
ប្លែកៗចម្លែកអារម្មណ៏ដែលគេថតបានពីក្នុងបន្ទប់ទឹក មិននឹកស្មានថាមានរឿងចឹងៗសោះហួសចិត្ត។
១. សម័យកុំព្យូទ័រសិស្សានុសិស្ស និងនិស្សិតគ្រប់រូបមមាញឹកនឹងការងារសាលា ជាមួយនឹងគ្រឿងអាឡិចត្រូនិចនាៗនៅសម័យទំនើបនេះ។ តួយ៉ាង សិស្សស្រីម្នាក់ដោយមិនចង់ខាតពេលវេលាធ្វើការងារសាលាឱ្យគ្រូក៏សម្រេចចិត្តបង្ហើយការងារស្របពេលដែលកំពុងបត់ជើង។

២. ក្បាលជ្រូកនៅក្នុងបង្គន់ ដែលគេបានឃើញនៅក្លឹបមួយ នៅ Amsterdam។

៣. មានពស់ក្នុងបន្ទប់ទឹកទៀតហើយ ស្រៀវខ្លួនណាស់។

៤. សត្វលួចចេញពីសួនសត្វមកលាក់ខ្លួនក្នុងបន្ទប់ទឹក។

៥. គេឃើញមានសត្វពស់ក្នុងបន្ទប់ទឹករបស់ហាងកាហ្វេ Starbucks មួយកន្លែង។

៦. នារីម្នាក់ចូលបន្ទប់ទឹកស្រាប់តែឃើញសត្វកំព្រុកមួយក្បាលចេញពីក្នុងបង្គន់មក (ប្រទេស កាណាដា)។

៧. នៅ រដ្ឋតិចសាស Texas ក៏ឃើញមានសត្វកណ្តុរចេញពីក្នុងបន្ទប់ទឹកមកដែរ។

៨. បន្ទប់ទឹកនៅសួនកំសាន្តមួយគេឃើញមានកូនត្រីឆ្លាមបានឆ្លងចូលក្នុងចានបង្គន់ នៅពេលដែលគេឃើញវាបានស្លាប់បាត់ទៅហើយ។

៩. នៅប្រទេស អាហ្វ្រិកខាងត្បូង មានបុរសម្នាក់ស្រវឹងជោគ មិនដឹងធ្វើយ៉ាងណាជាប់ក្នុងបន្ទប់ទឹកទាល់តែរកអ្នកជំនាញយកគាត់ចេញ ប្រើរយៈពេលអស់ ៤០នាទី។

១០. សូមប្រយ័ត្នសត្វពីងពាងក៏មាននៅក្នុងបង្គន់ដែរ។

១១. សត្វពស់ថ្លាន់ដ៏ធំបានលួចចូលក្នុងបន្ទប់ទឹកគេទៀតហើយ។

១២. ចេះតែមានហើយ បុរសម្នាក់នេះយកមាន់មកញ៉ាំនៅក្នុងបន្ទប់ទឹកកន្លែងលាងដៃ។

១៣. បង្គន់បត់ជើងរបស់បុរសៗ រូបរាងថ្មីរូបមាត់តុក្កតាប្លែកៗ។

១៤. មានមនុស្សយកខ្ទឹមក្រហមមួយថង់ធំមកចាក់ចោលនៅក្នុងបង្គន់ ដែលធ្វើឱ្យអ្នកបង្ហោះរូបម្នាក់នេះមានការខឹងសម្បារយ៉ាងខ្លាំង។

១៥. នៅប្រទេស អូស្រ្តាលីគេឃើញមានអ្នកជ្រុះលុយ នៅក្នុងបង្គន់។

១៦. គូស្នេហ៏មួយគូខណៈពេលដែលកំពុងជួសជុលបន្ទប់ទឹក បានរកឃើញទូដែកមួយ ដែលមានលុយយ៉ាងច្រើន។

១៧. បន្ទប់ទឹកនៅហាងបឺហ្គឺ McDonald គេឃើញមានត្រីមួយក្បាលយ៉ាងធំនៅក្នុងនោះ។

១៨. សត្វកណ្តុរមួយក្បាលនេះលូនចូលក្នុងបំពង់ទុយោបង្គន់ ធ្វើឱ្យជាប់ខ្លួនរើរមិនចេញ។

១៩. នៅក្នុងបំពង់ទុយោនៅ ប្រទេស ចិន គេបានរកឃើញសាកសពក្មេងដែលទើបនឹងកើតម្នាក់ ព្រោះមានករណីនារីម្នាក់បានសម្រាលកូននៅក្នុងបន្ទប់ទឹកខណៈពេលដែលកំពុងបត់ជើង។

រួមជាមួយគ្នានេះដែរក៏មានបង្គន់ ដែលចម្លែកៗដ៏គួរឲ្យហួសចិត្ត និងអ្នកឆ្នៃម៉ូតនិងតាហ្មង៕





















Comments
Post a Comment