បន្ទាប់ពីស្វាមីទៅកែមុខ ពេលនេះភរិយាជាភេទទី៣ ក៏ទៅកែមុខដែរ មកវិញ​ មើលលែងស្គាល់! (មានវីដេអូ)

ថៃ៖

បន្ទាប់ពីកម្លោះរូបសង្ហា Noppajit Monlin អាយុ២២ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាកម្មកររោងចក្រម្នាក់ បានទទួលសំណាងដ៏ធំក្នុងជីវិត ដោយមានឱកាសទៅធ្វើការវះកាត់ផ្លាស់ប្តូររូបសម្រស់ នៅក្នុងប្រទេសកូរ៉េខាងត្បូងពីកម្មវិធី Let Me In Thailand Season 3 BIG CHANGE ពេលនេះមិត្តស្រីរបស់លោកឈ្មោះ Pongsakorn Borjanla ដែលជាបុរសភេទទី៣ ក៏មានសំណាងបានទទួលឱកាសទៅធ្វើការកែសម្ផស្សនៅកូរ៉េខាងត្បូងដូចគ្នាដែរ។

ដោយការទទួលបាននូវឱកាសពិសេសនេះគឺ ព្រោះតែខាងកម្មវិធីទាំងមូលបានមើលឃើញពីស្នេហាដ៏ធំធេង និងស្មោះរបស់លោក Noppajit Monlin ដែលមានចំពោះ Pongsakorn Borjanla ជាគូស្នេហ៍ខ្លួន។

ជាក់ស្តែងបន្ទាប់ពីមកពីកែសម្ផស្សនៅកូរ៉េវិញលោក Noppajit Monlin ក៏បានប្រកាសនៅមុខទស្សនិកជនជាច្រើននាក់ថា៖ 

«ថ្វីត្បិតតែរូបសម្រស់ខ្ញុំបានប្តូរពិតមែន ប៉ុន្តែបេះដូងខ្ញុំនៅដដែលមិនផ្លាស់ប្តូរនោះទេ»

។ 

ពាក្យសម្តីមួយឃ្លានេះ ពិតជាបានចាក់ដោតចូលទៅក្នុងចិត្តមហាជនយ៉ាងខ្លាំង រហូតធ្វើឱ្យកម្មវិធី Let Me In Thailand Season 3 ក៏បានសម្រេចចិត្តផ្តល់ការកែប្រែជីវិតថ្មីដល់ពួកគេម្នាក់ទៀត ដើម្បីឱ្យមានភាពស្រស់ស្អាតដូចគ្នា បន្តក្តីស្នេហាពិតមួយនេះ។

ហើយបន្ទាប់ពីវិលមកពីវះកាត់កែសម្ផស្សវិញ Pongsakorn Borjanla ក៏មានមុខមាត់ស្រស់ស្អាត និងបានប្រើជីវិតរស់នៅជាមួយគូស្នេហ៍ខ្លួនយ៉ាងមានសេចក្តីសុខ ព្រមទាំងមានទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ៕

តោះចង់ដឹងថា​បុរសភេទទី៣ Pongsakorn Borjanla ក្រោយកែសម្ផស្សមានសម្រស់ស្រស់ស្អាតបែបណានោះ? មកទស្សនាវីដេអូ និងកម្រងរូបភាពដូចខាងក្រោមនេះដោយមេត្រី៖  

រូប Pongsakorn Borjanla ខាងលើជាពេលកែសម្ផស្សរួច ឯខាងក្រោមជាសម្រស់កាលពីដើម

Pongsakorn Borjanla និងគូស្នេហ៍ពេលបង្ហាញខ្លួនក្នុងកម្មវិធី Let Me In Thailand Season 3

Pongsakorn Borjanla និងគូស្នេហ៍ពេលបង្ហាញខ្លួនក្នុងកម្មវិធី Let Me In Thailand Season 3

សម្រស់បុរសភេទទី៣ Pongsakorn Borjanla ក្រោយពេលទៅកែសម្ផស្សនៅកូរ៉េ

លោក Noppajit Monlin និង Pongsakorn Borjanla ក្រោយពេលទៅកែសម្ផស្សនៅកូរ៉េ

លោក Noppajit Monlin និង Pongsakorn Borjanla ក្រោយពេលទៅកែសម្ផស្សនៅកូរ៉េ

លោក Noppajit Monlin និង Pongsakorn Borjanla មុនកែសម្ផស្ស

Comments