
តាម The Sun នោះប្រជាអ៊ីនធើរណេតម្នាក់ឈ្មោះ Hussassin 30 បានចែករំលែករូបភាពដបទឹកខ្មេះប៉ោមមួយ ដែលគាត់
ទុកភ្លេចអស់រយៈពេលច្រើនឆ្នាំមកហើយ ក៏ស្រាប់តែឃើញខាងក្នុងបានកកើតវត្តុចម្លែកមួយមានសណ្ឋានដូចជា…បេះដូងអីចឹង ។

គាត់ពោលថា «ចុងក្រោយ តើវាគឺជាអ្វីទៅ? តើអាចដែរទេថា មានវត្តុរបស់មនុស្សភពដទៃមករស់នៅក្នុងដបទឹកខ្មេះរបស់ខ្ញុំ?» ។
មនុស្សរាប់ម៉ឺននាក់បានចូល Comment ហើយនិយាយប្រហែលៗគ្នាថា នេះជាលើកដំបូងហើយដែលគេបានឃើញ ព្រមទាំងស្រឡាំងកាំងផងដែរ ។ ទោះយ៉ាងណា ក្នុងចំណោម Comment ទាំងនោះ មានសំណួររបស់អ្នកជំនាញម្នាក់សួរថាៈ «តើលោកមានទុកវានៅកន្លែងក្តៅ ជាអាទិ៍ ចង្ក្រាន ដែរឬទេ?» Hassassin 30 ឆ្លើយថាៈ ខ្ញុំភ្លេចវាក្នុងថតទូ -កន្លែងដែលមានសីតុណ្ហភាពក្តៅ! ។


អ្នកជំនាញរូបនេះ ក៏ប្រាប់ថា វាពុំមែនជាសភាវៈអ្វីរបស់មនុស្សភពដទៃទេ តែគឺជា «មេទឹកខ្មេះ» -ទឹកខ្មេះប៉ោមវាឡើងមេក្នុងបរិស្ថានក្តៅ រួចក្លាយជាមេទឹកខ្មេះ ដែលអាចបង្កើតបានជាទឹកខ្មេះយ៉ាងច្រើនទៀត ។ គាត់ពោលទាំងអស់សំណើចថាៈ «កុំប្រញាប់គ្រវាត់ចោលណា៎! អ្នកកំពុងជួបភាពភព្វសំណាងហើយ!» ។
ព្រោះថា មេទឹកខ្មេះសម្បូរដោយវីតាមីន B ដែក និងសារធាតុបំប៉នផ្សេងទៀត ។ ជាធម្មតា មេទឹកខ្មេះវាជាស្រទាប់ស្រអាប់ៗ ប៉ុន្តែ ក្នុងករណីរបស់បុរសរូបនេះ វាចម្លែកមែន ព្រោះតែមេផ្សិតលូតលាស់ខ្លាំងហួសការស្មាន ។
ការភ្ញាក់ផ្អើលរបស់គាត់ ក៏ពុំខុសដែរ! ព្រោះថា ក្នុងចំណោមយើងទាំងអស់គ្នា ក៏ពុំប្រាកដថាធ្លាប់បានឃើញមេផ្សិតមានទម្រង់បែបនេះដែរមែនទេ!? ៕

Comments
Post a Comment