
សហរដ្ឋអាមេរិច៖ អ្នកគ្រូគីមីម្នាក់ដែលបង្រៀននៅក្នុងវិទ្យាល័យ Yukon ក្នុងរដ្ឋOklahoma ត្រូវបានគេធ្វើការចា់ប់ខ្លួនបន្ទាប់ពីត្រូវបានគេរកឃើញថានាងបានបង្ខំសិស្សប្រុសម្នាក់អោយរួមភេទជាមួយនាង បើសិនជាមិនព្រមរួមភេទជាមួយនាងទេពួកគេនឹងធ្លាក់។
នាង Hunter Day អាយុ 22 ឆ្នាំត្រូវបានគេចាប់ខ្លួនបន្ទាប់ពីមន្រ្តីប៉ូលីសបន្លំខ្លួនធ្វើជាក្មេងប្រុសម្នាក់ដែលមកដល់ផ្ទះរបស់នាងដើម្បីរួមភេទម្តងទៀត។
នេះគឺជាករណីមួយនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើការទុកចិត្តរបស់សាធារណជន។ គ្រូបង្រៀននៅសាលាត្រូវបានប្រគល់ឱ្យធ្វើការអប់រំកូន ៗ របស់យើង មិនមែនអោយមានទំនាក់ទំនងផ្លូវភេទខុសច្បាប់ជាមួយពួកគេឡើយ»។
ឪពុកម្តាយរបស់ក្មេងប្រុសនេះបានទៅការិយាល័យប៉ូលីសបន្ទាប់ពីឃើញរូបភាពអាក្រាត និង សារឆ្លើយឆ្លងនៅក្នុងទូរស័ព្ទរបស់កូនពួកគេ។
ការិយាល័យប៉ូលីសបានអោយដឹងថា "ឪពុកម្តាយក្មេងប្រុសនេះបានប្រាប់ក្រុមអ្នកស៊ើបអង្កេតថាពួកគេបានរកឃើញសារនិងរូបភាពអាក្រាតនៅក្នុងទូរស័ព្ទរបស់កូនគាត់ ហើយគាត់មានការព្រួយបារម្ភថាអ្នកគ្រូប្រហែលជាបានរួមភេទជាមួយកូនប្រុសរបស់ពួកគាត់រួចហើយ" ។
ក្រុមអ្នកស៊ើបអង្កេតបានកំណត់ថាមានសិស្សប្រុសពីរនាក់បានរួមភេទជាមួយអ្នកគ្រូរួចហើយ។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថាពួកគេបានដឹងថាពួកគេទាំងពីរគ្រោងនឹងជួបជុំគ្នានៅថ្ងៃឈប់សំរាកល្ងាចថ្ងៃពុធ។ក្រុមអ្នកស៊ើបអង្កេតបានបានបន្លំខ្លួនធ្វើជាសិស្សប្រុសនោះរួចគោះទ្វាផ្ទះរបស់អ្នកគ្រូ គីមីនោះ ។នាងបានប្រាប់ថា ទ្វាផ្ទះរបស់នាងមិនបានចាក់សោទេ។
អ្នកស៊ើបអង្កេតបានបើកទ្វារហើយបានឃើញអ្នកគ្រូគីមីអង្គុយនៅលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវដោយបានបិទភ្លើង អុជទៀនបំភ្ជំជំនួស ព្រមជាមួយពាក់អាវយឺតស្ដើងដែលអាចមើលឃើញសាច់និងខោខ្លី" ។
អ្នកគ្រូគីមី បានសារភាពថា នាងពិតជាបានរួមភេទជាមួយសិស្សប្រុសនោះមែន ហើយក៏បានផ្ញើររូបថតស្រាតរបស់នាងទៅក្មេងប្រុស និងទទួលរូបថតអាក្រាតរបស់ក្មេងប្រុស។
នាងត្រូវបានចោទប្រកាន់ពីរករណី ករណីទីមួយពីបទរូបអាសអាភាស និងទីពីរ ពីបទរំលោភសេពសន្ថវៈនាងត្រូវបានគេកាត់ទោសអោយជាប់ពន្ធនាគារព្រមពិន័យជាប្រាក់ចំនួន 85.000 ដុល្លារ។

Comments
Post a Comment