ញៀវយ៉ាងខ្លាំង ក៏ព្រោះតែវានៅឆ្ងាយពីទីក្រុង ទើបទីបំផុតពួកនាងក៏បានស្នើសុំថៅកែ ស្លៀកពាក់ឈុតស៊ិចស៊ីបែបនេះ ថតជារូបភាព និងវីដេអូឃ្លីប បង្ហោះចែកចាយដើម្បីទាមទារចំណាប់អារម្មណ៍ពីអតិថិជន។ ចំណែកឯថៅកែរបស់នាង ក៏បានឯកភាព និងអនុញ្ញាតឲ្យពួកនាងធ្វើបែបនេះ ដោយមិនទាមទារ ឬចង់បានប្រាក់ឧត្ថម្ភបន្ថែមអីឡើយ។

នាង Janae បានរៀបរាប់ឲ្យដឹងទៀតថា ពួកនាងពិតជាមិនដឹងសោះថា ការធ្វើបែបនេះវាខុសឆ្គងទៅនឹងច្បាប់នោះទេ។ ហើយពួកនាងក៏សុំទោសមហាជនផងដែរ ប្រសិនណាបើពួកនាងបានធ្វើឲ្យប៉ះពាល់ដល់សង្គម។

បើទោះបីជាយ៉ាងណាក្តី យោងតាមសេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា លោកស្នងការ

Thanachai Usakit

ប្រចាំនៅក្នុងតំបន់ បានមានប្រសាសន៍ថា មន្រ្តីប៉ូលិសបានកោះហៅនារីរូបស្អាតជាអ្នករត់តុ និងម្ចាស់ហាងកាហ្វេ ដើម្បីធ្វើការសាកសួរ និងរៀបចំរបាយការណ៍រួចហើយ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

លោកស្នងការបានឲ្យដឹងថា រូបភាពទាំងនោះ ត្រូវបានគេចាត់ទុកថា ជាការរំលោភបំពានលើច្បាប់គ្រប់គ្រងឧក្រិដ្ឋកម្មកុំព្យូរទ័រ (Computer Act ទាក់ទងនឹងការផ្សាយលើអីុនធើណែត) ជាសាធារណៈក្នុងប្រទេស។

ការល្មើស ឬរំលោភបំពានច្បាប់នេះ អាចនឹងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ចាប់ពី៥ឆ្នាំឡើងទៅ នឹង/ឬពិន័យ ជាប្រាក់ចាប់ពី ១០០,០០០បាត (ប្រហែលជា ៣,១៧១ដុល្លារអាមេរិក) ផងដែរ។







រូបភាព៖ នារីជាអ្នករត់តុ ក្នុងឈុតដ៏ស៊ិចស៊ី

ដោយឡែក លោក
Prasong Sukkorn

វ័យ៥០ឆ្នាំ ជាម្ចាស់ហាងកាហ្វេ

«Coffe On Day»

ខាងលើនេះ ក៏បាននិយាយដែរថា រូបភាព និងវីដេអូឃ្លីប ដែលលោកបានបង្ហោះចែកទាំងអស់នោះ គឺគ្រាន់តែជាការផ្សព្វផ្សាយមួយ មិនមានគោលបំណងបង្ហាញពីភាពស៊ិចស៊ី ធ្វើឲ្យគ្រប់គ្នាក្តៅក្រហាយ និងប៉ះពាល់ដល់សង្គមនោះឡើយ។

លោកបន្តថា ចំពោះគំនិតទាំងនេះ គឺជាការនឹកឃើញ និងបានស្នើសុំធ្វើវា ពីសំណាក់តារាម៉ូដែលស្រីទាំងពីរដួង ដែលជាអ្នករត់តុនៅហាងរបស់លោក ក្នុងគោលបំណងដើម្បីជួយផ្សព្វផ្សាយ ឬប្រូម៉ូតហាង ឲ្យទាក់ទាញភ្ញៀវតែប៉ុណ្ណោះ។

បើទោះបីជាថៅកែហាងរូបនេះ នៅតែអះអាងថា ខ្លួនមិនមានបំណងអាក្រក់បំពុលសង្គម ឬបំពានច្បាប់ លុបរូបភាព និងវីដេអូឃ្លីបចេញក្តី ក៏លោកស្នងការ Thanachai លើកឡើងថា បទល្មើសនេះ គឺបានប្រព្រឹត្តរួចទៅហើយ។ ដូច្នេះមានន័យថា ពួកគេអាចនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមាន ៕

ទស្សនាវីដេអូខាងក្រោម៖  







រូបភាព៖ នារីជាអ្នករត់តុ ក្នុងឈុតដ៏ស៊ិចស៊ី

Comments